តិចនិក ៧ យ៉ាងជួយឲ្យអ្នកម៉ាក់កំពុងពពោះស្រស់ស្អាតបានយ៉ាងមានទំនុកចិត្ត
- 2019-02-26 06:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តិចនិក ៧ យ៉ាងជួយឲ្យអ្នកម៉ាក់កំពុងពពោះស្រស់ស្អាតបានយ៉ាងមានទំនុកចិត្ត
នៅពេលពពោះ រូបរាងរបស់អ្នកម្ដាយផ្លាស់ប្ដូរច្រើនណាស់ ជាពិសេសស្បែក។ ស្បែកនឹងអាចប្រែទៅជាឡើងមុន និងស្រអាប់។ អ្នកម្ដាយគ្រប់រូបមានកង្វល់ខ្លាំងជាមួយការថែរក្សាសម្រស់ ព្រោះនៅពេលពពោះស្បែករបស់មនុស្សស្រីឆាប់មានប្រតិកម្មខ្លាំងណាស់ និងមានការផ្លាស់ប្ដូរគួរឲ្យកត់សម្គាល់ដោយសារតែឥទ្ធិពលរបស់អ័រម៉ូន។ លើសពីនេះទៀតក៏មានបញ្ហាឡើងទម្ងន់ថែមទៀត។ ដើម្បីទទួលបានសុខភាពល្អ និងស្បែកស្រស់ស្អាតពេលកំពុងពពោះ អ្នកម្ដាយទាំងអស់គួរតែដឹងពីតិចនិកទាំងនេះ៖
ស្បែកមានមុន
ការផ្លាស់ប្ដូររបស់អ័រម៉ូនធ្វើឲ្យមុនរីករាលដាលពេញស្បែក ដែលមុនប្រភេទនេះត្រូវការការថែទាំស្បែកយ៉ាងពិសេស។ មុនដំបូងអ្នកម្ដាយ ត្រូវលាងមុខ ២ដងក្នុងមួយថ្ងៃ និងកម្ចាត់ស្បែកខ្មៅជាមួយសូលុយស្យុងអំបិល។ បើអ្នកអត់មានពេលលាយគ្នា អ្នកអាចទៅកន្លែងលក់ថ្នាំពេទ្យហើយទិញសេរ៉ូមប្រៃមកប្រើក៏បានដែរ។ បន្ទាប់មកលាងដៃឲ្យស្អាតហើយយកសេរ៉ូមប្រៃចាក់លើសំឡីជូតមុខ រូចហើយយកមកជូតលើមុខថ្នមៗ។
គួរតែបញ្ឈប់ការញេចមុន ឬយកដៃទៅប៉ះនឹងមុខ ព្រោះបើដៃរបស់អ្នកមិនស្អាតនោះយបាក់តេរីនឹងធ្វើឲ្យមុនកាន់តែយ៉ាប់។
សាកមកប្រើវិធីទាំងនេះវិញ៖
ប្រើក្រូចឆ្មារ របៀបធ្វើគឺងាយស្រួលណាស់។ យកក្រូចឆ្មារ១ចំណិតច្របាច់យកទឹកចេញ។ យកទឹកក្រូចឆ្មារជូតនៅកន្លែងមានមុន រងចាំរហូតដល់ទឹកក្រូចឆ្មាស្ងួតប្រហែល ៤ ទៅ ៥នាទី។ ត្រូវចាំថាក្រូចឆ្មាឆាប់ធ្វើឲ្យស្បែកមានប្រតិកម្មជាមួយពន្លឺថ្ងៃណាស់ អ្នកគួរតែប្រើវិធីនេះនៅពេលល្ងាច។ ពេលស្អែកព្រឹកបន្ទាប់អ្នកត្រូវ ការពារស្បែកពីពន្លឺថ្ងៃឲ្យបានល្អ មិនត្រូវចេញទៅក្រៅដោយស្បែកទទេឡើយ។
ធ្វើម៉ាសដោយប្រើកន្ទក់និងទឹកដោះគោស្រស់ ម៉ាសម្សៅកន្ទក់និងទឹកដោះគោស្រស់មានប្រសិទ្ធភាពណាស់ក្នុងការបញ្ចេញជាតិរំញោចធ្វើឲ្យស្បែករឹងមាំ ផ្ដល់សំណើម និងផ្ដល់សារធាតុចិញ្ចឹមដល់ស្បែក។ យកទឹកដោះគោស្រស់ដែលគ្មានជាតិស្ករ លាយជាមួយនឹងកន្ទក់ ក្នុងបរិមាណសមល្មមមួយ ហើយយកមកលាបលើខ្លួន រង់ចាំប្រហែល ២០ ទៅ ៣០នាទីចាំលាងសម្អាតខ្លួនចេញ។
