មុខ​កំពុង​ឡើង​មុន​ខ្លាំង កុំ​ធ្វើ​រឿង​ទាំង​នេះ បើ​មិន​ចង់​ឲ្យ​យ៉ាប់​លើស​ដើម

  • 2019-02-25 10:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទម្លាប់​អាក្រ​ក់​ទាំង​ប៉ុន្មាន​នេះ នឹង​ធ្វើ​ឲ្យ​មុន​លើ​មុខ​របស់​អ្នក​ រាល​ដាល​រឹត​តែ​ខ្លាំង​ប្រសិន​បើ​អ្នក​នៅ​តែ​បន្ត​សកម្មភាព​ទាំង​នេះ។ មុន​ខ្ទុះ មុន​អង្កាម មុន​ក្បាល​ខ្មៅ សុទ្ធ​តែ​ជា​ភាព​ភ័យ​ខ្លាច​សម្រាប់​មនុស្ស​ជា​ច្រើន។ ប្រសិន​បើ​ថែ​ទាំ​មិន​ត្រូវ​តាម​ក្បួនសាស្ត្រ​នោះ​ មិន​ត្រឹម​តែ​មិន​ស្រក​ទេ គឺ​មាន​តែ​ឡើង​ខ្លាំង​ជាង​មុន។ ខាង​ក្រោម​នេះ គឺ​ជា​សកម្មភាព​នានា ដែល​នឹង​ធ្វើ​ឲ្យ​មុន​លើ​មុខ​អ្នក​រាល​កាន់​តែ​ខ្លាំង។

១. ផាត់​ម្សៅ​បិទ​បាំង

នៅ​ពេល​ឡើង​មុន​ហើយ អ្នក​គួរ​ជៀសវាង​កា​រ​ផាត់​មុខ ព្រោះ​វា​កាន់​តែ​ធ្វើ​ឲ្យ​​មុន​កាន់​តែ​ហើម និង​យូរ​ជា​ជាង​មុន​ទៅ​ទៀត។ ភាគ​ច្រើន មិត្ត​ៗ​នារី​តែង​លាប​ម្សៅ​ស្អិត ឬ​ម្សៅ​ផាត់​ក្រាស់​ដើម្បី​បាំង​មុន តែ​ប្រការ​នេះ​នឹង​ធ្វើ​ឲ្យ​ផ្ចិត​រន្ធ​រោម​ញើស ធ្វើ​ឲ្យ​មុន​កាន់​តែ​ហើម និង​ឡើង​លើស​ដើម។

រូបតំណាង

**២. ញិច​មុន**

នេះ​គឺ​ជា​ទម្លាប់​របស់​មនុស្ស​ភាគ​ច្រើន​នៅ​ពេល​មុខ​ឡើង​មុន​ម្ដង​ៗ។ ការ​ញិច​មុន​ដែល​មិន​ទាន់​ក្រៀម អាច​​ឆ្លង​មេរោគ និង​ធ្វើ​ឲ្យ​មុន​កប់​ជ្រៅ​ជាង​មុន ឬ​នាំ​ឲ្យ​ហើម រហូត​កកើត​ជា​ខ្ទុះ។ មិន​ត្រឹម​ប៉ុណ្ណោះ ការ​ញិច​បែប​នេះ គឺ​ធានា​ថា​នឹង​បន្សល់​ស្នាម​មុន​​ច្បាស់​តែ​ម្ដង។

រូបតំណាង

៣. ញ៉ាំ​អាហារ​សម្បូរ​ជាតិ​អ៊ីយ៉ូត

អាហារ​សម្បូរ​ជាតិ​អ៊ីយ៉ូត ជា​ពិសេស​គឺ​គ្រឿង​សមុទ្រ​ដូច​ជា បង្គារ ក្ដាម ត្រី​សមុទ្រ គឺ​ជា​ប្រភេទ​អាហារ​ដែល​មិន​គួរ​ញ៉ាំ​ពេល​ឡើង​មុន។ ព្រោះ​ជាតិ​អ៊ីយ៉ូត​នៅ​ក្នុង​គ្រឿង​សមុទ្រ នឹង​ធ្វើ​ឲ្យ​ស្នូរ​មុន​ឡើង​ហើម ហើយ​មាន​ជាតិ​ខ្ទុះ​ច្រើន។

រូបតំណាង

៤. យក​ដៃ​ស្ទាប​មុន

អ្នក​មាន​ដឹង​ទេ​ថា ដៃ​គឺ​ជា​ជា​ផ្នែក​ដែល​ផ្ទុក​មេរោគ​ច្រើន​បំផុត​នៅ​លើ​រាង​កាយ​មនុស្ស។ ដោយ​សារ​តែ​មេរោគ​នេះ​ហើយ ប្រសិន​បើ​អ្នក​យក​មក​ស្ទាប​លើ​មុខ នោះ​វា​នឹង​ឆ្លង​ទៅ​មុន​លើ​មុខ បណ្ដាល​ឲ្យ​មុន​រាល​ដាល​យ៉ាង​ឆាប់​រហ័ស។ ដូច​នេះ ពេល​កំពុង​ឡើង​មុន ហាម​ដាច់​ខាត​យក​ដៃ​ស្ទាប​មុខ។

៥. យក​ថ្នាំ​ដុះ​ធ្មេញ​លាប​លើ​មុន

គេ​តែង​ប្រាប់​តៗ​គ្នា​ថា យក​ថ្នាំ​ដុះ​ធ្មេញ​លាប​លើ​មុន នឹង​ឆាប់​ជា​ តែ​តា​ម​ការ​ពិត​ថ្នាំ​ដុះ​ធ្មេញ​មិន​អាច​ព្យាបាល​មុន​បាន​ឡើង។ បន្ថែម​ពី​នេះ ថ្នាំ​ដុះ​ធ្មេញ​មាន​សារជាតិ Sodium Lauryl Sulfate ដែល​អាច​ធ្វើ​ឲ្យ​រលាក​ស្បែក និង​ផ្ចិត​រន្ធ​រោម​ញើស៕

រូបតំណាង

ចុចអាន៖ទប់ស្កាត់​ហានិភ័យ​នៃ​ការ​ចាស់​មុន​អាយុ អ្នក​គួរ​តែ​ប្រកាន់​យក​ទម្លាប់​ទាំង​នេះ​ឲ្យ​បាន

ប្រភព៖ Guu អត្ថបទ៖Caramel