កុំឲ្យមានជំងឺបាក់ទឹកចិត្តទាំងអត់ដឹងខ្លួន អ្នកត្រូវសង្កេតខ្លួនឯងតាមចំណុចទាំងនេះ
- 2018-04-19 07:03:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កុំឲ្យមានជំងឺបាក់ទឹកចិត្តទាំងអត់ដឹងខ្លួន អ្នកត្រូវសង្កេតខ្លួនឯងតាមចំណុចទាំងនេះ
ការអសមត្ថភាពក្នុងការងើបចេញពីគ្រែ។ ការស្អប់ខ្លួនឯង ហើយតែងមានអារម្មណ៍ឯកានោះគឺការផ្ដើមចេញពីជំងឺបាក់ទឹកចិត្តហើយ។ យ៉ាងណាមិញអង្គការសុខភាពពិភពលោកអះអាងថា ៥០ភាគរយនៃមនុស្ស ៣០០ លាននាក់កំពុងរស់នៅជាមួយជំងឺបាក់ទឹកចិត្តដោយមិនត្រូវបានព្យាបាលទេសូម្បីតែនៅក្នុងប្រទេសដែលមានចំណូលខ្ពស់ក៏ដោយ។ នេះអាចមកពីហេតុផលជាច្រើន ហើយម្យ៉ាងទៀតមានមនុស្សជាច្រើនមិនទទួលស្គាល់ថាខ្លួនមានជំងឺនេះឡើយ។
Susanne Cooperman អ្នកចិត្តវិទូនៅសាកលវិទ្យាល័យញូវយ៉ក Langone និយាយថា "មនុស្សច្រើនតែស្អប់ខ្ពើមការធ្លាក់ទឹកចិត្ត និងមិនទទួលស្គាល់ថាពួកគេមានជំងឺធ្លាក់ទឹកចិត្តនោះទេ។
ដោយឡែកខាងក្រោមនេះជាសញ្ញាមួយចំនួនដែលអ្នកត្រូវសង្កេតមើលពីខ្លួនឯង ដើម្បីដឹងថាអ្នកមានជំងឺនេះឬក៏អត់ ៖
១. អ្នកឆេវឆាវខ្លាំង
អ្នកមិនអាចទប់អារម្មណ៍បានពេលមានរឿងទាស់ចិត្តបន្តិចបន្តួច។ អ្នកពិបាកនឹងបន្ធូរអារម្មណ៍ហើយលើកលែងទោសឲ្យអ្នកណាម្នាក់ដែលធ្វើអីខុសពីចិត្តអ្នក។
២. ការគេង និងភ្ញាក់លែងទៀងទាត់
អ្នកចាប់ផ្ដើមគេងតិចជាងមុន ហើយភ្ញាក់ដឹងខ្លួននៅទៀបចន្លោះម៉ោង៣ ទៅម៉ោង៥ជាដើម។ អ្នកមានអារម្មណ៍គេងមិនស្កប់ស្កល់ ហើយមិនដែលស្រស់ស្រាយពេលភ្ញាក់ពីដំណេកឡើយ។
៣. លែងមានអារម្មណ៍រីករាយដូចមុន
អ្វីដែលអ្នកធ្លាប់ចូលចិត្តក៏លែងចូលចិត្ត ហើយចាប់ផ្ដើមលែងរីករាយនឹងទម្លាប់ដែលអ្នកមាន។ អ្នកចាប់ផ្ដើមលែងចាប់អារម្មណ៍លើអ្វីដែលធ្លាប់ស្រឡាញ់ ហើយលែងមានស្មារតីក្នុងការធ្វើវាបន្តទៀត។
៤. ភ្ជាប់ខ្លួនជាមួយបណ្ដាញសង្គម
ធ្លាប់សង្កេតថាខ្លួនឯងចំណាយពេលជាមួយ Facebook ឬ Instagram ច្រើនអត់? នេះបើយោងតាមលោក Cooperman បាននិយាយថាការកំណើនអ្នកចាប់ផ្ដើមមានជំងឺនេះក៏ដោយសារបណ្ដាញសង្គមដែរ។ បើសិនជាអ្នកកំពុងតែមានសញ្ញានេះនោះវាក៏នៅក្នុងស្ថានភាពជំងឺនេះដែរ។
៥. ឈឺឆ្អឹងខ្នងខ្លាំង
យោងតាមការស្រាវជ្រាវឆ្នាំ ២០១៥ការជក់បារីបង្កើនឪកាសដែលអ្នកនឹងប្រឈមនឹងការឈឺចាប់ខ្នង។ ប៉ុន្តែបើភាពក្រៀមក្រំរបស់អ្នកកាន់តែផ្ដល់ផលអាក្រក់មកលើឆ្អឹងខ្នង។ បច្ចុប្បន្នក្រុមអ្នកជំនាញជឿថាការធ្លាក់ទឹកចិត្តធ្វើឱ្យសរសៃប្រសាទងាយរងគ្រោះ។ យោងតាមក្រុមអ្នកស្រាវជ្រាវបានឲ្យដឹងថាបើការឈឺឆ្អឹងខ្នងធ្វើឱ្យរំខានការរស់នៅរបស់អ្នកកាន់តែខ្លាំង វាអាចធ្វើឲ្យការធ្លាក់ទឹកចិត្តរបស់អ្នកកើនឡើងកាន់តែអាក្រក់។
៦. តូចចិត្ត អន់ចិត្ត យំដោយគ្មានមូលហេតុ
ឆាប់អន់ចិត្ត តូចចិត្តនឹងខ្លួនឯង ហើយដេកពិបាកចិត្តរហូតដល់ពេលខ្លះយំដោយគ្មានមូលហេតុទៀតផង។ នេះគឺអ្នកចាប់ផ្ដើមលែងមើលឃើញខ្លួនឯងល្អ ហើយគិតថាគ្មានអ្នកណាស្រឡាញ់អ្នក និងចង់ក្បែរអ្នកឡើយ។ អ្នកចាប់ផ្ដើមផ្ដាច់ខ្លួននៅតែឯង លែងចង់ទាក់ទងជាមួយអ្នកណាទាំងអស់៕
ចុចអាន៖ទម្លាប់ ៦យ៉ាងជួយអ្នកយកឈ្នះជំងឺបាក់ទឹកចិត្ត ហើយត្រឡប់មានជីវិតល្អឡើងវិញ