ឆ្លងកាត់​ការ​បែកគ្នា​នរណា​ក៏​ឈឺចាប់ ប៉ុន្មាន​បើ​ធ្វើ​បាន​ប៉ុន្មាន​ចំណុច​នេះ​អ្នក​នឹង​លែង​អី

  • 2019-03-21 09:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

គ្រប់​ការ​បែកបាក់​ទាំងអស់​សុទ្ធតែ​ឈឺចាប់ ប៉ុន្មាន​បច្ចុប្បន្ន​ឃើញ​ថា​ការ​បែក​គ្នា​ព្រោះ​ស្នេហា​ត្រូវ​តែមាន​វិធី​កាត់​ចិត្ត និង​ជួយ​ខ្លួនឯង​កុំឲ្យ​ឈឺចាប់។ បើ​អ្នក​ធ្វើ​បាន​ដូច​ខាងក្រោម នោះ​ជីវិត​អ្នក​នឹង​លែង​មាន​អ្វី​មក​រំខាន​ចិត្ត។

.កុំ​ធ្វើ​ឲ្យ​ខ្លួនឯង​ស្រ្តេស ព្រោះ​អាច​ធ្វើឲ្យ​អ្នក​គិត​ខ្លី​ដោយសារ​តែ​ខូច​ចិត្ត​រឿង​ស្នេហា។

រូបតំណាង

**២**.ចាប់ផ្ដើម​គិត​ថា ខ្លួន​ជា​មនុស្ស​មាន​សំណាង ព្រោះ​លែង​បាន​នៅ​ជិត​មនុស្ស​ដែល​មិន​យល់​ពី​តម្លៃ​អ្នក។

.ជួប​កាល​គេ​អាច​ជា​មនុស្ស​ដែល​មិនមែន​ជា​គូអ្នក ទើប​មិន​អាច​រស់​នៅ​ជាមួយ​គ្នា​ត​ទៅ​ទៀត​បាន។

.ត្រូវ​គិត​ថា​មិនមែន​មាន​តែ​យើង​តែ​ម្នាក់​ទេ ដែល​ឈឺចាប់​ព្រោះ​ស្នេហា មនុស្ស​ច្រើន​ណាស់​ជួប​ប្រទះបញ្ហា​នេះ តែ​គេ​នៅ​អាច​រស់​បាន ដូចនេះ​យើង​ក៏​អាច​រស់​បាន​ដូច​គេ។

.គិត​ថា​ការ​បែកបាក់​មួយ​នេះ គឺជា​ឱកាស​ដែល​ធ្វើ​ឲ្យ​បាន​ស្គាល់ និង​រៀន​សូត្រ​ពី​មនុស្ស​ប្រុស​ឲ្យ​បាន​ច្រើន​មុន ហើយ​លើក​ក្រោយ​អ្នក​នឹង​មិន​ខូច​ចិត្ត។

រូបតំណាង

.អ្នក​អាច​នឹង​ទទួល​បាន​អ្នក​ថ្មី​ដែល​ល្អ និង​ស្មោះត្រង់​ជាង​អ្នក​មុន ដូចនេះ​ហើយ​កុំ​ទៅ​សៅហ្មង​ព្រោះ​បញ្ហា​ប៉ុណ្ណឹង​អី។

.គ្មាន​ទំនាក់ទំនង​ណា​មួយ​ដែល​មិន​ចំណាយ​ពេល​វេលា​នោះ​ទេ។ ប្រសិនបើ​វា​មិន​បាន​នាំ​នូវ​អ្វី​ដែល​អ្នក​ចង់​បាន តែ​វា​បង្រៀន​អ្នក​ពី​អ្វី​ដែល​អ្នក​មិន​ចង់​បាន។

.ការ​សងសឹក​ដ៏​ល្អ​បំផុត​ទៅ​កាន់ ex គឺ​ធ្វើឲ្យ​ខ្លួនឯង​មាន​សុភមង្គល។

.កុំ​បោះបង់​ខ្លួនឯង ដើម្បី​តែ​អ្នក​ដទៃ​ដែល​មិន​ស្គាល់​ពី​តម្លៃ​អ្នក​អី។

១០.ទំនាក់ទំនង​គឺ​ជា​វត្ថុ​មាន​តម្លៃ ដើម្បី​ឲ្យ​អ្នក​ប្រយុទ្ធ ប៉ុន្តែ​អ្នក​មិន​គួរ​ជា​មនុស្ស​ប្រយុទ្ធ​តែ​ម្នាក់ឯង​រហូត​ទេ៕

រូបតំណាង

ចុចអាន៖បើ​អ្នក​លើកលែង​ឲ្យ​អ្នក​ក្បត់ ជួប​ទុក្ខ​កុំ​រក​អ្នក​ណា​ជួយ​ឲ្យ​សោះ

ប្រភព៖ fustany ប្រែ​សម្រួល៖ ទ្រី រ៉ាវី