​​​​​​​​​​គន្លឹះ​​​ ៥ ជួយ​​​​ឲ្យ​មនុស្ស​ស្រី​​​​​​​​​​​កាន់​​តែ​​មាន​​តម្លៃ​​​​ ក្នុង​​ក្រសែ​​ភ្នែក​​បុរស​

  • 2019-03-27 10:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​​​​​​​​មនុស្ស​​ស្រី​​ខំ​​​​ប្រឹង​​​ធ្វើ​​ល្អ​​​​​​យ៉ាង​ណា​​ បើ​​មិន​​​ត្រូវ​​ចំ​​​ចំណុច​​​រសើប​​​ក៏​​គ្មាន​​​ន័យ​ដែរ​។ ទង្វើ​​​ខ្លះ​​អ្នក​អាច​​​នឹក​គិត​ក្នុង​​​ចិត្ត​ថា​ វា​​​នឹង​​មាន​ប្រយោជន៍ តែ​​​បែរ​ជា​ផ្ទុយ​ទៅ​​​វិញ​​។ ចុះ​​​តើ​​ជា​អ្វី​​​​ទៅ​​​ដែល​អាច​ជួយ​​​ឲ្យ​​​មិត្ត​ៗ​នារី​​ កាន់​​តែ​មាន​​តម្លៃ​​ក្នុង​​ក្រសែ​ភ្នែក​​បុរស​​​​នោះ? ​​​​​ខាង​​ក្រោម​​នេះ​ គឺ​ជា​​គន្លឹះ​​សំខាន់​​​៦​យ៉ាង​​ដែល​អ្នក​ត្រូវ​​ដឹង​។

​១. ​មោទកភាព​លើ​​ខ្លួន​ឯង

​ក្នុង​​ន័យ​​នេះ​​មិន​មែន​​មាន​​ន័យ​ថា ​អ្នក​​ត្រូវ​​​​​​​​​​​ងប់ងុល​​​​នឹង​​ខ្លួន​​​​​​​ឯង​​​​រហូត​​​​ដល់​​​ថ្នាក់​​ក្រអឺតក្រទម​អី​​នោះ​​ទេ។ ​​​​​យ៉ាង​ណា​​​ត្រូវ​​​​​​​ចេះ​​​​មាន​​មោទកភាព​នូវ​​អ្វី​​​ដែល​​​​អ្នក​​បាន​ធ្វើ ឲ្យ​​តម្លៃ​​​និង​​​ស្រលាញ់​​​ខ្លួន​​ឯង​​​​ឲ្យ​​​ច្រើន​ៗ​ជាមុន​សិន​ ទើប​​​អ្នក​​ដទៃ​​អាច​​ស្រលាញ់​​គោរព​​ឲ្យ​​​​តម្លៃ​មក​​​​អ្នក​​តាម​ក្រោយ​។​​​​

២. ​​កុំ​​មើល​​មនុស្ស​​​ប្រុស​តែ​​សំបក​​​ក្រៅ​

​​​​​​​មើល​​​ឲ្យ​​​​​មុត​​ហើយ​​ជ្រៅ​​ទៅ​​កាន់​​​​ចិត្ត​​គំនិត​​របស់​​​​​មនុស្ស​​ប្រុស​ ​​មិន​មែន​​​​​​​​​​​​​វាយ​​​​​​​តម្លៃ​​តែ​​លើ​​​​​​លក្ខណៈសម្បត្តិ​​​​​ខាង​ក្រៅ​ហើយ​​​យក​មក​​កាត់​​សេចក្តី​ឡើយ​។ ​​មនុស្ស​​ស្រី​​​​​​​​ដែល​​ជ្រើស​​រើស​​​​​នរណា​​ម្នាក់​​​​មក​​ធ្វើ​​ជា​​ដៃ​គូ​​​​​​​​ ដោយ​​ប្រកាន់​​​​យក​​​​​​អត្តចរិត​ជា​ធំ ធ្វើ​​ឲ្យ​​នាង​​ក្លាយ​ជា​​​នារី​​សំខាន់​​​​បំផុត​​និង​​​​​​​​តែង​​​​តែ​​ដក់​​​ជាប់​ក្នុង​​បេះ​​ដូង​​មនុស្ស​​ប្រុស​​​​​ដែល​​នាង​​ស្រលាញ់​។

