គួរ​​ឲ្យ​​​សរសើរ! និសិត្សខ្មែរ​​​​មួយ​​ក្រុម​​​រួម​​​ដៃ​​គ្នា​​​​​​​​​​​​​​បង្កើត​​​ម៉ូដ​​​​សម្លៀក​​​​​​បំពាក់​​​​​​​​​ដោយ​​​គំនិត​​​ច្នៃ​​ប្រឌិត​​​ខ្ពស់

  • 2019-02-26 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​និស្សិត​​​ខ្មែរ​​​​មួយ​​​ក្រុមដែល​កំពុង​​​បន្ត​​​​ការ​សិក្សា​​​​​​​​​​​​ផ្នែក​​​ច្នៃ​​​ម៉ូដ​​​​​​​​​នៅ​​​​​​សាកលវិទ្យាល័យ​​ Limkokwing ​បាន​​​​​​​​រួប​​​​​​​រួម​​គ្នា​​​បង្កើត​ក្រុម​​​មួយ​​​​ឈ្មោះ​ថា "The Mexart” ​ ​​។ ក្រុម​​​ ​​​The Mexart មាន​​​​​សមាជិក​​​​​​​​សរុប​​ទាំង​អស់​​២៦​​​​​​​​នាក់ ​​​​​បង្កើត​​ឡើង​ក្នុង​​​​​គោល​បំណង​​​ចង់​​​​បង្ហាញ​​​ពី​​​​​​​​​​​​​​​គំនិត​​​​​ថ្មីៗ​​​​​​នៃ​​​​ការ​​​ច្នៃ​​ម៉ូដ​​សម្លៀក​​​​បំពាក់​​នៅ​​​ប្រទេស​​​​​​​កម្ពុជា​។

កញ្ញា តាំង​ គីមលី ដែល​​​ជា​​​​​​​សមាជិក​មួយ​​រូប​​នៃ​​​​​​ក្រុម The Mexart បាន​​រៀប​​រាប់​​​មក​កាន់​​​វិបសាយ ​"កញ្ញា" ថា "ដោយ​​​សារ​​​តែ​​​​​​ចង់​​លើក​​ស្ទួយ​​​​​​វិស័យ​​​​​​​ច្នៃម៉ូដ​​​នៅ​​ក្នុង​​​ស្រុក​​​​​​​​ខ្មែរ​ឲ្យ​​​បាន​​​​​​​​ទូលំទូលាយ​ និង​​ដាក់​​​បង្ហាញ​​ពី​​ស្នាដៃ​​​ផ្សេងៗ​​ដែល​​​ខិត​ខំ​​​​​​ធ្វើ​​កន្លង​​មក ​​​​​ក្រុម​​​​របស់​​​​ខ្ញុំ​​​​​បាន​​​​​បង្កើត​​​​ការ​តាំង​​ពិព័រណ៍​​​មួយ​​​​ដោយ​​សង្ឃឹម​​ថា​នឹង​​មាន​អ្នក​​ចូល​​រួម​​​​​​​ច្រើន​​កុះករ​​​​​​​​​​​​​​​​​ ដើម្បី​​​​​​​ទទួល​​​​យក​​​​​​​ចំណេះ​​​ដឹង​​​បន្ថែម​ទាក់​​​​​ទង​​​​​នឹង​​​​​​​ការ​​​​ច្នៃ​​​ម៉ូដ​​​​​​​​​​​​​​”​។

​ការ​​តាំង​​ពិព័រណ៍​នេះ​​ ​​​​​នឹង​​ប្រព្រឹត្ត​​ទៅ​​​​នៅ​​ថ្ងៃ​​ទី ៤-៥ ខែ​មីនា ឆ្នាំ​​​​​២០១៩ ចាប់​​​ពី​​​ម៉ោង​​​​​​​​៩​ព្រឹក​​ដល់​​​ម៉ោង​​​៧​ល្ងាច​​​ ក្នុង​​​សាកលវិទ្យាល័យ​​​ Limkokwing ជាន់​​ទី​​​៨​។ ​វា​​ជា​​​​​​ព្រឹត្តិការណ៍​​​​​ថ្មី​​​ប្លែក​​​​​នៅ​​កម្ពុជា​​​ ដែល​​​​​​​​​អ្នក​​ចូល​​រួម​​មិន​​​​ត្រឹម​​តែ ​​​​​​​អាច​​ទស្សនា​​​ការ​​​​​​​​​​​​​​​​​បង្ហាញ​​ម៉ូដ​​​​​សម្លៀក​​​បំពាក់ប្លែក​​ៗ​​​ប៉ុណ្ណោះ​ទេ ថែម​​ទាំង​​មាន​​វត្តមាន​​​​​​​​​​​តារា​​​​ដ៏​​ល្បី​ Niki Niki ចូល​​​រួម​​ជា​​​វាគ្មិន​​​កិត្តិយស​ទៀត​​ផង​។

គួរ​​​បញ្ជាក់​​​ដែរ​​​ថា ​​​​​​​​​​​​​​​​និស្សិត​​​ឆ្នាំ​​​​ទី​​​​៣​​មួយ​​ក្រុម​នេះ ​​​ក៏​​​​​​ធ្លាប់​បាន​​បង្ហាញ​​ស្នាដៃ​​​​ និង​​​បង្កើត​​ព្រឹត្តិការណ៍​​​​​ជា​ច្រើន​មក​​ហើយ​​ដែរ កាល​ពី​​ពេល​កន្លង​​​​​​​​មក​៕​​​​​​​​​​​​​​​​​​​​​​​​

ចុចអានបន្ត៖ កម្មវិធី​ "ស្រ្តី​កម្ពុជា​ក្នុង​វិស័យ​បច្ចេកវិទ្យា ឆ្នាំ​២០១៩" ចាប់​ផ្តើម​បើក​ឱ្យ​មាន​ការ​ស្នើ​បេក្ខភាព​ហើយ ​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​

អត្ថបទ៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម