មូលហេតុឡើងមុនខ្នង និងវិធីកម្ចាត់មុនខ្នងបានភ្លាមៗ អាចអនុវត្តបាននៅផ្ទះតែម្ដង
- 2019-02-18 02:50:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មូលហេតុឡើងមុនខ្នង និងវិធីកម្ចាត់មុនខ្នងបានភ្លាមៗ អាចអនុវត្តបាននៅផ្ទះតែម្ដង
នៅពេលដែលយើងដឹងពីមូលហេតុនៃការឡើងមុនខ្នងហើយ យើងអាចព្យបាលវាបានយ៉ាងឆាប់រហ័ស និងមានប្រសិទ្ធិភាព។
មូលហេតុបង្ករឲ្យឡើងមុនខ្នង
មូលហេតុដែលងាយប្រទះឃើញជាងគេនោះគឺប្រើឡេលាបស្បែក ដែលមិនដឹងថាប្រភេទឡេនេះបិទរន្ធរោមញើសឬអត់។ ជាពិសេសសម្រាប់អ្នកដែលមានស្បែកខ្លាញ់។ នៅពេលស្បែកយើងបញ្ចេញសារជាតិខ្លាញ់ច្រើនហើយ ត្រូវបិទដោយឡេទៀតនោះ មុននឹងកាន់តែឡើងធ្ងន់ជាងមុន។ បន្ថែមពីនេះ ស្លៀកសំលៀកបំពាក់ដែលមិនស្អាត មានផ្ទុកមេរោគក៏ធ្វើឲ្យមុនខ្នងរាលដាលខ្លាំងដែរ។ និងចុងក្រោយ អត្រាភាពស្ត្រេសក៏អាចបង្ករមុនខ្នងដូចគ្នា។
តិចនិកកម្ចាត់មុនចខ្នងងាយៗអាចធ្វើបាននៅផ្ទះ
ក្រូចឆ្មា
យោងតាមបណ្ដាញព័ត៌មាន Livestrong វិធីកម្ចាត់មុនបានលឿន និងងាយបំផុតនោះ គឺលាបក្រូចឆ្មាលើតំបន់មានមុនហើយទុក១០នាទី បន្ទាប់មកលាងចេញដោយទឹកក្ដៅអ៊ុនៗ។ អនុវត្តវិធីនេះពី១ទៅ២សប្ដាហ៍នឹងឃើញលទ្ធផល។ តែត្រូវចំណាំថា វិធីនេះមិនអាចអនុវត្តលើអ្នកមានស្បែកស្ដើង និងងាយប្រតិកម្មនោះឡើយ។ ក្រោយពេលធ្វើរូបមន្តនេះ ត្រូវតមត្រូវថ្ងៃ។
ប៉េងប៉ោះ
ប្រើប៉េងប៉ោះទុំ ពុះជាពីរ ហើយយកដុះលើតំបន់ដែលមានមុនខ្នង ហើយទុកក្នុងរយៈពេល១៥នាទី ក្រោយមកលាងចេញដោយទឹកស្អាត។ នៅក្នុងប៉េងប៉ោះមានសារធាតុអាស៊ីតខ្ពស់ អាចកម្ចាត់មុនបានយ៉ាងមានប្រសិទ្ធិភាព។ មិនត្រឹមតែប៉ុណ្ណោះ ជាតិកាត់នេះ ក៏ជួយកាត់បន្ថយស្នាមមុនចាស់ៗដូចគ្នា៕
ចុចអានបន្ត៖ រូបមន្តធ្វើឲ្យស្បែកមុខសខ្ចីក្នុងរយៈពេល២ សប្តាហ៍ ងាយៗធ្វើនៅផ្ទះខ្លួនឯងក៏បាន