នារីៗចង់ឲ្យមនុស្សប្រុសខ្លាច និងឈឺចាប់ ត្រូវធ្វើចរិតហាក់ដូចមិនខ្វល់ពីអ្វីទាំងអស់
- 2019-02-28 03:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នារីៗចង់ឲ្យមនុស្សប្រុសខ្លាច និងឈឺចាប់ ត្រូវធ្វើចរិតហាក់ដូចមិនខ្វល់ពីអ្វីទាំងអស់
មនុស្សប្រុសនឹងមានអារម្មណ៍ថាឈឺនៅពេលមនុស្សស្រីធ្វើដូចមិនមានអ្វីកើតឡើង ដោយសារពួកគេ ទាំងដែលការពិតខ្លួនបានសាងកំហុស និងបណ្ដាលឲ្យមានរបួសផ្លូវចិត្តលើមនុស្សស្រី។
មនុស្សប្រុសតែងថាឲ្យមនុស្សស្រីថាជាមនុស្សឆេវឆាវ មានអ្វីតែបន្តិចក៏ស្រែកកំហក យំ មិនចេះទប់អារម្មណ៍។ មិនថាក្នុងរឿងមនោសញ្ចេតនា ឬជីវិតជាប្ដីប្រពន្ធ មនុស្សស្រីតែងក្ដៅក្រហាយ ស្រែកឆោឡោ រាល់ពេលមានអ្វីកើតឡើង ដែលជាមូលហេតុចម្បងនៃការប្រេះឆាស្នេហាមួយ។
តាមការពិត ស្ត្រីណាក៏ចង់ស្វែងរកមនុស្សម្នាក់ដែលស្មោះត្រង់ ស្រលាញ់ខ្លួនមួយជីវិត នោះគឺជាបំណងប្រាថ្នាដ៏ធំបំផុតនៅក្នុងជីវិត។ តែពេលខ្លះការស្រមៃមិនអាចក្លាយជាការពិតបាននោះទេ ហើយស្រីរូបណាក៏មិនមានសំណាងរកបានមនុស្សដែលស្រលាញ់ខ្លួនរហូតដែរ។
មនុស្សស្រីខ្លួនឯង ពេលខ្លះក៏មិនយល់ពីខ្លួនងងដែរ ព្រោះមិនអាចទប់អារម្មណ៍ និងសកម្មភាពរបស់ខ្លួនឯងបាន ពេលមានរឿងអ្វីមួយកើតឡើង ហើយកាន់តែឈឺ ពួកគេកាន់តែរកវិធីដើម្បីបន្ធូរអារម្មណ៍ខ្លួនឯងដោយការបោកទ្រគោះ ស្រែកគំហក ឬយំសោកបោកខ្លួន ដើម្បីអូសទាញមនុស្សប្រុស។
តែអ្វីដែលគួរឲ្យអាណិតនោះគឺ មនុស្សប្រុសមិនបានខ្លាចកំហឹងរបស់មនុស្សស្រីនោះឡើយ រឹតតែមិនឲ្យតម្លៃទឹកភ្នែករបស់ពួកគេទៅទៀត។ ដើម្បីចង់ឲ្យគេខ្លាច និងរងរបួសដោយសារយើង គឺយើងត្រូវធ្វើចិត្តឲ្យស្ងប់បំផុត។ ទម្រង់មុខចាស់ទ្រុឌទ្រោមដោយសារធ្វើបាបខ្លួនរបស់យើងនឹងត្រូវបានគេបំភ្លេចក្នុងរយៈពេលយ៉ាងលឿន។
ដើម្បីឲ្យគេឈឺ និងចងចាំយើងយូរជាងពេលបែកគ្នា គឺធ្វើដូចគ្មានអ្វីកើតឡើង។ ចិត្តអ្នកកាន់តែស្ងប់ គេកាន់តែមានចម្ងល់ ថាហេតុអ្វី មិនមានវត្តមានរបស់គេ តែអ្នកនៅតែអាចរស់នៅធម្មតាបាន។ គេដឹងចម្លើយនៃភាពស្ងប់ស្ងាត់របស់អ្នក នៅពេលប្រឈមមុខនឹងការបែកគ្នា។
ហេតុនេះហើយ នៅពេលដែលសម្រេចចិត្តថា នឹងដើរចេញហើយ កុំយំសោកធ្វើជាឈុតឆាកកំប្លែងឲ្យគេមើលឲ្យសោះ។ ត្រូវដើរចេញដោយមានមោទនភាពបំផុត ហើយធ្វើចិត្តឲ្យស្ងប់។ នៅពេលនោះ អ្នកមានប្រៀបគឺយើង ហើយអ្នកដែលស្ដាយគឺគេទៅវិញទេ៕
ចុចអាន៖ជូនចំពោះមនុស្សស្រីដែលមិនហ៊ានដើរចេញពីមនុស្សប្រុសខុស!