មហាសេដ្ឋីលេខ១ក្នុងលោកប្រើវិធី ៨ យ៉ាងនេះ ដើម្បីឲ្យមុខជំនួញជោគជ័យលឿន
- 2019-03-22 10:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មហាសេដ្ឋីលេខ១ក្នុងលោកប្រើវិធី ៨ យ៉ាងនេះ ដើម្បីឲ្យមុខជំនួញជោគជ័យលឿន
មិនថាអ្នកជំនួញមួយណាទេ ម្នាក់ៗសុទ្ធតែចង់ជោគជ័យដូច CEO Tim Cook Richard Branson Warren Buffett និង Jack Ma។ កាន់តែគួរឲ្យចាប់អារម្មណ៍ និងពិសេសទៀតនោះ នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Amazone លោក Jeff Bezos ដែលត្រូវបានគេស្គាល់ថាជាមហាសេដ្ឋីលេខ១ ក្នុងពិភពបានចែករំលែកនូវវិធីសាស្ត្រចំនួន ៨ ដែលលោកកំពុងតែប្រើក្នុងមុខជំនួញសព្វថ្ងៃ ដើម្បីធ្វើយ៉ាងណាឲ្យមុខជំនួញជោគជ័យបានលឿន។ ចង់ដឹងថាវិធីសាស្ត្រនោះមានអ្វីខ្លះមកអាន ៨ ចំណុចខាងក្រោមទាំងអស់គ្នា៖
១. ផ្ដោតលើអតិថិជន មិនមែនគូប្រកួតប្រជែងទេ
សហគ្រិនភាគច្រើនផ្តោតតែលើគូប្រកួតប្រជែងលើទីផ្សារជាងការយកចិត្តទុកដាក់លើអតិថិជន Jeff Bezos គិតឃើញថាការគិតបែបនេះមិនត្រឹមត្រូវនោះទេ។ គាត់បានឲ្យយោបល់ថែមទៀតថាត្រូវចាត់ទុកអតិថិជនសំខាន់ជាមុនសិន ដោយសារបើអ្នកមានអតិថិជនកាន់តែច្រើននោះចំណូលរបស់អ្នកក៏ទទួលបានតាមហ្នឹងដែរ។
២. ប្រើរូបមន្តកាត់ភីហ្សាជា២ ចំណែក
Jeff Bezos ជឿថាការប្រជុំក្រុមតូចគឺជួយឲ្យការប្រជុំមានប្រសិទ្ធភាពជាងការដែលមានមនុស្សច្រើនចូលរួមប្រជុំ ដោយសារតែក្រុមប្រជុំដែលមានគ្នាប្រហែល ៥ ទៅ ៧ នាក់ពួកគេអាចផ្ដល់នូវគំនិតដែលផ្ទាល់ខ្លួនមានប្រសិទ្ធភាពច្រើន។
៣. សម្រេចចិត្តឲ្យបានល្អ
អ្វីដែលពិបាកបំផុតក្នុងការរកស៊ីគឺ ការសម្រេចចិត្ត ព្រោះបើសិនជាធ្វើការសម្រេចចិត្តខុសអ្នកនឹងមានការស្ដាយក្រោយ។ ក្រោយមកទៀតដំណោះស្រាយរបស់ Jeff Bezos ស្នើរឲ្យមានការពិនិត្យមើលខ្លួនឯងពេលអនាគត ហើយត្រលប់មកគិតពីអ្វីដែលខ្លួនឯងចង់បាន ព្រោះតែការធ្វើបែបនេះហើយទើបគាត់មិនបាច់ត្រូវមកអង្គុយស្ដាយក្រោយ ក្រោយពេលដែលសម្រេចចិត្តថាទៅ។
៤. បត់បែន និងផ្លាស់ប្ដូរ
