ភាព​​​ខុស​គ្នា​​​​​​៤ចំណុច រវាង​​មិត្ត​​​​​​​ពិត​និង​មិត្ត​​រលួយ​​ក្នុង

  • 2019-02-22 08:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មិត្តភ័ក្ដិ​​​​​ដែល​​មាន​​ចិត្ត​​​​ស្មោះ​​​​ពិត​​ប្រាកដ គឺ​ជា​​មនុស្ស​​​​​​​ដែល​​ចេះ​​និយាយ​​និង​មាន​គំនិត​​​ជួយ​​តម្រង់​​អ្នក​ទៅ​​កាន់​ផ្លូវ​​ត្រូវ​​។ ចំណែក​​ឯ​​មិត្ត​​មួយ​​ប្រភេទ​​ទៀត​​ ល្អ​​​​តែ​សំបក​ក្រៅ​ ហើយ​គំនិត​​​​​វិញ​​​មិន​បាច់​​និយាយ​​​​​​​​​​​ទេ ​ខ្លាច​​តែ​អ្នក​ជោគជ័យ​ជាង​​​ខ្លួន។ ឥលូវ​​សាក​​ទៅ​​​សង្កេត​​មើល​​​​​ទាំង​អស់​​គ្នា ​រវាង​​មិត្ត​ពីរ​ប្រភេទ​នេះ​ តើ​​មាន​ភាព​​ខុស​គ្នា​​ត្រង់​​​​​ចំណុច​​​​ណា​​ខ្លះ?

លក្ខណៈ​សម្គាល់​​មិត្ត​​​ពិត

​​​​​​​​​​​​​​​​​១. អាច​​ទុក​​​ចិត្ត​​​​និង​ពឹង​​ផ្អែក​​បាន

  • ជួយ​​ការពារ​​ពេល​ឃើញ​​​អ្នក​​ធ្វែស​​ប្រហែស

  • ជួយ​ឲ្យ​​យោបល់​ពេល​ឃើញ​​​​​អ្នក​​មិន​យក​​ចិត្ត​ទុក​ដាក់

  • អាច​ពឹង​​អាស្រ័យបាន​​ពេល​អ្នក​​កំពុង​​ជួបគ្រោះថ្នាក់​ឬ​​បញ្ហា

  • ​​​​​​​​​សូម្បី​​តែ​ការ​​រកស៊ី ក៏​​ហ៊ាន​​ប្រាប់​​​​ត្រង់ៗ​​មិន​​លាក់ ​ព្រោះ​​​​​ចង់​​​ឲ្យអ្នក​​មាន​​បាន​​ដូច​គេ​​ដែរ។

២. បង្កើត​​និង​ចែក​​​រំលែក​​​សុភមង្គល​ជាមួយ​​គ្នា

  • ​​​​​​​មិត្ត​​ពិត​​​​ហ៊ាន​​ចែក​​រំលែក​​​​​​​​អាថ៌កំបាំង​​​គ្រប់​​បែប​​យ៉ាង ​​​ដោយ​​​មាន​​ទំនុក​​ចិត្ត​លើ​គ្នា​​​ទៅ​​វិញ​ទៅ​​មក

  • រក្សា​​រឿង​​​សម្ងាត់​​មិន​ឲ្យ​បែក​​​​​​ខ្ចាយ​ទៅ​​ខាង​ក្រៅ

  • ​ពេល​​មាន​ទុក្ខ​មិន​​​បោះ​​បង់​​​ចោល​គ្នា​​ ថែម​ទាំង​មក​ជួយ​​លើក​ទឹក​​ចិត្ត​ទៀត​ផង