៣​. កុំ​ទទួល​​យក​​បុរស​ណា​ម្នាក់​​​ដោយ​​ប្រញាប់​​ប្រញាល់​ពេក​

​​​​​ទោះ​មាន​គេ​​តាម​​ស្រលាញ់​​​​​ ព្រម​​សារភាព​​​​​​​ដាក់​​​ក៏ដោយ បើ​​អ្នក​​មិន​​​ទាន់​​​​​​​​​ត្រៀម​​​​ខ្លួន​​រួច​​​រាល់​​​​ទេ កុំ​​ទាន់​អាល​​​​​​ទទួល​​​យក​​​ស្នេហា​ទាក់​ទង​គ្នា​​​​​​​អី​​​​​ល្អ​ជាង​។ អាច​​​​​រាប់​អាន​ត្រឹម​​​​​មិត្ត​​ភ័ក្តិ​​ធម្មតា​​​នឹង​គ្នា​សិន​ក៏​​​បាន​។ កាលណា​​​​គិត​​ថា​​ច្បាស់​លាស់​ហើយ​ ចាំ​​បើក​​ផ្លូវ​ឲ្យ​គេ​។​

​៤. ​​​កុំ​​ប្រញាប់​​លះ​បង់​​​ខ្លួន​​​ប្រាណ​ឲ្យ​គេ​​

​​​​បើ​​​អ្នក​​​យល់​​ថា​​​ លះ​​បង់​​​អ្វី​ៗ​ទាំង​​​អស់​ឲ្យ​ទៅ​គេ​​ ទើប​​ហៅ​ថា​​​ស្នេហា​​​ស្មោះស្ម័គ្រ​​​​​​​​នោះ​​គឺ​​​​​​​​ខុស​​​ហើយ​​។ មនុស្ស​​ប្រុសដែល​​មាន​​​ក្តី​​​ស្រលាញ់​​​ឲ្យ​អ្នក​ពិត​​​ប្រាកដ ទោះ​​​បី​​ជា​​ត្រូវ​​​​​​​រង់​​ចាំ​​​​យូរ​​​ប៉ុន​ណា​ក៏​​សុខ​ចិត្ត ឲ្យ​​​តែ​​​បាន​​​​​នៅ​​ក្បែរ​​​គ្នា​ក៏​​​​សប្បាយ​​លើស​លប់​ដែរ​​។

៥. ចេះ​​ទុក​ពេល​ឲ្យ​គ្នា​ទៅ​​វិញ​​ទៅ​​មក​

​​​​​​​​​​​​​​​​​​​​​​​​​ទោះ​​បី​​​​​នៅ​ជា​សង្សារ​​ឬ​​ក្លាយ​ជា​​ប្តី​ប្រពន្ធ​​​ហើយ​​​ក៏​ដោយ ​​​កុំ​​នៅ​​តោង​​​ស្អិត​​ពេក គួរ​​ចេះ​​​លៃលក​​​ទុក​ពេល​ឲ្យ​គាត់​មាន​ឱកាស​​​​​ចូល​ក្នុង​​សង្គម​​​ ចំណាយ​ពេល​​​ជាមួយ​មិត្ត​ភ័ក្តិ​​ខ្លះ មិន​មែន​ត្រូវ​​ចង​ជើង​ជាប់​​គ្រប់​ពេល​​​ឡើយ​។ ជា​ពិសេស​​ពេល​​ដើរ​ផ្សារ​ទិញ​ឥវ៉ាន់ មិន​ចាំ​​បាច់​ទាមទារ​ឲ្យ​គាត់​​ដើរ​តាម ឬ​​​​ត្រូវ​ជូន​​រហូត​ដែរ​។ បើ​អាច​​គួរ​បបួល​​​មិត្ត​ភ័ក្តិ​ស្រីៗ​គ្នា​​​​ឯង ឬ​​ដើរ​​ម្នាក់​​ឯង​​រឹត​​​​​តែ​ល្អ ណា​មួយ​​​​មនុស្ស​ប្រុស​​ក៏​មិន​អាច​​មាន​​អារម្មណ៍​​ថា​​សាំញ៉ាំ​​​ ធុញ​​ទ្រាន់​នឹង​អ្នក​​ដែរ​៕​

ចុចអានបន្ត៖

ប្រភព៖ Sanook ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម