ស្ត្រីកូនមួយ ប្រាប់ពីដំណើរការវះកាត់កែសម្រស់អស់ខ្ទង់ម៉ឺមដុល្លារនៅកូរ៉េ
- 2019-02-26 11:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្ត្រីកូនមួយ ប្រាប់ពីដំណើរការវះកាត់កែសម្រស់អស់ខ្ទង់ម៉ឺមដុល្លារនៅកូរ៉េ
បន្ទាប់ពីរៀបការបានកូនមួយអាយុ៤ឆ្នាំ អ្នកម្តាយវ័យក្មេងរូបនេះ នៅមិនសុខបក់មិនល្ហើយ ក៏សម្រេចចិត្តហោះហើរទៅវះកាត់កែសម្រស់ដល់ប្រទេសកូរ៉េតែម្តង។
Patcharin បានរៀបរាប់ប្រាប់ក្នុងបទសម្ភាសទាក់ទងនឹងដំណើរការនៃការវះកាត់ ដែលចំណាយអស់រយៈពេលដល់ទៅ៣ខែ។
តើមូលហេតុអ្វីទើបបានជានាងសម្រេចចិត្តបែបនេះ?
ខ្ញុំធ្លាប់ធ្វើច្រមុះម្តងរួចហើយកាលពីអាយុខ្ទង់១៨-១៩ ប៉ុន្តែដល់ពេលឥលូវចូលវ័យ៣៣ឆ្នាំ ខ្ញុំមានអារម្មណ៍ថា ច្រមុះនេះមានទម្រង់ខ្លីមិនសមនឹងទម្រង់មុខ ដូច្នេះទើបខិតខំស្វែងរកមន្ទីរពេទ្យណាដែលមានស្តង់ដារខ្ពស់អាចទុកចិត្តបាន។ ទីបំផុតខ្ញុំសម្រេចចិត្តជ្រើសរើស មន្ទីរពេទ្យ J Chun។
តើពីមុនមកនាងធ្លាប់បានកែសម្ភស្សអ្វីខ្លះ?
ខ្ញុំធ្លាប់កែច្រមុះដូចបានប្រាប់ខាងលើ និងចាក់ filler ត្រង់ថ្ងាស។
តើការវះកាត់លើកនេះ មានដំណើរការយ៉ាងណាខ្លះ?
១. ចាក់ filler បន្ថែមត្រង់ថ្ងាស ដែលធ្លាប់តែចាក់នៅប្រទេសថៃកាលលើកមុន។
២. បំបាត់ស្នាមដក់ក្រោមភ្នែក ដើម្បីឲ្យភ្នែកមើលទៅស្រស់ថ្លា ក្មេងស្អាត។
៣. បូមខ្លាញ់នៅក្បាលពោះ និងដើមដៃព្រោះតាំងពីកើតមក ខ្ញុំរាងធាត់ស្លៀកអីក៏មិនឃើញស្អាត។
៤. កែទម្រង់ច្រមុះដែលមិនពេញចិត្ត។
៥. ចាក់រំលាយឃុំវិញមុខដែលមានសាច់ហៀរ។
៦. លើកសាច់ថ្ពាល់ឲ្យតឹងណែនមិនយារធ្លាក់ និងចាក់បំបាត់បឿក។
ស្ថានភាពក្នុងអំឡុងពេលវះកាត់
ថ្ងៃទី១៖ មុខឡើងហើមល្មម ហើយត្រង់ចង្ការហូតមកដល់កន្លែងចាក់រំលាយផ្សេងៗ មានអារម្មណ៍ថាតឹងប្លែកខុសពីមុន។
ថ្ងៃទី២៖ មុខរាងអន់ហើមបន្តិច មាត់អាចហាបានច្រើនជាងមុន ច្រមុះមិនសូវឈឺចាប់ ប៉ុន្តែនៅឈឺត្រង់ដែលមានស្នាមជាំ។
ថ្ងៃទី៣៖ មានអារម្មណ៍ថាទម្រង់មុខផ្លាស់ប្តូរទាំងស្រុង របួសស្នាមបានធូរស្រាល ស្បែកក៏ប្រសើរ អាចដើរបានស្រួលបួល។ ខ្ញុំក៏បានផឹកទេកល្ពៅ ដើម្បីបន្ថយការហើម។
ថ្ងៃទី៤-៥៖ ស្រាយបង់រុំរបួស ប៉ុន្តែនៅហើមតិចៗមិនទាន់បាត់ទាំងស្រុង។
ថ្ងៃទី៦៖ នៅហើមតិចៗដដែល ប៉ុន្តែច្រមុះបាត់ហើមហើយ។
ថ្ងៃទី7-៨៖ ស្នាមជាំចាប់ផ្តើមថយចុះបន្តិចម្តងៗ។
បើនិយាយពីថ្លៃចំណាយសរុបទាំងអស់ប្រហែលជាង២៥០០០ដុល្លារអាមេរិក លើការវះកាត់មួយនេះ៕
ចុចអានបន្ត៖ តិចនិក ៧ យ៉ាងជួយឲ្យអ្នកម៉ាក់កំពុងពពោះស្រស់ស្អាតបានយ៉ាងមានទំនុកចិត្ត