បើមិនចង់ខ្មាសគេពេលពាក់វាលៗ ស្រីៗគួរស្វែងយល់ប្រភេទអាវក្នុងទាំង ៧
- 2019-01-22 08:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បើមិនចង់ខ្មាសគេពេលពាក់វាលៗ ស្រីៗគួរស្វែងយល់ប្រភេទអាវក្នុងទាំង ៧
មនុស្សស្រីមួយចំនួនចង់ពាក់អាវវាលមុខវាលក្រោយ ឲ្យឃើញសិចស៊ី និងទាក់ទាញភ្នែកអ្នកដទៃ តែពេលខ្លះបែរជាបង្កភាពអាម៉ាស់ដោយសារអាវក្នុងលានមកក្រៅ។ ដូចនេះអ្នកគួរតែស្វែងយល់ពីប្រភេទអាវក្នុងទាំង ៧ នេះ ព្រោះវាជាជំនួយដល់ពេលពាក់អាវ ឬរ៉ូបគ្រប់ប្រភេទ។
១.T-Shirt Bra៖ សម្រាប់អាវយឺតគ្រប់ប្រភេទ ព្រោះវាអាចគ្របដណ្ដប់សុដន់បានទាំងស្រុង។
២.Demi Bra៖ អាវប្រភេទនេះតម្រូវចិត្តមិត្តនារីដែលស្រលាញ់អាវយឺតជុចកជ្រៅ ព្រោះវាពាក់បានតែពាក់មួយចំហៀងសុដន់ប៉ុណ្ណោះ។
៣.Strapless Bra៖ ស្រីៗដែលនិយមពាក់អាវ ឬរ៉ូបដៃតូច និងគ្មានដៃ គួរតែពាក់អាវនេះពីក្នុង។
៤.Plunge Bra៖ បើអ្នកដែលចូលចិត្តពាក់អាវកជ្រៅខ្លាំងដល់ផ្ចិត គួរតែជ្រើសរើសអាវនេះ ទើបពាក់ទៅអាចបង្ហាញចង្អូរដើមទ្រូង ដោយមិនខ្លាចគេឃើញអាវក្នុង។
៥.Adhesive Bra៖ អាវទ្រនាប់នេះគ្មានខ្សែ ហើយមិនមែនធ្វើពីក្រណាត់ឡើយ តែវាផលិតឡើងពីជាតិស៊ីលីកូន ដែលតម្រូវអ្នកពាក់អាវវាលខ្នង និងចង់ពង់។
៦.Silicone Nipple Covers៖ នារីដែលពាក់អាវចូលចិត្តបង្ហាញដើមទ្រូង គួរតែយកអាវនេះជាជំនួយ ព្រោះវាជាប្រភេទអាវស៊ីលីកូនពីរដាច់ពីគ្នា ដោយពេលពាក់គ្រាន់តែយកមកបន្តុបលើសុដន់រួចជាស្រេច។
៧.Sports Bra៖ អាវប្រភេទនេះ គឺពាក់តែសម្រាប់ពេលហាត់ប្រាណតែមួយមុខគត់ ហើយវាមិនត្រូវការអាវក្រៅទៀតដែរ៕
ចុចអាន៖របៀបស្លៀកពាក់ឯកសណ្ឋានសិស្ស និស្សិត ដើម្បីឲ្យមើលទៅទាន់សម័យ