អ្នក​មាន​និស្ស័យ ទោះ​នៅ​ទ្វីប​ខុស​គ្នា​ក៏​គង់​ជួប តែ​អ្នក​គ្មាន​វាសនា ជួប​ហើយ​ក៏​គង់​បែក

  • 2019-03-04 07:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តាម​ការ​ពិត មនុស្ស​យើង​បាន​ជួប​គ្នា​គឺ​ដោយ​និស្ស័យ ស្រលាញ់​គ្នា​គឺ​ដោយ​ព្រេង​វាសនា។ មាន​និស្ស័យ​ហើយ ទៅ​ដល់​ជើង​មេឃ​ក៏​គង់​ជួប​គ្នា មាន​វាសនា​ហើយ រត់​ដល់​ណា​ក៏​នៅ​តែ​ស្រលាញ់​គ្នា។

រូបតំណាង

បើ​យើង​ធ្វើ​ចិត្ត​ឲ្យ​ទូលាយ ហើយ​គិត​ថា ស្នេហា​គឺ​បណ្ដាល​មក​ពី​និស្ស័យ ពេល​ផ្ដើម​ ពេល​បញ្ចប់​ក៏​ដោយ​និស្ស័យ​នោះ នឹង​ធ្វើ​ឲ្យ​យើង​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ធ្វើ​ចិត្ត​ពេល​បែក​គ្នា។ មាន​ករណី​ខ្លះ និស្ស័យ​បាន​ឲ្យ​ហេតុ​ជា​មុន​ថា គូ​ព្រេង​របស់​អ្នក​គង់​តែ​បែក ដូច​នេះ​ហើយ ទោះ​នៅ​ក្បែរ ៥ ឬ​១០​ឆ្នាំ ក៏​គង់​តែ​បែក។

ហេតុ​នេះ​ហើយ ស្រលាញ់​នរណា​ម្នាក់ មិន​មែន​ចាំ​បាច់​ទាល់​តែ​ក្លាយ​ជា​ម្ចាស់​របស់​គេ​នោះ​ឡើយ។ តែ​ពេល​ដែល​កំពុង​នៅ​ក្បែរ​គ្នា​នោះ ត្រូវ​ស្រលាញ់​ឲ្យ​អស់​ពី​ចិត្ត ប្រើ​មនោសញ្ចេតនា​ពិត​ប្រាកដ​មក​ដាក់​គ្នា។ ដើម្បី​ថ្ងៃ​ក្រោយ មាន​អ្វី​កើត​ឡើង​ក៏​មិន​ស្ដាយ​ក្រោយ។

ប្រសិន​បើ​ដឹង​ថា និយាយ​កុហក​នឹង​ធ្វើ​​ឲ្យ​របួស​ចិត្ត​នោះ សូម​រក្សា​ភាព​ស្ងៀមស្ងាត់​វិញ​ទៅ។ បើ​រក្សា​ភាព​ស្ងៀមស្ងាត់​ធ្វើ​ឲ្យ​អ្នក​ឈឺ សូម​ជ្រើស​យក​វិធី​ដើរ​ចេញ។ សូម​ចងចាំ​ថា នៅ​ក្នុង​កាលៈទេសៈ​ណា​ក៏ដោយ យើង​សុទ្ធ​តែ​មាន​ជម្រើស​ទាំង​អស់ កុំ​រស់​នៅ​ក្នុង​ភាព​ឈឺចាប់​។

រូបតំណាង

មាន​រឿង​មនោសញ្ចេតនា​ជា​ច្រើន ដឹង​ច្បាស់​ថា​មិន​អាច​បន្ត​ទៅ​មុខ​ទៀត តែ​មិន​ដាច់​ចិត្ត​ហា​មាត់​បញ្ចប់។ មនោសញ្ចេតនា​ខ្លះ​ដឹង​ច្បាស់​ថា នឹង​ឈឺ​ខ្លាំង តែ​នៅ​ប្រថុយ​ហក់​ចូល។ ឯ​ខ្លះ​ទៀត ច្បាស់​ថា​នឹង​គ្មាន​អនាគត តែ​មិន​តែ​មិន​ព្រម​បក​ក្រោយ។

នៅ​ចុង​បញ្ចប់ មនុស្ស​ដែល​យើង​សម្រេច​យក​ធ្វើ​ប្ដី ឬ​ប្រពន្ធ​នោះ មិន​ប្រាកដ​ថា​ជា​មនុស្ស​ដែល​យើង​ស្រលាញ់​បំផុត​នោះ​ទេ តែ​ព្រេង​វាសនា​បាន​កំណត់​ថា​ដូច​នោះ​ទៅ​ហើយ ទោះ​ប្រឹង​គេច​យ៉ាង​ណា​ក៏​មិន​បាន​សម្រេច៕

រូបតំណាង

ចុចអាន៖មនុស្ស​ស្រី​អាច​វាស់​សុភមង្គល​បាន​បន្ទាប់​ពី​រៀបការ​រួច​​មែន​ទេ?

ប្រភព៖ Guu អត្ថបទ៖Caramel

អត្ថបទពេញនិយម