ម៉ាសធ្វើឲ្យស្បែកសភ្លឺថ្លាដោយប្រើដំឡូងជាមួយនឹងយ៉ាអួ បើអ្នកប្រើម៉ាសដំឡូងជាមួយយ៉ាអួដែលគ្មានជាតិស្ករជាប្រចាំវានឹងធ្វើឲ្យស្បែកពេលកំពុងពពោះរបស់អ្នកមានភាពពន្លឺ និងមានសុខភាពល្អ ជាពិសេសនៅកន្លែងដែលខ្មៅស្រអាប់។ ដូចជាក្លៀក ក្រលៀន និងកែងដៃជាដើម។ វិធីនេះងាយស្រួលធ្វើទេ ដំបូងត្រូវលាងដំឡូងឲ្យស្អាត យកទៅចំហុយ រូចកិនឲ្យម៉ដ្ឋ រូចយកទៅលាយជាមួយទឹកដោះគោស្រស់ដែលគ្មានជាតិស្ករ លាបលើស្បែកប្រហែលជា ២០ ទៅ ៣០នាទី ហើយចាំលាងសម្អាតចេញជាមួយទឹកជាការស្រេច។
ធ្វើម៉ាសដោយប្រើប៉េងប៉ោះជាមួយទឹកដោះគោស្រស ត្រូវជ្រើសយកប៉េងប៉ោះដែលស្រស់ល្អមិនខូច ហើយយកគ្រាប់ចេញ។ រូចយកទៅកិនឲ្យម៉ដ្ឋជាមួយម៉ាស៊ីនកិន ហើយយកមកលាយជាមួយទឹកដោះគោស្រស់ដែលគ្មានជាតិស្ករ។ ធ្វើម៉ាសបែបនេះលាបលើមុខនឹងធ្វើឲ្យស្បែករបស់អ្នកម្ដាយមានសភាពភ្លឺរលោង។
ស្បែករីក
ស្បែកមានកន្ទួលរមាស់ជាកង្វល់របស់អ្នកម្ដាយកំពុងពពោះគ្រប់រូប ។ ការឡើងទម្ងន់ក៏ជាអាចបណ្ដាលឲ្យស្បែកមានបញ្ហាដែរ។ ដើម្បីការពារស្បែកពីបញ្ហាទាំងនេះអ្នកម្ដាយគួរតែប្រើជាក្រែមលាបលើស្បែកចាប់តាំងពីពពោះខែទី១។ ប្រសិនបើអ្នកមិនចូលចិត្តប្រើក្រែម រីផលិតផលដែលមានជាតិប្រេងទេ អ្នកអាចប្រើជាប្រេងដូង ឬប្រេងអូលីវមកជំនួសបាន។ វាមានប្រសិទ្ធភាពក្នុងការផ្តល់សំណើម និងការពារការវះកាត់រឺរមាស់ផ្សេងៗដែលធ្វើឲ្យមានស្នាមនឹងសង្វារ។ អ្នកម្ដាយកំពុងពពោះគួរតែឧស្សាហ៍ យកប្រេងមកលាបនិងធ្វើការម៉ាស្សាថ្នមៗ ១ ទៅ ២ដងក្នុង១ថ្ងៃ។ត្រូវចាំថាពេលម៉ាស្សាមិនត្រូវម៉ាស្សាជារង្វង់ទេ។ គួរតែម៉ាស្សាថ្នមៗដោយប្រើបាតដៃពីក្រោមឡើងលើដើម្បីជៀសវៀងមានគ្រោះថ្នាក់ដល់ទារក។ មួយទៀតត្រូវញ៉ាំអាហារឲ្យមានតុល្យភាពនឹងគ្នាទើបគីឡូមិនឡើងលឿនពេក ព្រោះបើឡើងគីឡូលឿនពេកអាចឲ្យស្បែកមានការរោលនិងមានកន្ទួលរមាស់៕
ចុចអាន៖ ស្រីៗត្រៀមខ្លួនទៅ រឿង ៥ យ៉ាងនេះនឹងកើតឡើង បន្ទាប់ពីផ្ដល់កំណើតកូនរួច