ប្រញាប់បោះចោលក្រែម និងឡេលាបមុខដែលកំពុងប្រើចោលទៅ បើជួបបញ្ហា ៤ នេះ
- 2019-02-20 05:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រញាប់បោះចោលក្រែម និងឡេលាបមុខដែលកំពុងប្រើចោលទៅ បើជួបបញ្ហា ៤ នេះ
ពេលខ្លះយើងបានធ្វើតាមការណែនាំគ្រប់ជំហានហើយ ដើម្បីផ្ដល់សំណើមឲ្យស្បែករបស់យើង។តែគួរតែឈប់ភ្លាមៗបើសិនជាមានបញ្ហាទាំងនេះ ប្រសិនបើនៅតែបន្តប្រើវានឹងបំផ្លាញស្បែករបស់យើងកាន់តែខ្លាំងមិនខាន។
១. ស្បែកនៅមានខ្លាញ់បន្ទាប់ពីប្រើហើយ
ស្បែកឡើងខ្លាញ់ហើយស្អិតបន្ទាប់ពីប្រើបានប្រហែល ៣០នាទី។ ប្រហែលជាអ្នកលាបក្រែមឬឡេក្រាស់ពេក។ អ្នកគួរតែលាបវាស្ដើងៗលើមុខសិន ដើម្បីឲ្យប្រាកដថាក្រែម ឬឡេអាចជ្រាបចូលមុខបានលឿន។
២. របកស្បែក
ទោះបីប្រើក្រែមផ្ដល់សំណើមទៀងទាត់យ៉ាងណាក៏ស្បែកនៅតែស្ងួតខ្លាំង និងរបក វាបង្ហាញថាក្រែមផ្ដល់សំណើមនោះគ្មានប្រសិទ្ធភាពទេ។ គួរតែជ្រើសយកក្រែមផ្ដល់សំណើមដែលមានជាតិអាស៊ីត hyaluronic ឬគ្លេសេរីន។ ជាតិផ្ដល់សំណើមទាំងពីរនេះជួយឲ្យស្បែកមានជាតិប្រូតេអ៊ីនច្រើនជាងជាតិផ្ដល់សំណើមផ្សេងទៀត១០ដង និងជួយឲ្យស្បែកមានសំណើមបានយូរ។
៣. ស្បែកស្ងួត
ពេលខ្លះយើងមិនបានចាប់អារម្មណ៍ទេថាប្រើក្រែមផ្ដល់សំណើមរាល់ថ្ងៃហើយនៅតែស្បែកស្ងួត ដោយសារតែក្រែមនោះគ្មានគ្រឿងផ្សំមិនគ្រប់គ្រាន់សម្រាប់ចិញ្ចឹមនិងផ្ដល់សំណើមដល់ស្បែក។ ចឹងហើយមុនពេលជ្រើសរើសយកក្រែមឬឡេផ្ដល់សំណើមត្រូវតែពិនិត្យមើលលើគ្រឿងផ្សំឲ្យច្បាស់ជាមុនសិន។
៤. ស្បែកតឺងៗហើយអត់មានផា សុខភាព
ពេលខ្លះបញ្ហាក៏មិនមែនសុទ្ធតែមកពីក្រែមឬឡេផ្ដល់សំណើមទាំងអស់ទេ វាអាចមកពីផលិតផលថែរក្សាស្បែកផ្សេងទៀតដែលអ្នកកំពុងប្រើ ឬមកពីទម្លាប់របស់យើងផ្ទាល់ក៏ថាបាន៕
ចុចអាន៖ កំហុស៥យ៉ាងស្រីៗធ្វើពេលបិទម៉ាស ដូចបំផ្លាញមុខ និងយកលុយបោះចោលទទេៗ