ក្រោយ​លែង​លះ​គ្នាសេដ្ឋី​អាមេរិក​ឲ្យ​ប្រពន្ធ​ ១,៣​ពាន់​លាន​ដុល្លារ តែ​ដណ្ដើម​សិទ្ធិ​ចិញ្ចឹម​ឆ្មា

  • 2019-02-28 05:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អ្នក​ជំនួញ Bill Gross ស្ម័គ្រ​ចិត្ត​ចែក​រំលែក​ទ្រព្យ​សម្បត្តិ​ពាក់​កណ្ដាល ប៉ុន្តែ​បាន​ដណ្ដើម​សិទ្ធិ​ចិញ្ចឹម​ឆ្មា​បី​ក្បាល​ជា​មួយ​ប្រពន្ធ។

លោក Bill Gross និងភរិយា កាលនៅជុំគ្នា

យោង​តាម​បណ្ដាញ​ព័ត៌មាន Forbes មុ​ន​ពេល​លែង​លះ មហាសេដ្ឋី Bill Gross វ័យ​៧៤​ឆ្នាំ ដែល​ជា​ស្ថាបនិក​ក្រុម​ហ៊ុន PIMCO ធ្លាប់​មាន​ទ្រព្យ​សម្បត្តិ ២,៥​ពាន់​លាន​ដុល្លារ។ ក្រោយ​ពេល​លែងលះ​ប្រពន្ធ​ក្នុង​ឆ្នាំ ២០១៧ ទ្រព្យ​សម្បត្តិ​លោក​នៅ​សល់ ១,៥​ពាន់​លាន​ដុល្លារ រីឯ​អតីត​ភរិយា​របស់​លោក លោក​ស្រី Sue Gross វ័យ ៦៨ ឆ្នាំ​ មាន​ទ្រព្យ​សម្បត្តិ ១,៣ ពាន់​លាន​ដុល្លារ។

ក្រោយ​ពេល​រួម​រស់​ជាមួយ​គ្នា ៣២ ឆ្នាំ លោក​ស្រី Sue បាន​ដាក់​ពាក្យ​បណ្ដឹង​លែងលះ​ប្ដី ដោយ​លើក​មូលហេតុ​ថា អ្នក​ទាំង​២​មាន​គំនិត​ខុស​គ្នាដែល​មិន​អាច​ផ្សះផ្សារ​បាន។ ក្រោយ​ដាក់​ពាក្យ​លែងលះ លោក​ស្រី​បាន​រើ​ចេញ​ពី​ភូមិគ្រឹះ​ដែល​អ្នក​ទាំង​២​ធ្លាប់​រស់​នៅ​ជាមួយ​គ្នា។

រូបឆ្មាតំណាង

ទោះ​បី​ជា​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​មែន តែ​ការ​លែងលះ​របស់​អ្នក​ទាំង​២​ត្រូវ​ប្រព្រឹត្ត​ទៅ​យ៉ាង​រលូន ដោយ​ខាង​ប្ដី​បាន​សុខ​ចិត្ត​ចែក​ទ្រព្យ​សម្បត្តិ​ឲ្យ​ប្រពន្ធ​ពាក់​កណ្ដាល។ ជម្លោះ​តែ​មួយ​គត់​របស់​មហាសេដ្ឋី​នោះ​គឺ សិទ្ធិ​ចិញ្ចឹម​ឆ្មា​ទាំង​៣ របស់​អ្នក​ទាំង​២។ តាម​នោះ​ដែរ លោក​ស្រី Sue បាន​លើក​ហេតុផល​ថា អតីត​ស្វាមី​ខ្លួន​ចិញ្ចឹម​ឆ្មា​ដោយ​ក្ដៅ​ក្រហាយ ងាយ​ធ្វើ​ឲ្យ​វា​ស្លាប់។ ចុង​បញ្ចប់​លោក​ស្រី​បាន​ទទួល​សិទ្ធិ​ចិញ្ចឹម​ឆ្មា ឯ​ប្ដី​វិញ​មាន​ត្រឹម​សិទ្ធិ​មក​មើល​តាម​ត្រី​មាស​ប៉ុណ្ណោះ៕

ផ្ទះអ្នក​ទាំងពីរ

ចុចអាន៖មក​មើល​ពី​ទេពកោសល្យ និង​សម្រស់​ជំទាវ​ទី​១ អាមេរិក និង​កូរ៉េ​ខាង​ជើង

ប្រភព៖ ngoisao អត្ថបទ៖Caramel

អត្ថបទពេញនិយម