មិន​គួរ​ឲ្យ​ជឿ​! ស្បែក​ភ្លឺ​ស្អាត​​បាន​យ៉ាង​ងាយ​ដោយ​គ្រាន់​តែ​ញ៉ាំ​របស់​ ៣​ មុខ​នេះ​

  • 2019-02-27 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មិន​ថា​ប្រុស​ ឬ​ស្រី​ទេ​​គ្រប់​គ្នា​សុទ្ធ​តែ​ចង់​បាន​ស្បែក​ឲ្យ​មើល​ទៅ​ឃើញ​ស្រស់​ថ្លា​ និង​មុខ​មាត់​ស្រស់​សង្ហា​រាល់​ថ្ងៃ​។​ប៉ុន្តែ​គ្រប់​គ្នា​ប្រហែល​ជា​មិន​ដឹង​ថា​គ្រាន់​តែ​ញ៉ាំ​របស់​ប៉ុន្មាន​មុខ​នេះ​ក៏​អាច​ឲ្យ​មាន​ស្បែក​ស​ភ្លឺ​ថ្លា​បាន​ដែរ​។ ចឹង​ថ្ងៃ​នេះ​ កញ្ញា សូម​ណែនាំ​របស់​ញ៉ាំ​ប៉ុន្មាន​មុខ​នេះ​ឲ្យ​អ្នក​ទាំង​អស់​គ្នា​បាន​ដឹង​បន្តិច​

តែ​ខ្ញី

បើ​អ្នក​ជា​អ្នក​ដែល​ចូល​ចិត្ត​ញ៉ាំ​តែ​រាល់​ព្រឹក​ទៀត​នោះ​ គ្មាន​អ្វី​ពិបាក​ទេ​គ្រាន់​តែ​ផឹក​តែ​ខ្ញី​នេះ​។ ប៉ុន្តែ​តែ​នេះ​អ្នក​ត្រូវ​ផឹក​រាល់​ថ្ងៃ​ជា​ពិសេស​អ្នក​មាន​ស្បែក​ក្រហម​។​ វា​ជួយ​ឲ្យ​យើង​បែក​ញើស​ច្រើន​ ហើយ​ជួយ​បណ្ដេញ​ជាតិ​ពុល​ចេញ​ពី​ស្រទាប់​ខាង​ក្នុង​ស្បែក ធ្វើ​ឲ្យ​ស្បែក​មាន​ភាព​ស្រស់​ស្អាត​ពេញ​មួយ​តួ​ខ្លួន​បាន​។​

ការ៉ុត

ការ៉ុត​ជា​បន្លែ​ដែល​មនុស្ស​ទូទៅ​ចូល​ចិត្ត​ញ៉ាំ​។លើស​ពី​នេះ​ការ៉ុត​ មិន​មែន​ត្រឹម​តែ​ជា​បន្លែ​ដែល​សម្រាប់​យក​ទៅ​ធ្វើ​គ្រឿង​ផ្សំ​ក្នុង​ម្ហូប​ទេ​ តែ​វា​ជួយ​លាង​សម្អាត​ជាតិ​កខ្វក់​ចេញ​ពី​ស្បែក​ ឲ្យ​មើល​ទៅ​ស្បែក​មាន​ពន្លឺ។​​យល់​ល្អ​មិន​ចាំ​បាច់​ចម្អិន​ក៏​បាន​ដែរ​ គួរ​តែ​ញ៉ាំ​ឆៅ​វិញ​ទើប​អាច​ផ្ដល់​សំណើម​ដល់​ស្បែក​ និង​ធ្វើ​ឲ្យ​ស្បែក​ស្រស់​ថ្លា​។​ ញ៉ាំ​ការ៉ុត​ ២ ទៅ ៣​ ក្នុង​មួយ​ថ្ងៃ​នឹង​​ឆាប់​ឃើញ​លទ្ធ​ផល​។

ទឹក​ដូង

ភេសជ្ជៈ​ប្រភេទ​នេះ​ជួយ​គ្រប់​គ្នា​ចូល​ចិត្ត​ញ៉ាំ​ពេល​រដូវ​ក្ដៅ​។​ វា​ជួយ​រំងាប់​ចិត្ត​ បំបាត់​ស្រ្តេស​ តែ​មាន​ដឹង​អត់​ថា​វា​ក៏​ធ្វើ​ឲ្យ​ស្បែក​ស្រស់​ថ្លា​និង​រលោង​ដែរ​។​ គ្រាន់​តែ​ផឹក​វា​មួយ​ថ្ងៃ​មួយ​កែវ​ អ្នក​នឹង​ឃើញ​មុខ​ខ្លួន​ឯង​ប្រែ​ជា​ស​ ហើយ​មើល​ទៅ​សាច់​ស្អាត​ដូច​កូន​ក្មេង​ និង​ទាក់​ទាញ​ដោយ​មិន​បាច់​ខំ​ប្រឹង​ច្រើន​៕

ចុចអាន​៖ មក​ដឹង​អត្ថប្រយោជន៍​ទាំង​ ៧ យ៉ាង​របស់​ម្នាស់​ដែល​អ្នក​គួរ​តែ​ញ៉ាំ​ឲ្យ​បាន​រាល់​ថ្ងៃ

ប្រភព៖ ladyissue ប្រែ​សម្រួល៖ ឃួន​ សុលីកា

អត្ថបទពេញនិយម