  • អ្នក​​​តែង​​តែ​​បង្កើត​​និង​​ចែក​​​រំលែក​​​​​ភាព​​​​សប្បាយ​​​រីករាយ​​ឲ្យ​គ្នា។

៣. ​ផ្តល់​​​​ដំបូន្មាន​​​ល្អៗ​​​​ដល់​អ្នក

  • ​​​ត្រាយ​​ផ្លូវ​អ្នក​​​​​ឲ្យ​ធ្វើ​​​អំពើ​​ល្អ

  • ជួយ​​ណែនាំពេល​ឃើញ​អ្នក​មាន​គំនិត​​អវិជ្ជមាន

  • ​​​​​ស្តាប់​​​​និង​​​ផ្លាស់​ប្តួរ​​​គំនិត​​​យោបល់​​​​​​​ជាមួយ​​អ្នក

  • ​​អូសទាញ​អ្នក​​​​ឲ្យ​​ដើរ​​​ផ្លូវ​​​ត្រូវ ដើម្បី​​បង្កើន​​ចំណេះ​​និង​​ប្រាជ្ញា។

៤. ស្មោះ​​ត្រង់​​គ្មាន​ថ្ងៃ​​ប្រែ

  • ​ធ្វើ​ល្អ​​​​​ចេញ​ពី​ចិត្ត មិន​​​​​សម្លឹង​ឃើញ​តែ​​ប្រយោជន៍

  • ​​​​​​​​​​​​​​ទោះ​​​​ពេល​​​អនាគត​​​មាន​ទ្រព្យ​​សម្បត្តិ​ច្រើន បាន​​​ខ្ពង់​​​ខ្ពស់​​ក៏​​មិន​​ភ្លេច​គ្នា

  • មាន​រឿង​​អ្វី​​​​ដែល​​មិន​ពេញ​​ចិត្ត គឺ​​ចូល​ចិត្ត​​​​និយាយ​​រិះគន់​​​ចំៗ​​នៅ​​​​នឹង​​​មុខ ក្នុង​​​​​​បំណង​​​​ជួយ​​កែ​លម្អ និង​​​កុំ​​​ឲ្យ​មាន​​ការ​​យល់​​ច្រឡំ​

  • ​​​​​​​ឃើញ​​មិត្ត​ភ័ក្តិ​​​​​​​​​​​ទទួល​​បាន​​ជោគជ័យ​​​​ ​​ចេះ​​​និយាយ​​​សរសើរ​​ និង​​​ចូលរូម​ត្រេក​អរ មិន​មែន​​​​ច្រណែន​​ឈ្នានីស ខ្លាច​គេ​ធ្វើ​​បាន​ល្អ​ជាង​​​​ខ្លួន។

លក្ខណៈ​សម្គាល់​​មិត្ត​​​​ក្លែង​​ក្លាយ

១. ពុតត្បត់

  • ​មុន​​រាប់​អាន​​សម្លឹង​​​​មើល​លើ​​​​​​​​ទ្រព្យ ឋានៈ សម្ភារ​​​​ប្រើ​ប្រាស់​ជាមុន​​សិន​​​ ​

  • អាត្មានិយម មិន​​​ចូល​​ចិត្ត​ជួយ​គេ ប៉ុន្តែ​​ខំ​​សម្តែង​ធ្វើ​ជា​​ចិត្ត​ល្អ

  • រាប់​អាន​ព្រោះ​​​​​ដើម្បី​​យក​​ផល​​​ចំនិញ​​អ្វី​មួយ​​មក​វិញ

  • ​ចូល​​ចិត្ត​​តែ​​​រាប់​អាន​អ្នក​មាន ទោះ​​ខ្លួន​​ឯង​​​​អត់​​លុយ ក៏​​​ខំ​​​ប្រឹង​ពឺត​​តាម​​គេ។

២. សម្តី​​និង​​​គំនិត​​​ខុសគ្នា

  • មាន​សម្តី​​ផ្អែម ប៉ុន្តែ​​​ភ្នែក​​​ក្រឡាប់​​ចាក់​​ មិន​គួរ​ឲ្យ​ទុក​​ចិត្ត​​

  • ​​​​​​ចូល​ចិត្ត​​​​​យក​​រឿង​​អ្នក​ដទៃ​ទៅ​​​និយាយ​​ឲ្យ​​​​សប្បាយ​​មាត់

  • ​​​​​​​​​​សម្តី​​​​​យក​ជា​ការ​​​​​មិន​កើត មាន​​​​​​បញ្ហា​​​អ្វី​​​មិន​អាច​ពឹង​ពាក់​បាន

