ទប់ស្កាត់​ហានិភ័យ​នៃ​ការ​ចាស់​មុន​អាយុ អ្នក​គួរ​តែ​ប្រកាន់​យក​ទម្លាប់​ទាំង​នេះ​ឲ្យ​បាន

  • 2019-02-22 04:45:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

កុំ​ចាំ​ទាល់​តែ​លេច​ស្នាម​ជ្រួញ​សិន​បាន​ប្រឹង​រក​វិធី​ទប់​ស្កាត់​ព្រោះ​ពេល​នោះ​ប្រហែល​ជា​យឺតពេល​ក៏​ថា​បាន។ ការ​ចាស់​មុន​អាយុ​​កើត​មានឡើងឆាប់​ដោយសារ​កត្តា​ជា​ច្រើន​ដូច​ជា​​កត្តា​បរិស្ថាន ដែល​រង​ពី​ពន្លឺព្រះអាទិត្យ ធូលី និងការបំភាយឧស្ម័ន ជាពិសេស​បើអ្នកជារឿយៗ​មាន​ភាពតានតឹង​ច្រើន ការគេងមិនគ្រប់គ្រាន់ ទម្លាប់រស់នៅមិនល្អ។ ខាង​ក្រោម​នេះ​ជា​គន្លឹះ​ពិសេស​បំផុត​សម្រាប់​អ្នក​ដែល​ចង់​បាន​សម្រស់​ឲ្យ​ក្មេង​ជាង​វ័យ​ដែល​ត្រូវ​ប្រកាន់​យក៖

១. ញ៉ាំ​ផ្លែឈើ និងបន្លែរាល់ថ្ងៃ​

នៅក្នុងអាហារទាំងនេះ​គឺ​មានវីតាមីន​និងជាតិសរសៃជាច្រើន​។ ​វា​ជួយការពារ​ការបង្កើតរ៉ាឌីកាល់សេរី​ដែល​ជា​មូលហេតុនៃភាពចាស់ ។ លើសពីនេះទៀត​​បើអ្នកមិនអាចញ៉ាំ​បន្លែនិងផ្លែឈើឱ្យបានគ្រប់គ្រាន់ប្រចាំថ្ងៃអ្នកអាចប្រើវីតាមីនបន្ថែម A, C, E ជំនួស​បាន។

២. កម្រិត​ការញ៉ាំ​ផ្អែមពេក ឬប្រៃពេក

ដើម្បីបងា្ករ ហានិភ័យ​ចាស់​មុន​អាយុ​ អ្នក​បោះបង់ទម្លាប់នៃការញ៉ាំជាតិប្រៃពេកឬផ្អែមពេក។ ក្នុងពេលជាមួយគ្នាអ្នកក៏គួរតែកំណត់ការចម្អិន​និងចៀនដែលមានជាតិខ្លាញ់ផងដែរ ព្រោះវានឹងប៉ះពាល់ដល់​កោសិកា​ស្បែកដែលធ្វើឱ្យស្បែកឆាប់ជ្រួញនិងឆាប់ចាស់​បាន​យ៉ាងរហ័ស។

៣. លាបឡេការពារកម្តៅថ្ងៃមុនពេលចេញ​ទៅ​ក្រៅ

បើអ្នកគិតថាឡេការពារកម្តៅថ្ងៃ​មិន​សំខាន់​សម្រាប់​អ្នក​នោះ​គឺ​អ្នក​គិត​ខុស​ហើយ។ ស្បែក​គឺ​រង​ផល​ប៉ះពាល់​ខ្លាំងណាស់​ដោយសារ​កាំរស្មី UV​ ដែល​បាន​មក​ពី​ព្រះអាទិត្យ ដូច្នេះ​បើ​អ្នក​មិន​បាន​ប្រើ​ឡេ​ការពារ​កម្ដៅ​ថ្ងៃ​មុន​ពេល​ចេញ​ទៅ​ក្រៅ​នោះ ស្បែក​អ្នក​នឹង​ងាយ​ខូចខាត ហើយ​ចាស់​ជ្រីញជ្រួញផងដែរ។

៤. កុំប្រើ​បំពង់បឺត​នៅពេលផឹកទឹក

ប្រហែល​អ្នក​គិត​ថា​វា​មិនបណ្តាលឱ្យមានបញ្ហាអ្វីទេ តែ​ទម្លាប់នេះ​គឺ​ជួយ​ឲ្យ​មាន​ស្នាមជ្រួញ​ជុំវិញមាត់​បាន​យ៉ាង​ងាយ។ នៅពេលដែលអ្នកប្រើ​វាដើម្បីផឹកទឹក​ សាច់ដុំមុខនឹងត្រូវធ្វើការជាបន្តទៀតស្នាមជ្រីវជ្រួញបង្កើតជាបណ្តើរ ៗ ។

៥. កម្រិត​ការ Make up

ការMake up នេះអាចជួយឱ្យអ្នកមានទំនុកចិត្តលើរូបរាងរបស់​ខ្លួន​ក៏​ពិត​មែន​ ប៉ុន្តែ​វា​ក៏​ជា​មូលហេតុ​ដែល​ធ្វើ​ឲ្យ​អ្នក​ឆាប់​ចាស់​ដែរ។ ការទិញគ្រឿងសំអាងដែលមិនស្គាល់ប្រភព គ្មាន​គុណភាព​ក៏អាចជាកត្តាដែលបណ្តាលអោយមានផលអាក្រក់ដល់ស្បែកផងដែរ។ អ្នក​ត្រូវ​លាង​សម្អាត​មុខ​ឲ្យ​ស្អាត​មុន​ពេល​ចូល​គេង​ព្រោះ​បើ​មិន​បែប​នេះ​ទេ​អ្នក​នឹង​អាច​ដេក​ស្ដាយ​ស្បែក​មុខ​អ្នក​បាន៕

ចុចអាន៖ចង់​ Make-up បែប​ Classic អាច​មើល​គំរូ​នេះ​បាន ធានា​ស្អាត​ដាច់គេ​ពេល​ចេញក្រៅ

ប្រភព៖ Guu ប្រែ​សម្រួល៖ ផេង ផលធិតា