រូបមន្តធ្វើឲ្យស្បែកមុខសខ្ចីក្នុងរយៈពេល២ សប្តាហ៍ ងាយៗធ្វើនៅផ្ទះខ្លួនឯងក៏បាន
- 2019-02-01 13:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រូបមន្តធ្វើឲ្យស្បែកមុខសខ្ចីក្នុងរយៈពេល២ សប្តាហ៍ ងាយៗធ្វើនៅផ្ទះខ្លួនឯងក៏បាន
ពេលខ្លះវិធីធ្វើរូបមន្តសម្រស់សាមញ្ញៗនៅផ្ទះ ផ្ដល់លទ្ធផលឲ្យយើងស្ទើរមិនគួរឲ្យជឿ។ ស្រីៗចំណាយពេលត្រឹមតែ២ សប្ដាហ៍ក៏អាចធ្វើឲ្យស្បែកមុខសខ្ចីដូចសំឡីបានដែរ ដោយប្រើប្រាស់គ្រឿងផ្សំពីធម្មជាតិ៣ មុខនេះ។
ម្សៅកន្ទក់
កន្ទក់គឺជាគ្រឿងផ្សំដែលមានតម្លៃថោកបំផុត ហើយសម្បូរដោយវីតាមីន ធ្វើឲ្យស្បែកទន់ ស្អាត និងភ្លឺថ្លា។ គ្រាន់តែយកវាទៅលាយជាមួយទឹកដោះគោស្រស់ វានឹងជួយថែរក្សាស្បែករបស់អ្នកឲ្យសបានយ៉ាងលឿន។
វិធីធ្វើ
១. លាយម្សៅកន្ទក់ ២ស្លាបព្រាបាយ ជាមួយ ទឹកឃ្មុំ ១ស្លាបព្រា និងទឹកដោះគោស្រស់ ៣ស្លាព្រាកាហ្វេ លាយវាបញ្ចូលគ្នាឲ្យបានល្អ
២. យកល្បាយដែលលាយហើយទៅម៉ាស្សាលើមុខថ្នមៗ ប្រហែល ១០នាទី ហើយទុកចោល ១០នាទី
៣. រួចលាងមុខចេញជាមួយទឹកក្ដៅឧណ្ហៗ
បន្ទាប់ពីរយៈពេល២អាទិត្យអ្នកនឹងឃើញមុខរបស់អ្នកសស្អាត។
ពងមាន់
ពងមាន់ត្រូវបានគេដឹងថាជាគ្រឿងផ្សំដែលជួយបន្តឹងស្បែកមុខ និងបំបាត់មុនក្បាលខ្មៅ។ ប្រសិនបើអ្នកដឹងពីរបៀប ផ្សំពងមាន់ជាមួយគ្រឿងផ្សំដែលត្រឹមត្រូវ វានឹងជួយស្បែកមុខរបស់អ្នកសភ្លឺបានឆាប់ តាមដែលអ្នកចង់បាន។
វិធីធ្វើ
១.ប្រើកន្ត្រងដើម្បី ញែកយកស៊ុតផ្នែកពណ៌សចេញពាក់កណ្ដាល
២.ថែមទឹកឃ្មុំ ១ស្លាបព្រាទៅក្នុងស៊ុត ហើយលាយវាឲ្យស្មើសាច់
៣. លាបវាលើមុខទុកចោល ១៥នាទី ឲ្យស្ងួត ហើយលាងមុខចេញជាមួយទឹកក្ដៅឧណ្ហៗ
វិធីមួយទៀតគឺលាយស៊ុតផ្នែកពណ៌សជាមួយផ្លែប៊ឺ ទឹកឃ្មុំ និងយ៉ាអួ លាបទៅលើស្បែកមុខ។ វាជួយគ្រប់គ្រងជាតិខ្លាញ់បានល្អ បន្តឹងស្បែកនឹងធ្វើឲ្យឆាប់ស។ អ្នកគួរតែប្រើជាក្រែមផ្ដល់សំណើម ពេលដែលប្រើម៉ាស់នេះហើយ។
ទឹកដោះគោស្រស់
ការប្រើទឹកដោះគោស្រស់ថែរក្សាស្បែកជាវិធីដ៏ពេញនិយមមួយយូរណាស់មកហើយ ហើយក៏បន្តរហូតមកដល់សព្វថ្ងៃ។ ប្រើទឹកដោះគោស្រស់លុបមុខនឹងជួយកាត់បន្ថយស្បែកដែលងាប់ ហើយជួយឲ្យភ្លឺរលោង។
វិធីធ្វើ
យកទឹកដោះគោស្រស់គ្មានជាតិស្ករមកលាបជាស្រទាប់ស្ដើងៗលើមុខ បន្ទាប់ពីលាបហើយ ត្រូវជូត និងម៉ាស្សាថ្នម រហូតដល់អស់ជាតិទឹកដោះគោ។ ទុកឲ្យស្ងួតរយៈពេល ១៥នាទី រួចលាងមុខចេញជាមួយទឹកត្រជាក់៕
ចុចអាន៖ចែករំលែកឲ្យស្រ្តីគ្រប់រូបដឹង ពីរបៀបថែទាំស្បែក ចាប់ពីអាយុ ២០ ទៅ ៥០ ឆ្នាំ