និស្សិតចិនថ្លង់ត្រចៀកម្ខាង ព្រោះភ្លេចដោះកាសចេញពេលគេង
- 2019-03-20 03:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
និស្សិតចិនថ្លង់ត្រចៀកម្ខាង ព្រោះភ្លេចដោះកាសចេញពេលគេង
ក្រោយពេលដឹងខ្លួនឡើងវិញបន្ទាប់ពីដេកលក់ និស្សិតប្រុសចិនម្នាក់ ទើបដឹងខ្លួនថាខ្លួនស្ដាប់លែងឮមួយចំហៀងត្រចៀកដោយសារពាក់កាស។
មុននេះបន្តិច បណ្ដាញព័ត៌មានចិនបានរាយការណ៍ថា និស្សិតប្រុសឆ្នាំទី២ម្នាក់បានមកសង្គ្រោះនៅមន្ទីរពេទ្យ Da Zhong ទាំងកណ្ដាលអធ្រាត្រក្រោយពេលត្រចៀកលោកថ្លង់ម្ខាង ដោយសារភ្លេចដោះកាសចេញពេលគេង។ សំណាងល្អ វេជ្ជបណ្ឌិតបានឲ្យដឹងថា ការថ្លង់នេះគ្រាន់តែជាបណ្ដោះអាសន្នតែប៉ុណ្ណោះ មិនមែនជារៀងរហូតឡើយ ត្បិតពេលគេងនោះ បើកសំឡេងមិនឮខ្លាំងជ្រុល។
វេជ្ជបណ្ឌិត Tian Huiji នៃសកលវិទ្យាល័យពេទ្យ Da Zhong បានផ្ដល់ដំបូន្មានថា ពេលគេង អ្នកទាំងអស់គ្នាមិនត្រូវស្ដាប់កាសឡើយ ព្រោះវាអាចធ្វើឲ្យការស្ដាប់របស់យើងចុះខ្សោយ ឬអាចថ្លង់ជារៀងរហូតបាន។ តាមនោះដែរ បើស្ដាប់ចម្រៀងឮពេលថ្ងៃ មិនងាយថ្លង់នោះទេ តែបើពេលយប់ អត្រានេះនឹងកើនឡើងខ្លាំង។ ដោយសារតែពេលយប់ កោសិការ ទទួលបានឈាមតិចជាងពេលថ្ងៃ ធ្វើឲ្យត្រចៀកទ្រាំនឹងសំឡេងខ្លាំងមិនធន់។
បន្ថែមពីលើនេះដែរ កាសដែលក្ដោបដោយកៅស៊ូ ដែលធ្វើឲ្យសំឡេងបុកខ្លាំង ក៏មានហានិភ័យខ្ពស់ជាង កាសដែលគ្មានកៅស៊ូផងដែរ៕
ចុចអាន៖ខ្ជិលធ្វើការ ឪពុកម្ដាយមួយគូ លក់កូន ៥ នាក់យកលុយចាយ