ខ្ជិល​ធ្វើ​ការ ឪពុក​ម្ដាយ​មួយ​គូ លក់​កូន ៥ នាក់​យក​លុយ​ចាយ

  • 2019-03-15 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ដោយ​សារ​តែ​ខ្ជិល​ធ្វើ​ពលកម្ម ក្នុង​រយៈ​ពេល​តែ​៥​ឆ្នាំ ប្ដី​ប្រពន្ធ​មួយ​គូ​បាន​លក់​កូន​ចេញ​ដល់​ទៅ​៥ នាក់ ដើម្បី​យក​លុយ​ចាយ។ ខណៈ​ប្ដី​ប្រពន្ធ​ជា​ច្រើន​គូ ទៅ​ដើរ​បន់​គ្រប់​ទី​កន្លែង ចូល​ពេទ្យ​រាប់​មិន​អស់​ទម្រាំ​រក​បាន​កូន​មួយ​គ្រាប់​ត​ពូជ​នោះ មាន​ម៉ែ​ឪ​មិន​តិច​ឡើយ ដែល​មាន​កូន​ហើយ​មិន​ថែ​រក្សា ឬ​អាក្រក់​ជាង​នេះ​ទៀត គឺ​លក់​កូន​ខ្លួន​ឯង​តែ​ម្ដង។

រូបតំណាង

ជាក់​ស្ដែង ថ្មី​ៗ​នេះ​ ប្ដី​ប្រពន្ធ​មួយ​គូ​នៅ​ខេត្ត Guang Xi ប្រទេស​ចិន​ មាន​របរ​ចិញ្ចឹម​ជីវិត​ដ៏​ចម្លែក និង​អាក្រក់​មួយ​នោះ​គឺ លក់​កូន​ដូរ​យក​លុយ។ ប៉ូលិស​ខេត្ត Guang Xi បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​ត្រកូល Zhong និង​នារី​ម្នាក់​ទៀត ទោះ​បី​ជា​រៀបការ​នឹង​គ្នា​បាន​១០​ឆ្នាំ​ហើយ តែ​នៅ​តែ​គ្មាន​លុយ​ជាប់​ខ្លួន ចំណូល​របស់​ពួក​គេ​បាន​មក​ពី​កូន។

តាម​នោះ​ដែរ ចាប់​ពី​ឆ្នាំ ២០១៣ ដល់​ឆ្នាំ ២០១៨ ប្រពន្ធ​លោក Zhong បាន​បង្កើត​កូន​បាន​៥​នាក់។ កូន​ទាំង​៥ នាក់​​សុទ្ធ​តែ​ត្រូវ​បាន​លក់​ចេញ​ជា​បន្ត​បន្ទាប់ ដោយ​ចំណូល​សរុប​បាន​ឡើង​ដល់​១​សែន​យាន់ ( ១៥០០០ ដុល្លារ)។ បច្ចប្បន្ន ប្ដី​ប្រពន្ធ​ខាង​លើ​កំពុង​ត្រូវ​ចាប់​ខ្លួន​ពី​បទ​ជួញ​ដូរ​កូន​ក្មេង។

រូប​តំណាង

គួរ​បញ្ជាក់​ផង​ដែរ​ថា ប្រទេស​ចិន គឺ​ជា​ប្រទេស​ដែល​មាន​អត្រា​លក់​កូន​ខ្លួន​ឯង​ខ្ពស់​នៅ​ក្នុង​តំបន់ ដោយ​គ្រួសារ​ណា​ដែល​មិន​មាន​លទ្ធភាព​ចិញ្ចឹម​កូន​តែង​ជ្រើស​យក​វិធី​នេះ ឬ​ខ្លះ​ប្រកប​របរ​លក់​កូន​នេះ​តែ​ម្ដង៕

ប្រភព៖ saostar អត្ថបទ៖Caramel

អត្ថបទពេញនិយម