  • លេច​​​​​មុខ​​​​​តែ​ពេល​​សប្បាយ ពេល​មិត្ត​ជួប​​ទុក្ខ​​បាត់​​ស្រមោល​​ឈឹង។

៣. ​​​​​​​ធ្វើ​​​អ្វី​​តាម​អ្នក​គ្រប់​​រឿង​ ព្រោះ​​​​​​ចង់​​បាន​ទំនុក​​ចិត្ត​ពី​អ្នក

  • ពេល​ដំបូងៗ​​​​​​​OKសឹង​​គ្រប់​​​រឿង​ ធ្វើ​​ដូច​​ខ្លូន​​ឯង​​​​​​មាន​​គំនិត​​​ដូ​ច​​​អ្នក​​​​ណាស់​អីចឹង

  • ដល់​ពេល​សម្តែង​បាន​សម្រេច ​​​​ចាប់​​ផ្តើម​​ចេញ​​​​ចរិត​ពិត​មក​​បណ្តើរៗ

  • នៅ​នឹង​មុខ​​​​​ធ្វើ​​​​ឲ្យ​អ្នក​ទុក​ចិត្ត​ ដើម្បី​​​​បាន​ដឹង​រឿង​​​ច្រើន​ពី​អ្នក

  • ​ប៉ុន្តែនៅ​​ក្រោយ​​ខ្នង​​​វិញ និយាយ​​​ដើម​​​បញ្ចេញ​​​បញ្ចូល​​បែក​​ផ្សេង។

៤. រាប់​​​​អាន​គ្នា​ គ្មាន​រីកចម្រើន​អី ក្រៅ​ពី​ធ្វើ​​រឿង​​​ឥត​ប្រយោជន៍

  • ​​​​បបួល​​​​ជប់​លៀង​​​មិន​ឈប់ឈរ​​

  • ​​​​បង្ខំ​​ឲ្យ​អ្នក​​​ចេះ​ផឹក​​ស្រា បើ​ផឹក​ទឹក​​សុទ្ធ​គេ​​មើល​ងាយ

  • ចាប់​​​​ផ្តើម​បញ្ចុះ​​បញ្ចូល​​អ្នក​ ឲ្យ​ធ្វើ​អ្វី​​តាម​ចិត្ត​គេ​​វិញ​ម្តង

  • ពង្វក់​អារម្មណ៍អ្នក​​មិន​ឲ្យ​​ដើរ​​ផ្លូវ​ល្អ​​ភ្លឺ​​​​ស្វាង៕​​​​​​​​​

***អាន​​​​ហើយ​​​ កុំ​ភ្លេច​​​យក​ទៅ​​​​ពិចារណា​ និង​​​ពិនិត្យ​​​មើល​​​​​​​មិត្ត​​​​ដែល​​អ្នក​​កំពុង​​រាប់​​អាន​សព្វ​ថ្ងៃ​​​​ ក្រែង​​លោឃើញ​​មាន​​​ចំណុច​​អវិជ្ជមាន​ណា​មួយ​ ​ដែល​អ្នក​ត្រូវ​​​​ប្រុង​​ប្រយ័ត្ន​​​ ការពារ​​​មិន​​​​​​​ឲ្យ​​ស្តាយ​​ក្រោយ​​​​។

​​ចុចអានបន្ត៖ គួរ​ដឹង! អាកប្បកិរិយា​អាក្រក់​ៗ​ដែល​ធ្វើឲ្យ​មនុស្ស​គ្រប់​គ្នា​ចង់​ចាកចេញ​ពី​អ្នក

​​​​​​​​​

ប្រភព៖ postsod ប្រែ​សម្រួល៖ ដេត ឈុនអ៉ី