ជំងឺបាក់ទឹកចិត្តមិនត្រឹមបំផ្លាញផ្លូវអារម្មណ៍ទេ ថែមទាំងប៉ះពាល់ធ្ងន់ធ្ងរលើខួរក្បាលទៀតផង
- 2019-04-03 01:02:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជំងឺបាក់ទឹកចិត្តមិនត្រឹមបំផ្លាញផ្លូវអារម្មណ៍ទេ ថែមទាំងប៉ះពាល់ធ្ងន់ធ្ងរលើខួរក្បាលទៀតផង
មិនត្រឹមតែប៉ះពាល់ទៅលើបញ្ហាផ្លូវចិត្ត និងអារម្មណ៍ប៉ុណ្ណោះទេ តែជំងឺបាក់ទឹកចិត្តថែមទាំងប៉ះពាល់ធ្ងន់ធ្ងរទៅលើខួរក្បាលទៀតផង។
ប្រហែល ១៦លាននាក់នៃយុវវ័យនៅសហរដ្ឋអាមេរិកគឺធ្លាប់មានជំងឺនេះ។ នេះបើតាមការស្រាវជ្រាវរបស់ National Institute of Mental Health។ តាមការស្រាវជ្រាវដដែលបានលើកឡើងថា ជំងឺថប់អារម្មណ៍ឬជំងឺបាក់ទឹកចិត្តអាចវិវត្តទៅជាជំងឺវង្វេង។ មូលហេតុគឺថាខួរក្បាលរបស់មនុស្សដែលមានជំងឺបាក់ទឹកចិត្តនឹងមានអាយុលឿនជាងធម្មតា។
ភាពខុសគ្នាសំខាន់រវាងការថប់អារម្មណ៍ធម្មតា និងការថប់អារម្មណ៍ពេញលេញគឺជាកម្រិតនៃការប៉ះពាល់ដល់អារម្មណ៍របស់ពួកគេ រួមជាមួយនឹងរយៈពេលនៃជំងឺ។ ការព្រួយបារម្ភអំពីអ្វីមួយក្នុងរយៈពេលខ្លីនិងការដែលអាចដោះស្រាយវាជារឿងធម្មតា ប៉ុន្តែប្រសិនបើវានៅតែបន្តកើតមានអស់រយៈពេលជាច្រើនសប្តាហ៍និងធ្វើឱ្យអ្នកមានការព្រួយបារម្ភវាអាចជាជំងឺថប់អារម្មណ៍ធ្ងន់ធ្ងរ។ នេះជាការលើកឡើងGail Saltz ជាសាស្ត្រាចារ្យរង ផ្នែកចិត្តសាស្ត្រនៅមន្ទីរ ពេទ្យញីវយ៉ក។
ការស្រាវជ្រាវត្រូវបានចេញផ្សាយនៅក្នុងកាសែត Psychological Medicine ជាមួយអ្នកចូលរួមជាង ៧១០០០នាក់។ ជាពិសេសអ្នកខ្លះមានរោគសញ្ញានៃជំងឺធ្លាក់ទឹកចិត្តហើយអ្នកស្រាវជ្រាវបានពិនិត្យមើលការប្រែប្រួលនៃខួរក្បាលរបស់ពួកគេក្នុងដំណើរការកែច្នៃព័ត៌មាននិងការសម្រេចចិត្តក៏ដូចជាសមត្ថភាពក្នុងការចងចាំរបស់ពួកគេ។ លទ្ធផលបានបង្ហាញថាអ្នកដែលមានជំងឺធ្លាក់ទឹកចិត្តបានបង្ហាញសញ្ញានៃការបាត់បង់ការចងចាំសមត្ថភាពខួរក្បាលមិនល្អនៅពេលពេញវ័យ។
នៅពេលដែលសង្កត់ធ្ងន់គំនិតអវិជ្ជមាន និងភាពតានតឹងខ្លាំង វានឹងនាំទៅដល់ការរំលោភបំពានផ្នែកខួរក្បាល។ នេះបណ្តាលឲ្យលំហូរឈាមខ្សោយនៅក្នុងខួរក្បាល ដែលអាចបណ្តាលឲ្យអស់កម្លាំង និងមានកំហឹង។ លើសពីនេះទៅទៀត អ័រម៉ូនដែលខួរក្បាលបង្កើតឡើងដើម្បីដោះស្រាយជាមួយនឹងការថប់អារម្មណ៍ មិនត្រឹមតែប៉ះពាល់ដល់មុខងារប៉ុណ្ណោះទេ ប៉ុន្តែវាក៏ផ្លាស់ប្តូររចនាសម្ព័ន្ធរូបរាងនៃខួរក្បាលផងដែរ។
អ័រម៉ូនមួយហៅថា cortisol ដែលអាចបណ្តាលឲ្យខួរក្បាលចុះខ្សោយ ហើយបណ្តាលឲ្យខួរក្បាលរបស់យើងផលិតកោសិកាសរសៃប្រសាទថ្មីៗ។ បែបនេះនឹងប៉ះពាល់ដល់ការចងចាំ អារម្មណ៍ និងសមត្ថភាពរបស់យើងក្នុងការរៀនសូត្រ។
ប៉ុន្តែនេះមិនទាន់ដល់ដំណាក់កាលធ្ងន់ធ្ងរនោះទេ ដូច្នេះមានវិធីជាច្រើនដែលអាចឲ្យយើងព្យាបាលបាន ហើយនឹងធ្វើឲ្យអារម្មណ៍របស់យើងប្រសើរឡើងដើម្បីទប់ស្កាត់ផលអាក្រក់ទៅលើខួរក្បាល។
ការធ្វើលំហាត់ប្រាណ ការធ្វើសមាធិ និងការយល់ដឹង និងអាចគ្រប់គ្រងសុខមាលភាពផ្លូវចិត្តបានល្អ នោះមានន័យថាសមត្ថភាពនៃការចងចាំក៏អាចកើនឡើងខ្ពស់ និងខួរក្បាលរឹងមាំឡើងវិញ។ Amber John សាស្រ្តាចារ្យផ្នែកចិត្តសាស្រ្ត បានបញ្ជាក់។
លើសពីនេះការគេងគ្រប់គ្រាន់ក៏អាចព្យាបាលជំងឺនេះបានដែរ។ ដោយសារតែកង្វះនៃការគេងនេះហើយទើបមានការប៉ះពាល់យ៉ាងខ្លាំងដល់អារម្មណ៍។ ម្យ៉ាងទៀតការរក្សាទំនាក់ទំនងសង្គមយ៉ាងជិតស្និទ្ធជាមួយមនុស្សនៅជុំវិញខ្លួនដោយ ការចែករំលែក ការជឿជាក់ នឹងធ្វើឲ្យអ្នកមានអារម្មណ៍សុខស្រួល និងមានសុទិដ្ឋិនិយមឡើងវិញ៕
ចុចអាន៖កុំឲ្យមានជំងឺបាក់ទឹកចិត្តទាំងអត់ដឹងខ្លួន អ្នកត្រូវសង្កេតខ្លួនឯងតាមចំណុចទាំងនេះ