អាហារ​ថោកៗ តែអាច​ជួយ​ឲ្យ​​ក្បាល​​ពោះ​​រាប​​ស្មើ​​​​​​​​ដូច​ចិត្ត

  • 2019-02-27 11:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មាន​​​​មនុស្ស​ជា​​​ច្រើន​​ បាន​ព្រួយ​​​បារម្ភ​​ពី​​​ការ​លើស​​​ទម្ងន់​​​​​​​​ ថែម​ទាំង​​មិន​ហ៊ាន​ញ៉ាំ​​អី​​​​ផ្តេសផ្តាស​​​ ទុក​​ឲ្យ​​ក្រពះ​​ឃ្លាន​​​​លើស​​​​កម្រិត​​​​ បណ្តាល​ឲ្យ​​ប៉ះ​ពាល់​​ដល់​​​​​សុខភាព​​ធ្ងន់ធ្ងរ។ ​​​ថ្ងៃ​នេះ​​​​ "កញ្ញា" នឹង​​​ចែក​​រំលែក​​អាហារ​​​​​​៨​ប្រភេទ ដល់​​​​​ប្រិយមិត្ត​ទាំង​អស់​គ្នា បាន​​ទាំង​​ឆ្ងាញ់ សុខភាព​​​ល្អ ​មិន​ឡើង​​គី​ឡូ និង​អាច​​​ធ្វើ​ឲ្យ​​ក្បាល​​ពោះ​​រាប​​ស្មើ​ស្អាត​​ផង​ដែរ។

១. ចេក

ជួយ​​​​​កាត់​បន្ថយ​​ស្រ្តេស ​​​​​​គ្រប់​គ្រង​​​អារម្មណ៍ ការពារ​មិន​ឲ្យ​ទល់​​លាមក​​ ​ធ្វើ​​ឲ្យ​​ក្រពះ​មាន​​ដំណើរ​ការ​​ល្អ។

២. ប៉េងប៉ោះ

​​​​​​​ផ្ទុក​​នូវ​សារធាតុ​លីកូពីន ​អាច​​ការពារ​​ជំងឺ​​​មហារីក​​ក្រពេញ​ប្រូស្តាត ការពារ​ភាព​​​​ប្រឈម​នឹង​​​​​​​​​​ដាច់​សរសៃ​ឈាម​​ខួរ​​​​​​ក្បាល និង​​​ជួយ​​ឲ្យ​​​​ស្បែក​​ស្អាត​ភ្លឺ​​​ថ្លា​ពី​​​ខាង​​ក្នុង។

៣. បាយ​​អង្ករ​​​សម្រូប

​​​​​វា​មាន​​​ជាតិ​​សរសៃ​​ (fiber) គ្មាន​ជាតិ​​ស្ករ ស័ក្តិសម​​​​សម្រាប់​​អ្នក​​​ចង់​​​សម្រក​​ទម្ងន់ និង​អ្នក​​កើត​ជំងឺ​​ទឹក​​នោម​ផ្អែម ​ជា​ពិសេស​​វា​ល្អ​​​​​​ចំពោះ​​សុខភាព​​បេះដូង។

៤. ល្ពៅ

​​​​ល្ពៅ​មាន​អត្ថប្រយោជន៍​​ច្រើន​ណាស់​​​ដូច​ជា​ ជំនួយ​​ភ្នែក ​​​​​មាន​​សារធាតុ​​ប្រឆាំង​​​អុកស៊ីត​​​កម្ម​​ ជួយ​​​​ឲ្យ​​ស្បែក​ភ្លឺ​ទន់​​​​រលោង​​ និង​ទប់​​​ស្កាត់​​​​ស្នាម​​ជ្រួញ។

៥. ក្រូច

ក្រូច​គ្រប់​​​​​​​​ប្រភេទ​ទាំង​​អស់ សុទ្ធ​តែ​​​មាន​​វីតាមីន​C​ខ្ពស់ អាច​ការពារ​ជំងឺ​​ផ្តាសាយ មាន​​​​សរសៃ និង​​​​​​​អាច​ជួយ​​ឲ្យ​​ស្បែក​​ភ្លឺ​​​ចែង​​ចាំង​​ទៀត​​ផង។

៦. ស៊ុត

​​​​ស៊ុត​​​មាន​​ប្រូតេអ៊ីន​​ខ្ពស់​ មាន​​​​កាឡូរី​ទាប ងាយ​ស្រួល​​កិន ​មាន​​​​ជាតិ​​​​ដែក និង​​ជួយ​​​ការពារ​​ភាព​​ស្លេក​​ស្លាំង​។

​​៧. ត្រី

ផ្ទុក​​​សារធាតុ​អូមេហ្កា​៣ និង​អាស៊ីត​​​ខ្លាំង​​​ ជួយ​​ការពារ​ជំងឺ​​បេះដូង​​​ និង​​កាត់​​បន្ថយ​ជាតិ​​​ខ្លាញ់​​ក្នុង​ឈាម។

៨. គ្រាប់​ធញ្ញជាតិ

​​​​​​​​គ្រាប់​​ធញ្ញជាតិ​​គ្រប់​ប្រភេទ​​ទាំង​​អស់ ​​​មាន​​វីតាមីន​ខ្ពស់ ​​​​​​កាត់​បន្ថត​​​​ជាតិ​​ស្ករ​​​​​និង​​​​​​​​កម្រិត​​​ភាព​ធាត់ ជាពិសេស​​​កាត់​​​បន្ថយ​​ការ​​​​ប្រឈម​​​នឹង​​​ជំងឺ​បេះដូង​​​ ហើយ​​​ល្អ​​​បំផុត​​សម្រាប់​មិត្តៗ​​នារី​​ ដែល​​​មាន​បំណង​​​ចង់​​ស្រក​គីឡូ និង​​រក្សា​​រាង​ឲ្យ​​នៅ​​តែ​​ស្លីម​​ស្អាត៕

ចុចអានបន្ត៖ មិន​គួរ​ឲ្យ​ជឿ​! ស្បែក​ភ្លឺ​ស្អាត​​បាន​យ៉ាង​ងាយ​ដោយ​គ្រាន់​តែ​ញ៉ាំ​របស់​ ៣​ មុខ​នេះ​

ប្រភព៖ jaizaa ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម