មូលហេតុផ្សេងក្រៅពីអ្នកទី៣ ដែលធ្វើឲ្យគូស្នេហ៍មិនអាចនៅជាមួយគ្នាបាន
- 2019-03-12 00:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មូលហេតុផ្សេងក្រៅពីអ្នកទី៣ ដែលធ្វើឲ្យគូស្នេហ៍មិនអាចនៅជាមួយគ្នាបាន
បច្ចុប្បន្ន អត្រានៃការក្បត់គ្នាក្នុងមនោសញ្ចេតនាកាន់តែកើនឡើង និងក្លាយជារឿងធម្មតាមួយនៅក្នុងសង្គម។ ខណៈកាលពីមុន ការបែកគ្នាភាគច្រើនបណ្ដាលមកពីជនទី៣នោះ នៅពេលនេះអ្នកស្រាវជ្រាវបានរកឃើញហេតុផលថ្មីដែលធ្វើឲ្យគូស្នេហ៍ងាយក្បត់គ្នាហើយ។
បញ្ហាហិរញ្ញវត្ថុ
ទស្សនាវដ្ដី American Sociological Review បានធ្វើការពិសោធន៍លើមនុស្ស៣ពាន់នាក់ហើយកំពុងស្ថិតក្នុងចំណងស្នេហា។ តាមនោះដែរ បុគ្គលណាដែលផ្អែកលើដៃគូទាំងស្រុងផ្នែកហិរញ្ញវត្ថុតែងមានទំនោរក្បត់ភាគីម្ខាងទៀតខ្ពស់។ ករណីនេះកើតមានដល់ទៅ ៥០ % ចំពោះបុរសដែលផ្អែកលើស្ត្រីរឿងលុយកាក់។ ផ្ទុយមកវិញ មនុស្សស្រីដែលពឹងផ្អែកមនុស្សប្រុសរឿងលុយកាក់ មានអត្រាក្បត់ត្រឹមតែ ៥% ប៉ុណ្ណោះ។
គេមិនដឹងខ្លួនថាខ្លួនមានចិត្តក្បត់
ការពិសោធន៍មួយទៀតលើទស្សនាវដ្ដី Personal Relationship កាលពីឆ្នាំ ២០១៥ បានបង្ហាញឲ្យគេឃើញថា ជាមធ្យមអត្រាក្បត់របស់មនុស្សម្នាក់ៗគឺឡើងដល់ទៅ ៤២% តែអ្នកទាំងអស់គ្នាមិនបានដឹងខ្លួនឡើយ។ អ្នកដែលចូលរួមការពិសោធន៍បានឲ្យដឹងថា ខ្លួនមានគំនិតក្បត់ដៃគូត្រឹម ៥% ប៉ុណ្ណោះ។ តែជាក់ស្ដែងភាគរយនេះនៅក្នុងខ្លួនរបស់ពួកគេគឺខ្ពស់ជាងឆ្ងាយណាស់។
**ទម្លាប់មិនអាចកែប្រែបាន**
យោងតាមការពិសោធន៍ដដែលខាងលើ អ្នកដែលធ្លាប់ក្បត់កាលពីមុន គឺមានអត្រាក្បត់ជាងអ្នកដែលស្មោះត្រង់៣ដង ពោលគឺប្រសិនបើនៅ ក្នុងអតីតកាល គេធ្លាប់មានអ្នកថ្មី នៅពេលកំពុងមានសង្សារ ដៃគូរួចហើយនោះ នៅក្នុងមនោសញ្ចេតនាបន្ទាប់ ពួកគេនឹងប្រព្រឹត្តសកម្មភាពនេះបន្តទៀត៕
ចុចអាន៖មិនចង់គ្រាំចិត្ត ដេកយំដោយសារគេ គួរដកខ្លួនចេញពីមនុស្សប្រុសបែបនេះទៅ