មិនចង់គ្រាំចិត្ត ដេកយំដោយសារគេ គួរដកខ្លួនចេញពីមនុស្សប្រុសបែបនេះទៅ
- 2019-03-07 03:23:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនចង់គ្រាំចិត្ត ដេកយំដោយសារគេ គួរដកខ្លួនចេញពីមនុស្សប្រុសបែបនេះទៅ
បើមុនពេលស្រឡាញ់គេ អ្នកមើលគេខុសនោះមិនសូវជាកំហុសធំប៉ុន្មានទេ តែបើអ្នកដឹងថាគេជាមនុស្សដែលមិនអាចផ្ដល់សុភមង្គលឲ្យអ្នកហើយ អ្នកនៅតែទ្រាំនៅជាមួយគេទៀតនោះទើបអ្នកខុសខ្លាំងតែម្ដង។ ហេតុអីត្រូវចំណាយពេលលើមនុស្សដែលឲ្យច្បាស់លាស់ជាមួយអ្នក អត់ចង់ឃើញអ្នកសប្បាយចិត្តនោះ? បើសិនជាអ្នកមិនចង់ទទួលបានអារម្មណ៍ឯកា អារម្មណ៍ឈឺចាប់ និងស្រកទឹកភ្នែកទេ អ្នកគួរតែសម្រេចចិត្តដើរចេញពីមនុស្សប្រុសដែលមានចំណុចដូចខាងក្រោមនេះ៖
១. មនុស្សមិនសូវមានមនោសញ្ចេតនា
មិនសូវចេះបារម្ភពីអ្នក សោះកក្រោះ ហើយធ្វើអីគិតតែអារម្មណ៍ខ្លួនឯង។ ម្យ៉ាងទៀតបើអ្នកនៅបន្តជាមួយមនុស្សប្រភេទនេះ អ្នកកុំស្រមៃថាគេចេះមើលអ្នកពេលឈឺ ឬចេះបារម្ភអ្នកពេលអ្នកមានបញ្ហាអី។ គេធ្វើដូចធម្មតាអីចឹងទោះអ្នកមានរឿងអីក៏ដោយ។ លើសពីនេះការសួរនាំ ការសរសើរ ការលើកទឹកចិត្តគឺគ្មានទាំងអស់សម្រាប់មនុស្សដូចគេ។
**២. មើលមិនឃើញការស្រឡាញ់អ្នក ហើយក៏មិនដែលគោរពអ្នក**
អំពើល្អដែលអ្នកមានចំពោះគេ គេមិនសូវជាមើលឃើញ ឬចាំប៉ុន្មានទេ តែបើអ្នកមិនល្អម្ដងគេចាំណាស់។ លើសពីនេះវិញការប្រើពាក្យមិនសមរម្យ ការប្រើកាយវិការមិនល្អក៏ចេះតែមានមិនឈប់ដោយមិនដឹងថាគេមានឋានៈអី មានសិទ្ធិអីខ្លះ? ម្យ៉ាងទៀតតែងតែដៀល ឬប្រមាថ នៅពេលគេខឹង ឬអារម្មណ៍មិនល្អជាដើម។
៣. មនុស្សយកពាក្យបែកដាក់មុខ
មានរឿងអីតិចតួចចង់តែបែកគ្នា ពាក្យបែកសម្រាប់គេផុយស្រួយជាងអ្វីទាំងអស់។ បើគេចង់ទៅហើយទោះអ្នកប្រឹងឃាត់យ៉ាងណាក៏មិនជាប់ដែរ។ បណ្ដោយឲ្យគេទៅៗព្រោះបើអ្នកនៅឱបក្រសោបមនុស្សដែលអត់ចង់នៅជាមួយអ្នកផង នោះអ្វីដែលអ្នកនៅសល់គឺត្រឹមតែការឈឺចាប់តែប៉ុណ្ណោះ។ កុំព្យាយាមចងជើងគេ ព្រោះទោះគេអាចកំដរអ្នកមែនតែអ្វីទាំងអស់គឺមានតែអ្នកម្ខាងទេ។
៤. ចង់ចេញក៏ចេញចង់ចូលក៏ចូល
ចង់ទៅក៏ទៅ ហើយចង់មកក៏មក និយាយទៅគេធ្វើតាមតែអារម្មណ៍គេ។ ពេលគេធុញគេរកលេសសុំអ្នកបែក ដល់ពេលគេនឹកនាម្ដងៗក៏សុំអ្នកត្រឡប់មកវិញ។ មនុស្សបែបនេះបើអ្នកនៅតែទ្រាំស្រឡាញ់ គឺអត់មានអីក្រៅពចេញចូលៗទេ ហើយគ្មានពេលណាមួយដែលគេច្បាស់លាស់ជាមួយអ្នកទេ។
៥. លាក់មុខលាក់ក្រោយ
មិនមែនមានន័យថាត្រូវ Show off ប្រាប់គេប្រាប់ឯងពីទំនាក់ទំនងអ្នកទាំងពីរទេ តែវាសំដៅទៅលើថាតើគេផ្ដល់ភាពជឿជាក់ឲ្យអ្នកប៉ុណ្ណា? ពេលខ្លះសូម្បីមិត្តភក្តិគេក៏គេមិនឲ្យអ្នកស្គាល់ផង ឬអ្នកផ្ទះគេក៏គេមិនឲ្យដឹងដែរ។ វាមានហេតុផលជាច្រើន តែបើគិតឲ្យមែនទែនគឺគេគ្មានគម្រោងនឹងយកអ្នកជាគូជីវិតឡើយ តែគ្រាន់តែកំដរអារម្មណ៍មួយពេល ដូច្នេះហើយទើបមិនចាំបាច់ឲ្យអ្នកណាដឹងនាំតែខូច Credit គេតែប៉ុណ្ណោះ។
៦. ល្បិចរាប់ជំពូក និងពូកែដោះសា
គេជាមនុស្សដែលពូកែលាក់មុខ និងបត់បែនណាស់។ នៅមុខអ្នកគេអាចនឹងដូចជាសុភាពបុរសដែលល្អគ្រប់ដប់ តែធាតុពិតនៅពីក្រោយអ្នកគេមានស្រីរាប់មិនអស់ ឬមានសន្ដានខិលខូចគ្រាន់តែនៅខាងក្រៅគេមិនបញ្ចេញតែប៉ុណ្ណោះ។ បើអ្នកជ្រុលស្រឡាញ់មនុស្សប្រភេទនេះអ្នកចៀសមិនរួចពីការខកចិត្ត និងការស្ដាយក្រោយឡើយ។
៧. មនុស្សដែលចង់បានតែខ្លួនត្រូវ
ត្រូវចាំថានៅជាមួយមនុស្សដែលចង់តែត្រូវ ចង់តែឈ្នះ គឺហត់ណាស់ ព្រោះទោះគេខុសក៏គេលាងខ្លួនឲ្យល្អវិញដែរ។ កំហុសគេជាច្រើនគេអត់ដែរមើលឃើញទេ តែបើពេលអ្នកខុសវិញគេលើកឡើងមិនដែលខាន។
ទោះមនុស្សយើងមិនអាចល្អគ្រប់ដប់មែន តែយ៉ាងណាក៏គួរតែរកមនុស្សណាដែលមានចំណុចល្អច្រើនតាមតែអាចរកបានដែរ៕
ចុចអាន៖រៀនមើលមនុស្សប្រុសល្អ ឬមិនល្អ តាមរយៈការសង្កេតប៉ុន្មានចំណុចនេះ