ស្រីៗចូលចិត្តគូរភ្នែកដិតៗ ហើយលាងមិនជ្រះ ប្រយ័ត្នកើតបញ្ហានេះ
- 2019-01-30 04:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្រីៗចូលចិត្តគូរភ្នែកដិតៗ ហើយលាងមិនជ្រះ ប្រយ័ត្នកើតបញ្ហានេះ
អ្នកចង់ស្អាត តែខ្ជិលសម្អាតគ្រឿងសំអាង ពិសេសគឺខ្មៅដៃគូរភ្នែក អាចប្រឈមមុខនឹងជម្ងឺភ្នែកធ្ងន់ធ្ងរ ដែលអាចឈានដល់ការងងឹតភ្នែកជារៀងរហូត។
ការផាត់មុខចំពោះមនុស្សស្រីគឺពិតជាសំខាន់ ព្រោះវាមិនត្រឹមតែលើកសម្រស់នោះទេ វាក៏ជួយឲ្យយើងដើរចុះចំណោមនឹងគេក្នុងសង្គមបច្ចប្បន្នផងដែរ។ សម្រាប់ការតុបតែងមុខ ភ្នែកគឺជាចំណុចដែលសំខាន់បំផុត ព្រោះទម្រង់មុខទាំងមូល ស្អាតមិនស្អាតគឺអាស្រ័យលើភ្នែកនេះហើយ។
យ៉ាងណាក្ដី អ្នកចូលចិត្តគូរភ្នែកខ្មៅដិតៗ តែខ្ជិលសម្អាត ឬសម្អាតមិនទាន់ស្អាតល្អ ត្រូវប្រុងប្រយ័ត្នឲ្យមែនទែននូវបញ្ហាភ្នែក។ ជាក់ស្ដែង មុននេះបន្តិច បណ្ដាញព័ត៌មាន Instiz របស់កូរ៉េបានចុះផ្សាយថា ចំនួនអ្នកដែលកើតរោគភ្នែកដោយសារ ការគូរភ្នែកបានកើនជាលំដាប់ពីមួយថ្ងៃទៅមួយថ្ងៃ។
មូលហេតុគឺបណ្ដាលមកពី ទៀនដែលយកគូរភ្នែកបែប waterproof (ធន់នឹងទឹក) គឺពិបាកសម្អាតខ្លាំង ដែលជាមូលហេតុធ្វើឲ្យវាក្លាយជាបាក់តេរី ទុកយូរថ្ងៃគឺក្លាយជាដង្កូវនៅលើរោមភ្នែក ហើយចាប់ផ្ដើមវាយលុកភ្នែកបន្តិចម្ដងៗ ធ្វើឲ្យភ្នែកក្រហម រមាស់ កន្ទួល និងចុងបញ្ចប់គឺងងឹតភ្នែកតែម្ដង។
ដើម្បីជៀសវាងបញ្ហាខាងលើ ពេទ្យភ្នែកបានណែនាំឲ្យអ្នកឧស្សាហ៍ផាត់ភ្នែកដិតៗអនុវត្តវិធីដូចខាងក្រោម៖
១.សម្អាតគ្រឿងសម្អាតឲ្យអស់ពីផ្ទៃមុខមុនចូលគេង ទោះហត់យ៉ាងណាក៏ដោយ។
២.ប្រើទឹកសម្អាតសម្រាប់ភ្នែកផ្សេងពីទឹកសម្អាតមុខ។
៣.សម្រាប់អ្នកប្រើទឹកគ្រឿងសម្អាងធន់នឹងទឹក ត្រូវប្រើសំឡីត្បាល់ត្រចៀកសម្អាតទានគូរភ្នែក និងម៉ាស្ការ៉ាមុនពេលសម្អាតតំបន់ផ្សេង ជៀសវាងការប្រតាកទៅតំបន់ផ្សេង៕