ស្រីៗទោះនៅក្មេងស្អាតយ៉ាងណា ឲ្យតែចូលដល់ខ្ទង់ ៥០ នឹងតែលេចចេញសញ្ញាទាំងនេះដូចគ្នា
- 2019-01-28 06:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្រីៗទោះនៅក្មេងស្អាតយ៉ាងណា ឲ្យតែចូលដល់ខ្ទង់ ៥០ នឹងតែលេចចេញសញ្ញាទាំងនេះដូចគ្នា
ពីមួយថ្ងៃទៅមួយថ្ងៃ អាយុមនុស្សមិនអាចត្រលប់ថយក្រោយបានទេ ចំណែកឯសម្រស់វិញ ក៏វិវត្តទៅរកភាពចាស់បន្តិចម្តងៗ។ ពេលនៅវ័យក្មេង មនុស្សស្រីស្អាតៗ តែងមានសម្រស់លេចធ្លោ គួរឲ្យច្រណែន ប៉ុន្តែនរណាក៏ដូចនរណាដែរ ឲ្យតែចូលដល់អាយុខ្ទង់៥០ឆ្នាំភ្លាម សញ្ញាទាំងនេះនឹងលេចចេញមកដោយឯកឯង។
១. ស្បែកផ្លាស់ប្តូរ
សភាពស្បែកនឹងផ្លាស់ប្តូរទាំងស្រុង មិនថាអ្នកថែទាំយ៉ាងណាក៏ដោយ។ ការបាត់បង់ជាតិអេស្រ្តូជែនក្នុងរាងកាយ ធ្វើឲ្យស្បែកមានស្នាមជ្រួញ និងគ្មានសំណើមគ្រប់គ្រាន់។ យ៉ាងណាមិញ ក៏គ្មានអ្វីត្រូវបារម្ភពេកដែរ ព្រោះវាជារឿងធម្មជាតិ ហើយមានផលិតផលមួយចំនួនក៏អាចជួយពន្យារភាពចាស់នេះបានខ្លះដែរ។
២. ការចងចាំខ្សោយ
អ្នកអាចនឹងឆាប់ភ្លេចភ្លាំងច្រើន ឬភ្លេចមិនដឹងថាត្រូវធ្វើអ្វីមួយរំពេច។ ធម្មតាទេ អាយុកាន់តែច្រើន ខួរក្បាលលែងចងចាំល្អ ដូចពេលនៅក្មេងទៀតហើយ។
៣. សក់
សក់ធ្លាប់តែក្រាស់ត្រង់ទន់រលាស់ នឹងប្រែក្លាយទៅជាបញ្ហាជ្រុះ មិនរស់រវើក ឬមានស្កូវព្រោងព្រាតជាដើម។
៤. ត្រចៀក
ត្រចៀកស្តាប់លែងសូវវៃដូចមុន ពិសេសនៅកន្លែងមានសំឡេងថ្លង់រញ៉េរញ៉ៃ និយាយពិបាកយល់គ្នា ដោយសារតែស្តាប់មិនសូវឮ។
៥. ក្រពះ
ក្រពះរបស់អ្នក ធ្វើការកិនរំលាយអាហារយឺតយ៉ាវ ឬមានសភាពចុះខ្សោយ កិនមិនបានម៉ត់ល្អ។
៦. ទម្ងន់
ចូលដល់វ័យ ៥០ ហើយចង់ស្រកទម្ងន់មិនមែនជារឿងងាយឡើយ ប៉ុន្តែបើឡើងវិញគឺលឿនបំផុត ដូច្នេះត្រូវចេះជ្រើសរើសរបបអាហារដោយប្រុងប្រយ័ត្ន និងត្រូវហាត់ប្រាណជាប្រចាំ ទើបមានរាងស្លីមស្អាតមិនចាញ់ក្មេង បានទាំងសុខភាពល្អទៀតផង។
៧. ភ្នែក
បើគ្មានជំនួយពីវែនតាទេ អ្នកមិនអាចមើលឃើញច្បាស់ ជាពិសេសអានអក្សរតូចៗក៏មិនដាច់។