ការគិតខុសទាំង ៥ ដែលគូស្នេហ៍ភាគច្រើននៅតែយល់ច្រឡំ និងជឿថាជារឿងត្រឹមត្រូវ
- 2019-02-21 06:22:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ការគិតខុសទាំង ៥ ដែលគូស្នេហ៍ភាគច្រើននៅតែយល់ច្រឡំ និងជឿថាជារឿងត្រឹមត្រូវ
មានរឿងខ្លះក្នុងសេចក្ដីស្នេហាដែលមនុស្សគិតថាវាជាពិត និងត្រឹមត្រូវ។ ប៉ុន្តែអ្នកនឹងភ្ញាក់ផ្អើលព្រោះអ្វីដែលអ្នកធ្លាប់តែជឿថាការពិតកន្លងមក គឺជារឿងដែលខុសទាំងស្រុង។ ហើយខាងក្រោមនេះជាការភាន់ច្រឡំទាំង ៥ ដែលគូស្នេហ៍ភាគច្រើនតែងតែគិតថាជាការពិត។
១. ការចូលចិត្តអ្វីខុសគ្នាជាភាពទាក់ទាញ
គេតែងតែនិយាយថា ប្រុសហើយនិងស្រីតែងតែចង់បានចំណាប់អារម្មណ៍ពីគ្នាទៅមក។ ប៉ុន្តែអ្នកវិទ្យាសាស្ត្របានបញ្ជាក់ថា ការចូលចិត្តអ្វីផ្សេងពីគ្នាជះឥទ្ធិពលទៅលើទំនាក់ទំនងតែពេលដំបូងប៉ុណ្ណោះ។ ដើម្បីឲ្យទំនាក់ទំនងបានយូរអង្វែង អ្នកទាំងពីរត្រូវតែស្វែងរកភាពដូចគ្នាដើម្បីមានទំនាក់ទំនងល្អនឹងគ្នា។ អ្នកស្រាវជ្រាវបានប្រាប់ទៀតថាគូស្នេហ៍ដែលស្រលាញ់គ្នាបានយូរគឺមានភាពដូចគ្នាច្រើនជាងអ្វីដែលខុសគ្នា។
២. ខ្ញុំអាចផ្លាស់ប្ដូរមនុស្សម្នាក់បាន
បើអ្នកគិតថាអ្នកអាចផ្លាស់ប្ដូរមនុស្សដែលអ្នកស្រលាញ់បាន អូខេ! ឈប់ភ្លាម! ពិតណាស់ស្នេហាជារឿងធម្មជាតិរបស់មនុស្ស២នាក់ តែ ការគិត អាកប្បកិរិយា ចរិត អ្នកមិនអាចប្ដូរបានទេ។ ត្រូវចាំថាអ្នកមិនអាចផ្លាស់ប្ដូរអ្វីដែលធម្មជាតិបានបង្កើតមកទេ។ បើអ្នកស្រមៃចង់បានមនុស្សម្នាក់ដែលយល់ និងគាំទ្រអ្នក គួរតែស្វែងរកមនុស្សម្នាក់ដែលអាចចែករំលែកការយល់ឃើញរបស់អ្នកជាមួយអ្នកបាន។
៣. នៅជាមួយគ្នាមុនពេលរៀបការជារឿងល្អក្នុងការស្គាល់គ្នាឲ្យច្បាស់ជាមុនសិន
ស្ដាប់ទៅដូចជាមិនសមហេតុសមផលសោះ ព្រោះអ្នកទាំងពីរមានពេលវេលានិងគម្លាតច្រើនណាស់ដើម្បីមើលចិត្តគ្នា និងស្វែងយល់ពីគ្នា។ នៅជាមួយគ្នាគឺងាយស្រួលទេ តែការត្រៀមខ្លួនសម្រាប់រៀបការមិនមែនជារឿងដែលអ្នកទាំងពីរធ្វើក្នុងពេលត្រឹម១យប់នោះទេ។ ឪពុកម្ដាយទាំងសងខាងនឹងបង្ខំឲ្យរៀបការ បើអ្នកទាំងពីរបាននៅជាមួយគ្នាហើយ ត្រូវតែរៀបការ។ សម្ពាធមួយនេះនឹងធ្វើឲ្យអ្នកទាំងពីរស្ថិតក្នុងស្ថានភាព២ ទី១គឺ រៀបការទាំងមិនទាន់ត្រៀមខ្លួនហើយ ទី២ គឺនេះជាអ្វីដែលអ្នកទាំងពីរត្រូវតែធ្វើ។
៤. ការរៀបការគឺជាអាវុធបំផ្លាញសេចក្ដីស្នេហា
បើអ្នកបានគិតបែបនេះ គឺខុសស្រឡះតែម្ដង។ ការសិក្សានៅសាកលវិទ្យាល័យ Stony Brook ក្នុងទីក្រុង ញ៉ូវយ៉ក បានរកឃើញថា គូស្នេហ៍ដែលបានរៀបការរួចហើយរស់នៅជាមួយគ្នា ពី១០ ទៅ ២៩ឆ្នាំ នឹងមានអារម្មណ៍ដូចគូស្នេហ៍ថ្មីថ្មោង ពេលពួកគេមើលរូបថតអាពាហ៍ពិពាហ៍របស់គេ។តែត្រូវចាំថា ស្នេហាដែលយូរអង្វែងគឺមកពីការខ្វល់ពីគ្នារបស់អ្នកទាំងពីរ គោរព ចែករំលែក និងដោះស្រាយបញ្ហាជាមួយគ្នា។
៥. ស្នេហាកាំរន្ទះមានក្នុងជីវិតពិត
មនុស្សភាគច្រើននៅតែជឿលើរឿង ឃើញភ្លាមស្រលាញ់ភ្លែត តែនៅមិនមែនជាការពិតទេ។ ការស្រាវជ្រាវបង្ហាញថា ស្រ្តីពិនិត្យមើល ៦យ៉ាងដើម្បីដឹងថាតើបុរសនៅសមនឹងនាងឬអត់ ហើយចំណាយពេល ៤៥វិនាទីដើម្បីសម្រេចថាតើនាងចូលចិត្តបុរសនោះឬអត់។
ចុចអាន៖ ៤ យ៉ាងបង្កឲ្យគូស្នេហ៍ភាគច្រើនរកាំកូសនឹងគ្នា រហូតឈានដល់ការចែកផ្លូវ