បុរស​ពិត​ម្នាក់ ស្រលាញ់​ស្មោះ​ចំពោះ​ស្ត្រី​ម្នាក់​គឺ​គ្រប់គ្រាន់​បំផុត​ហើយ

  • 2019-03-05 08:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មាន​តែ​មនុស្ស​ប្រុស​ស្មោះ​ពិត​តែ​ប៉ុណ្ណោះ ទើប​ជា​បុរស​ពិត ហើយ​គេ​ស្រលាញ់​មនុស្ស​តែ​ម្នាក់​គត់ ព្រោះ​គេ​ជា​មនុស្ស​ស្គាល់​ពី​ភាព​គ្រប់គ្រាន់។

.បុរស​ពិត​ប្រាកដ​ម្នាក់​ដឹង​ថា​សេចក្ដី​ស្រលាញ់ គឺជា​អារម្មណ៍​ដ៏​អស្ចារ្យ​បំផុត​នៅ​ក្នុង​ពិភពលោក។

.គាត់​មើល​ឃើញ​កំហុស​អ្នក ហើយ​នៅតែ​ស្រលាញ់​អ្នក​ដដែល ព្រោះ​អ្នក​ជា​មនុស្ស​ស្រី​ពិត​ប្រាកដ​សម្រាប់​គាត់។

រូបតំណាង

**៣**.គាត់​ត្រៀម​ខ្លួន​រួច​ជាស្រេច ដើម្បី​ឈរ​នៅ​ខាង​អ្នក​គ្រប់​កាលៈទេសៈ និង​គ្មាន​ភាព​រារែក​ឡើយ ហើយ​ក៏​មិន​ចាំបាច់​ឲ្យ​អ្នក​ស្នើ​សុំ។

.គាត់​បាន​ឲ្យ​អ្នក​ដឹង​ថា អ្នក​គ្មាន​អ្វី​ប្រែប្រួល​ខ្លួន​សម្រាប់​គាត់​ឡើយ ព្រោះ​គាត់​អាច​ទទួល​យក​បាន​រឿង​គ្រប់​យ៉ាង ដោយ​មិន​ទាមទារ​សូម្បី​តែ​មួយ​ចំណុច។

.គាត់​មាន​ភាព​ចាស់ទុំ​គ្រប់គ្រាន់ និង​អាច​រក្សា​អ្នក​បាន​ពេញ​មួយ​ជីវិត។

.គាត់​ចង់​បញ្ជាក់​ថា អ្នក​ជា​មនុស្ស​ស្រី​មាន​សំណាង​ម្នាក់ ដែល​ទទួល​បាន​ភាព​ស្មោះត្រង់​ពី​គាត់។

រូបតំណាង

.គាត់​ចង់​ផ្ដល់​ឲ្យ​អ្នក​នូវ​អារម្មណ៍​កក់ក្ដៅ និង​មាន​ក្ដី​សុខ ព្រោះ​ទទួល​បាន​ភាព​ស្មោះត្រង់។

.ការ​ដែល​គាត់​ស្មោះត្រង់​ជា​មួយ​អ្នក មិន​ចង់​បាន​អ្វី​ក្រៅ​ពី​ឲ្យ​អ្នក​ស្មោះត្រង់​នឹង​គាត់​ដូច​គ្នា៕

ចុចអាន៖អ្នក​មាន​និស្ស័យ ទោះ​នៅ​ទ្វីប​ខុស​គ្នា​ក៏​គង់​ជួប តែ​អ្នក​គ្មាន​វាសនា ជួប​ហើយ​ក៏​គង់​បែក

ប្រភព៖ positivethingsonly ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម