កុំយកខ្លួនបៀត! មិត្តភ័ក្តិប្រភេទនេះ ព្រោះនឹងធ្វើឲ្យជីវិតអ្នកអាប់អួបើនៅតែរាប់អានទៀត
- 2019-03-04 03:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កុំយកខ្លួនបៀត! មិត្តភ័ក្តិប្រភេទនេះ ព្រោះនឹងធ្វើឲ្យជីវិតអ្នកអាប់អួបើនៅតែរាប់អានទៀត
មិត្តភក្តិអាចមានច្រើន តែមិត្តពិតប្រាកដដែលអ្នកអាចចែករំលែកទាំងទុក្ខ និងរឿងរីករាយជាមួយបានមានមិនច្រើនទេ។ ប្រសិនបើមនុស្សដែលអ្នកកំពុងហៅថាមិត្តល្អបានធ្វើរឿងទាំងនេះ សូមនៅឲ្យឆ្ងាយពីពួកគេទៅ បើអ្នកមិនចង់ទទួលបានផលអាក្រក់។
១. មិនសប្បាយចិត្តពេលអ្នកតែងតែទទួលបានសំណាងល្អ
ពេលអ្នកបង្ហាញពីភាពជោគជ័យ និងសំណាងល្អរបស់អ្នក ជំនួសឲ្យការអបអរគេតែងតែត្អូញត្អែរពីការបរាជ័យរបស់គេ ហើយបដិសេធទៅលើអ្វីដែលអ្នកបានធ្វើ ដោយប្រាប់ថានោះជារឿងធម្មតា។
២. ពេលនិយាយជាមួយជាមួយម្ដងៗមានអារម្មណ៍ថាហត់
អ្នកដែលនិយាយជាពួកគេតែងតែមានអារម្មណ៍ថា អត់មានសុវត្ថិភាព ហត់ និងមិនស្រួលចិត្តសោះ។ តែងតែខ្មាសពេលនិយាយ ហើយខ្លាចពេលឆ្លើយតបទៅវិញម្ដងៗ។ ប្រយ័ត្ននៅពេលអ្នកមានទំនាក់ទំនងជាមួយមនុស្សប្រភេទនេះ។
៣. តែងតែ call មករកអ្នកឲ្យអ្នកស្ដាប់រឿងរបស់គេ
មិត្តដែលតែងតែ call ឬ ផ្ញើសារមកអ្នកតែពេលដែលមានបញ្ហា និងត្រូវការអ្នកជួយ។ ពួកគេគ្រាន់តែនិយាយអ្វីដែលគេចង់និយាយដោយមិនខ្វល់ពីអារម្មណ៍របស់អ្នក មិនខ្វល់ថាអ្នករវល់ឬចង់ស្ដាប់ឬអត់។
៤. ប្រើអ្នកធ្វើឈ្នាន់
តាំងពីការស្លៀកពាក់ ចរិត ការសិក្សា រហូតដល់ការធ្វើការ។ ប្រសិនបើនរណាម្នាក់តែងតែរិះគន់បង្អាប់អ្នក នោះអ្នកត្រូវតែពិចារណាលើទំនាក់ទំនងមួយនេះចេញ ព្រោះមិត្តល្អតែងតែជួយគ្នាទៅវិញទៅមក ជាជាងបង្អាប់គ្នាទៅវិញទៅមក។
៥. ពេលអ្នកមានអ្វីថ្មី គេតែងតែធ្វើគ្រប់វិធីដើម្បីបានរបស់នោះដែរ
មិនដឹងថាធ្វើពើឬមានចេតនាទេ គេតែងតែធ្វើតាមអ្នកគ្រប់យ៉ាង។ ប្រហែលជាគេសរសើរអ្នកហើយចង់លេចធ្លោដូចអ្នកប៉ុន្តែយូរទៅភាពក្លែងក្លាយនិងធ្វើឲ្យមានបញ្ហា។ គេនឹងមានចិត្តច្រណែននៅពេលអ្នកមានចំនុចល្អច្រើនជាងពួកគេ ហើយគេនឹងរកវិធីរិះគន់អ្នកជាមួយអ្នកដ៏ទៃ។
៦. គេតែងតែ drama គ្រប់រឿងហើយត្អូញត្អែពីបញ្ហាខ្លួនឯងរហូត
តែងតែត្អូញត្អែរពីភាពលំបាករបស់គេគ្រប់យ៉ាង។ គេចង់ឲ្យអ្នកដឹងថាជីវិតរបស់គេជួបរឿងលំបាកយ៉ាងណា។ យ៉ាងណាក៏ដោយស្ដាប់តែរឿងអវិជ្ជមាននឹងធ្វើឲ្យជីវិតកាន់តែអាប់អួរ។
៧. ចង់ល្អជាងអ្នកគ្រប់រឿង យកមិត្តភាពធ្វើជាការប្រកួតប្រជែង
ការប្រកួតប្រជែងគឺជាកម្លាំងជំរុញទឹកចិត្តសម្រាប់យើងក្នុងការអភិវឌ្ឍន៍ខ្លួនឯង។ ប៉ុន្តែការប្រកួតប្រជែងក្នុងមិត្តភាព នឹងធ្វើឲ្យមានការបែកបាក់ វានឹងបង្កើតគំនិតមិនល្អនិងធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនងរបស់យើង។
៨. ប្រើអ្នក
តែងតែប្រើយើងឲ្យធ្វើការងារមួយហើយមួយទៀត។ ខ្ចីលុយ ខ្ចីសម្លៀកបំពាក់យូរថ្ងៃទាំងនេះជាសញ្ញាមិនល្អប្រាប់ថាគេមិនសមជាមិត្តភក្តិអ្នកទេ។ មនុស្សបែបនេះគ្រាន់តែយកអ្នកធ្វើជាឧបករណ៍ឆ្លងទៅសម្រេចគោលដៅគេតែប៉ុណ្ណោះ។
៩. តែងតែរិះគន់អ្នកចំៗ
ពួកយើងមិនចង់បានមិត្តក្លែងក្លាយទេ ប៉ុន្តែយើងក៏មិនអាចទ្រាំជាមួយមនុស្សដែលតែងតែរិះគន់អ្នកចំៗគ្រប់រឿងដែរ គេតែងនិយាយចេញមកដោយមិនបានគិតពីអារម្មណ៍របស់អ្នកស្ដាប់ឡើយ។
១០. ផ្ដល់យោបល់ខុសរហូត
ជំនួសឲ្យការជួយអ្នកផ្ដល់យោបល់ល្អៗ មិត្តអាក្រក់តែងតែជំរុញអ្នកឲ្យធ្វើរឿងខុស។ ពួកគេនឹងមិនយកខ្លួនចូលក្នុងស្ថានភាពនោះទេ គេតែងនិយាយត្រង់ៗដោយមិនបានគិតពិចារណា៕
ចុចអាន៖ ភាពខុសគ្នា៤ចំណុច រវាងមិត្តពិតនិងមិត្តរលួយក្នុង