៦យ៉ាងមនុស្សស្រីគួរប្ដូរទម្លាប់ ដើម្បីឲ្យខ្លួនកាន់តែជាទីចាប់អារម្មណ៍ខ្ពស់
- 2019-03-28 08:01:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៦យ៉ាងមនុស្សស្រីគួរប្ដូរទម្លាប់ ដើម្បីឲ្យខ្លួនកាន់តែជាទីចាប់អារម្មណ៍ខ្ពស់
មនុស្សប្រុសពូកែសង្កេត និងសម្គាល់ណាស់ ហើយការចាប់អារម្មណ៍របស់ពួកគេទៅលើមនុស្សស្រីគឺមិនមែនដូចអ្វីដែលយើងឃើញនោះទេ។ ពួកគេសម្លឹងមើលនារីបញ្ចេញសាច់សខ្ចីមែន តែមិនមែនមានន័យថា គេចាប់អារម្មណ៍លើឡើយ។ ដោយឡែកបើស្រីៗមានចំណុចទាំងនេះ ដឹងតែធ្វើឲ្យមនុស្សប្រុសបាត់បង់ការចាប់អារម្មណ៍ជាមិនខាន ៖
១. Make-up ខ្លាំងពេក
កុំគិតថា Make-up ខ្លាំងពេកអាចទាក់ចិត្តមនុស្សប្រុសនោះ គឺផ្ទុយស្រឡះតែតែម្ដង។ មនុស្សចូលចិត្តបែបធម្មជាតិ និងសាមញ្ញៗ មិនមែន Make-up ក្រាស់ៗ ឈូសនៅថ្មមិនដាច់នោះទេ។ ព្យាយាមកាត់បន្ថយការ Make-up ក្រាស់ៗ មកជាបែបស្រាលៗ ធម្មជាតិវិញទើបមនុស្សប្រុសចាប់អារម្មណ៍។
**២. គ្មានអនាម័យ**
អនាម័យគឺជារឿងមួយសំខាន់បំផុត។ បើយើងជាមនុស្សស្រីឲ្យមិនសូវមានអនាម័យនោះ មនុស្សប្រុសនឹងអស់អារម្មណ៍មកលើយើង។ ត្រូវចេះថែរក្សាខ្លួនឲ្យបានស្អាត ទាំងដៃទាំងជើង ក្លិនខ្លួន សក់ និងសម្លៀកបំពាក់ជាដើម។
៣. លេងចរិតពេក ឬចរិតស្រីស្អាត
កុំទម្លាប់មានចរិតស្រីស្អាតចូលខ្លួនពេក ព្រោះវាអាចឲ្យគេដកខ្លួនចេញ ហើយថែមទាំងជ្រេញទៀតផង។ ទោះស្អាត ឬមិនស្អាតក៏ដោយគួរតែប្រកាន់ចរិតល្អៗ បែបសាមញ្ញៗ មិនក្រអើតក្រទម ឬគិតថាគេមិនដល់ខ្លួន។
៤. រញ៉េរញ៉ៃ ឬចូលចិត្តនិយាយ និងសើចឮៗ
វាបង្ហាញពីឥរិយាបថមិនល្អប៉ុន្មានទេ ការដែលសើច ឬនិយាយឮៗអាចធ្វើឲ្យបុរសមានអារម្មណ៍ថាខ្មាសគេពេលនៅជាមួយយើង។ ម្យ៉ាងទៀតចរិតបែបរញ៉េរញ៉ៃដូចក្មេងមិនទាន់ធំគឺមនុស្សប្រុសមិនសូវចូលចិត្តទេ ដូច្នេះបើអាចគួរតែកែចេញ។
៥. ពូកែតែរឿងដើរលេង ផឹកស៊ី
ការសប្បាយគ្មានអ្នកណាឃាត់ឡើយ តែបើយើងពូកែតែរឿងហ្នឹងពេកក៏មិនមែនជាចំណង់ចំណូលចិត្តមនុស្សប្រុសដែរ។ គួរតែប្រឹងប្រែងឲ្យខ្លួនមានសមត្ថភាពខាងចំណេះដឹង ពូកែរកស៊ី និងមានមុខមាត់ក្នុងសង្គមទើបល្អ។ បើគ្រាន់តែស្គាល់គ្នាភ្លាមអួតពីក្លឹបនេះ ក្លឹបនោះ ស្រានេះស្រានោះ កុំគិតថាមនុស្សប្រុសសរសើរឲ្យសោះ។
៦. ការរៀបចំខ្លួនមិនចុះភ្នែក
គួរតែមើលតាមកាលៈទេសៈថា ខ្លួនគួរស្លៀកពាក់យ៉ាងម៉េចទើបសម មិនមែនមកទាំងខុសគេខុសឯងនោះទេ។ ម្យ៉ាងទៀតការលេងខ្លួនបែបសិចស៊ី ស៊ីវិល័យពេកក៏មិនមែនជាប្រភេទដែលមនុស្សចូលចិត្តដែរ។ មួយវិញទៀតការស្លៀកពាក់បែបបែកស្លុយក៏មិនគួរឲ្យមានដែរ ព្រោះគ្រាន់តែឃើញក៏គេដឹង និងវាយតម្លៃយើងបែបណាបាត់ទៅហើយ។
មនុស្សស្រីនៅតែសំខាន់លើចរិតឫកពា និងការរៀបចំខ្លួន ព្រោះអ្វីដែលយើងបានបង្ហាញចេញមកគឺអាចកំណត់ពីយើងបានមួយផ្នែកធំ ហើយនោះជាអ្វីដែលមនុស្សចាប់អារម្មណ៍ដែរ៕
ចុចអាន៖ប្ដីគិតមិនដូចប្រពន្ធគិត! ប្រពន្ធល្អដែលប្ដីស្រឡាញ់ស្ទើរលេបត្រូវប្រកបដោយ ៨យ៉ាងនេះ