៤ យ៉ាង​បង្កឲ្យគូស្នេហ៍ភាគច្រើនរកាំកូស​នឹង​គ្នា រហូតឈានដល់ការចែកផ្លូវ

  • 2019-02-08 07:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការ​ទាស់ទែង​គ្នា​មាន​ហេតុផល​ជា​ច្រើន​ ហើយ​ពេល​ខ្លះ​វា​ក៏​បណ្ដាល​ឲ្យ​គូស្នេហ៍​ជា​ច្រើន​បែក​បាក់​គ្នា​ដែរ។ ខាង​ក្រោម​នេះ​ជា​ហេតុផល​មួយ​ចំនួន​ដែល​ធ្វើ​ឲ្យ​គូសង្សារ​ភាគ​ច្រើន​រកាំរកូស​ជាមួយ​គ្នា ហើយ​ឈាន​ដល់​ការ​ចែក​ផ្លូវ​គ្នា​ដើរ​រៀង​ខ្លួន​ទៀត​ផង៖

១. ចង់​បាន​ស្នេហា​ល្អ​ឥតខ្ចោះ

រំពឹង​ថា​ស្នេហា​ខ្លួន​ Perfect តែ​តថភាព​ពិត​មិន​ដូច​បំណង ក៏​ចាប់​ផ្ដើម​មាន​អារម្មណ៍​ខក​ចិត្ត អន់ចិត្ត​នឹង​ដៃ​គូ​ម្ខាងៗ។ នេះ​ប្រហែល​ជា​ជំរុញ​មក​ពី​ប្រលោមលោក រឿងភាគ កុន​ដែល​គេ​បង្ហាញ​នូវ​ចរិត​តួឯក​ល្អៗ ដែល​មិន​អាច​មាន​នៅ​ខាង​ក្រៅ ដូច្នេះ​ហើយ​នេះ​ជា​ហេតុផល​មួយ​ដែល​ធ្វើ​ឲ្យ​គូខ្លះ​បែក​គ្នា ដោយសារ​ទាមទារ​ស្នេហា​ពី​ដៃ​គូ​ផ្អែមល្ហែម និង​ល្អ​ពេក ដែល​គេ​មិន​អាច​ផ្ដល់​ឲ្យ​បាន។

២. គ្មាន​ភាព​នឹងធឹង លេង​សើច​ច្រើន​ពេក​

វា​អាច​ដោយសារ​វ័យ ឬ​ជា​ចរិត​ធម្មជាតិ​របស់​មនុស្ស​ម្នាក់។ ពេល​ខ្លះ​ដោយសារ​វ័យ​ក្មេង​ពេក​ ភាព​ច្បាស់លាស់​នឹង​ខ្លួន​ឯង​ជាមួយ​ស្នេហា​មិន​សូវ​ជា​ពេញ​លេញ ដូច្នេះ​ទើប​ជា​កត្តា​មួយ​ដែល​ជំរុញ​ឲ្យ​គូស្នេហ៍​បែក​គ្នា។ មួយ​វិញ​ទៀត​ដោយ​សារ​តែ​ចរិត​ចូលចិត្ត​ឡេះឡោះ​ រញ៉េរញ៉ៃ ទើប​ធ្វើ​ឲ្យ​ចំណង​ស្នេហ៍​មិន​សូវ​រឹងមាំ។

៣. ឈ្លានពាន​សេរីភាព​គេ​ពេក

នៅ​ពេល​បាន​អ្នក​ណា​ម្នាក់​ជា​សង្សារ​អ្នក​តែង​មាន​អារម្មណ៍​ថា​គេ​ជា​របស់​អ្នក​ ហើយ​អ្នក​មាន​សិទ្ធិ​ទៅ​លើ​គេ តែ​ការ​ពិត​អ្នក​គ្មាន​សិទ្ធិ​អ្វី​ទៅ​លើ​គ្នា​នោះ​ទេ។ លើស​ពី​នេះ​ការ​ឈ្លាន​ពាន និង​បិទ​សេរីភាព​ម្នាក់​ៗ​ពេក ក៏​ជា​កត្តា​ធ្វើ​ឲ្យ​មាន​ភាព​ល្អកកករ​ជាមួយ​គ្នា​បាន​ដែរ។ រក្សា​គម្លាត​ឲ្យ​បាន​ល្អ​ពី​គ្នា​បំផុត​ដើម្បី​កុំ​ឲ្យ​ម្នាក់​ណា​មាន​អារម្មណ៍​ថា​មាន​សម្ពាធ។

៤. គិត​តែ​អារម្មណ៍​ខ្លួន​ឯង

គូសង្សារ​មិន​អាច​គិត​តែ​អារម្មណ៍​ម្ខាង​ៗ​ឡើយ គឺ​ត្រូវ​រៀន​សម្រប រៀន​យល់​ពី​គ្នា​ទើប​អាច​ចុះ​សម្រុង​គ្នា​បាន។ បើ​ក្នុង​ទំនាក់ទំនងស្នេហា​មាន​ភាគី​ណា​មាន​គំនិត​គិត​តែ​អារម្មណ៍​ខ្លួន​ឯង​នោះ នឹង​មិន​មាន​សេចក្ដី​សុខ​ឡើយ។ ការ​គិត​តែ​ខ្លួន​ឯង អាត្មានិយម​ពេក​ក៏​ជា​ហេតុផល​ដែល​ធ្វើ​ឲ្យ​គូស្នេហ៍​ឆាប់​បែកបាក់​ដែរ៕

ចុចអាន៖៥យ៉ាង​ដែល​មនុស្ស​ស្រី​គួរ​រៀន​សម្រប​ខ្លួន​ជាមួយ​មនុស្ស​ប្រុស​ខ្លះ​ទើប​ល្

អត្ថបទ៖ ផេង ផលធិតា