ជូនចំពោះមនុស្សស្រីដែលមិនហ៊ានដើរចេញពីមនុស្សប្រុសខុស!
- 2019-02-26 02:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជូនចំពោះមនុស្សស្រីដែលមិនហ៊ានដើរចេញពីមនុស្សប្រុសខុស!
ជាមនុស្សស្រីដែលពេញដោយថាមពលជីវិត គឺចេះទទួលយក ចេះដោះលែង!
មនុស្សស្រីដែលដឹងពីខ្លួនឯងបានច្បាស់នោះទើបទទួលបានសុភមង្គលច្រើនជាងទុក្ខ។ នាងដឹងថា នាងអាចទទួលយកការឈឺចាប់បានកម្រិតណា ទ្រាំជាមួយមនុស្សខុសបានកម្រិតណា ហើយនាងចេះដកខ្លួនចេញ មិនត្រាំត្រែងក្នុងរណ្ដៅនៃភាពទុក្ខសោកនោះ។
មនុស្សស្រីដែលត្រូវបានគេចាត់ទុកថា រឹងមាំគឺជាមនុស្សស្រីដែលចេះទទួលស្គាល់ការពិត ហើយចេះដកខ្លួនដើររកផ្លូវត្រូវវិញ។ បើអ្នកជ្រើសមនុស្សប្រុសម្នាក់ជាដៃគូស្នេហាហើយមនុស្សប្រុសនោះមិនបានផ្ដល់ស្នាមញញឹមឲ្យអ្នក មនុស្សស្រីដែលស្គាល់ខ្លួនឯងច្បាស់ នាងនឹងដើរចេញ មិនមែននៅទ្រាំទទួលរងភាពឈឺចាប់នោះអស់មួយជីវិតទេ។ ជាក់ស្ដែងយើងក៏មើលឃើញថា នៅពេលរៀបការរួច មានមនុស្សស្រីជាច្រើនបានខាំមាត់សង្កត់ចិត្តទ្រាំរស់ក្នុងឈ្មោះជាប្រពន្ធដោយមិនហ៊ានដើរចេញពីចំណងអាពាហ៍ពិពាហ៍ឡើយ ទោះត្រូវប្ដីធ្វើបាបចិត្តប៉ុណ្ណាក៏ដោយ។ ការដែលទ្រាំរស់ក្នុងទឹកភ្នែកបែបនេះគឺជារឿងដែលសង្វេគមួយសម្រាប់មនុស្សស្រី ដូច្នេះមនុស្សស្រីមិនគួរនៅតែបែបនេះឡើយ។
កុំខ្លាចនឹងដើរចេញពីកន្លែងដែលអ្នកធ្លាប់បន្សល់ការចងចាំ ព្រោះការចងចាំទាំងនោះគ្រាន់តែជាអតីតកាលដែលអាចនឹងបំផ្លាញបច្ចុប្បន្ន និងអនាគតអ្នកប៉ុណ្ណោះ។ ត្រូវគិតថាអ្នកសល់ពេលក្នុងជីវិតមួយផ្នែកធំទៀត ដូច្នេះកុំកប់ខ្លួនជាមួយមនុស្សដែលមិនអាចធ្វើឲ្យជីវិតអ្នកសុខស្រួលបាន។
ស្រឡាញ់ខ្លួនឯងជាងនេះឡើង កុំបណ្ដោយខ្លួនឲ្យស្រក់ទឹកភ្នែកច្រើនជាងនេះអី។ មនុស្សស្រីគួរតែកើតមកដើម្បីទទួលបានស្នាមញញឹម សុភមង្គល មិនមែនភាពខ្លោចផ្សានោះឡើយ៕
ចុចអាន៖គេកំពុងប្រើប្រាស់មនោសញ្ចេតនាអ្នកហើយបើ ៦សញ្ញាកើតឡើង