ដោយសារតែពិតណាស់គ្មានអ្វីដែលពិតប្រាកដនោះទេ ត្រូវតែរៀបចំពីរបៀបដោះស្រាយបញ្ហាគ្រប់ស្ថានភាពទាំងអស់ក្នុងពិភពធ្វើជំនួញ ហើយត្រូវតែបត់បែនគំនិត និងគម្រោង មិនមែនប្រកាន់ភ្ជាប់តែគំនិតដដែល ធ្វើបែបនេះទើបអាចជួយឲ្យមុខជំនួញនៅបន្តបានយូរ ហើយអាចប្រឈមមុខជាមួយបញ្ហាបាន។
៥. ចាប់ផ្ដើមពីចំណុចតូច១
សព្វថ្ងៃនេះដូចបានឃើញហើយថា Amazon មានផលិតផលជាច្រើនដាក់លក់នៅគេហទំព័រ។ ប៉ុន្តែដើម្បីទទួលបានជោគជ័យ Amazon បានចាប់ផ្ដើមពីចំណុចតូចមួយ។ ដោយការលក់សៀវភៅតាម Online ប៉ុន្តែនៅពេល Bezos មើលឃើញថា មានគេហទំព័រជាច្រើនចាប់ផ្តើមបង្កើតគឺមានលក់អ្វីៗច្រើនជាលក់សៀវភៅ ដូច្នេះហើយក៏បានចាប់ផ្តើមចំណាយទៅលើមុខជំនួញរហូតឈានដល់ដំណាក់កាលប្រធានផ្នែកចែកចាយបន្តនៅលើ e- commerce
៦. គិតពីអនាគត
អ្វីដែលធ្វើឲ្យ Jeff Bezos ជាអ្នកធ្វើប្រតិបត្តិការខុសពីអ្នកដ៏ទៃគឺគាត់មិនបានខ្វល់ច្រើនពីចំណូលក្នុងត្រីមាសនីមួយៗទេ។ ពីព្រោះគាត់ផ្ដោតច្រើនលើការកសាងគ្រឹះនៃភាពជោគជ័យយូរអង្វែងក្នុងការទទួលបានប្រាក់ចំណេញច្រើនក្នុងរយៈពេលខ្លី អ៊ីចឹងហើយវាជាហេតុផលដែលអ្នកធ្វើជំនួយគួរតែមានគម្រោងរយៈពេលវែងដើម្បីធ្វើការឲ្យបានល្អ។
៧. កុំឈប់ធ្វើការពិសោធន៍
ការធ្វើជំនួញប្រៀបដូចជាការពិសោធន៍របស់អ្នកវិទ្យាសាស្ត្រអ៊ីចឹង។ ដោយសារតែការជោគជ័យរបស់អ្នក អ្នកត្រូវតែឆ្លងកាត់បញ្ហា និងកំហុសដដែលៗ រហូតដល់មធ្យោបាយក្នុងការបង្កើតប្រាក់ចំណូល និងទាញយកបេះដូងរបស់អតិថិជនបាន។ អ្នកត្រូវប្រើពេលច្រើននិងជួបបរាជ័យច្រើនរាប់មិនអស់ តែយ៉ាងហោចណាស់អ្នកក៏បានដឹងថាអ្វីដែលអ្នកបានធ្វើគឺមិនល្អទេ។
៨. ការគ្រប់គ្រងហានិភ័យ
គ្មាននរណាម្នាក់ចូលចិត្តហានិភ័យអំឡុងពេលរកស៊ីទេ សូម្បីតែ Jeff Bezos ខ្លួនឯងក៏ដោយ ។ ប៉ុន្តែពេលដែលពេលវេលាមកដល់បើសិនជាអ្នកមិនជ្រើសរើសហានិភ័យ នោះជោគជ័យក៏គ្មានថ្ងៃកើតឡើងដែរ។ ចំពោះមូលហេតុនេះ ម្ចាស់មុខជំនួញម្នាក់ៗត្រូវដឹងពីការគ្រប់គ្រង់ហានិភ័យដើម្បីបង្កើតឱកាសថ្មីៗ៕
ចុចអាន៖ ស្រីៗរកលុយមិនបាន កុំសង្ឃឹមមានសិទ្ធិស្មើជាមួយមនុស្សប្រុសក្នុងគ្រួសារឲ្យសោះ