របៀប​ស្លៀក​ពាក់​ឯក​សណ្ឋាន​សិស្ស និស្សិត ដើម្បី​ឲ្យ​មើល​ទៅ​ទាន់​សម័យ

  • 2019-01-16 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ម្នាក់​ៗ​ដឹង​ស្រាប់​ហើយ​ថា ឲ្យតែ​ជា​ស្ត្រី​ ដោយ​មិន​គិត​ពី​វ័យ គឺ​តែងតែ​ទាមទារ​ភាព​ស្រស់​ស្អាត​ជានិច្ច ហើយ​សូម្បី​តែ​ទៅ​សិក្សា​ក៏​ត្រូវ​ធ្វើ​យ៉ាង​ណា​ឲ្យ​មើល​ទៅ​ទាក់ទាញ​ដែរ។ ថ្ងៃនេះ កញ្ញា សូម​បង្ហាញ​ពី​គំនិត​នៃ​ការ​ស្លៀក​ពាក់​ឯកសណ្ឋាន​សិស្ស និស្សិត​របស់​ស្រី​ៗ។

១.សំពត់​រឹប​ខ្លី​​តឺនុយ​ជាមួយ​អាវ​ស​រាង​ធំ

មិន​ថា​ស្លៀក​សំពត់​ខ្លី ឬ​សំពត់​វែង​ទេ​វា​ស្អាត​ទាំង​ពីរ។ ដោយសារ​តែ​អាវ​សិស្ស​រាង​ធំ​ៗ នឹង​ធ្វើឲ្យ​អ្នក​មើល​ទៅ​ស្អាត​ឥត​ខ្ចោះ បើ​បាន​បន្ថែម​ស្បែក​ជើង​ប៉ាត់តា។

២.សំពត់​វែង​ជាមួយ​អាវ​រឹប​រាង

សំពត់​វែង​ត្រូវ​ត្រឹម​ជង្គង់ ឬ​ក្រោម​ជង្គង់​បន្តិច គឺ​សម​ជាមួយ​អាវ​ដៃ​ខ្លី​ជីប​រាង។ នៅ​ពេល​ដែល​ស្លៀក​ពាក់​បែប​នេះ អ្នក​នឹង​មើល​ទៅ​គួរ​ឲ្យ​ស្រលាញ់​ណាស់ ហើយ​សុភាព​ទៀត​ផង។

៣.សំពត់​ខ្លី​ឆាង តឺនុយ​ជាមួយ​អាវ​ស​បិទ​ឡេវ​ដល់​ក

របៀប​នេះ​នឹង​ធ្វើឲ្យ​អ្នក​មាន​អារម្មណ៍​ថា​ជា​ស្ត្រី​វ័យ​ក្មេង និង​កាលីប​ខ្លាំង។ សម្រាប់​ការ​ធ្វើឲ្យ​ទាក់ទាញ​បន្ថែម​ទៀត អ្នក​ដើរ​ព្រម​ជាមួយ​ស្នាម​ញញឹម សើច។

៤.សំពត់​ខ្លី​បន្ថែម​អាវ​វែង​ពី​ក្រៅ

អ្នក​មាន​រូបរាង​តូច​ច្រឡឹង​ស្លៀក​ស្ទីល​នេះ ពិតជា​ស្អាត។ ជ្រើសរើស​យក​អាវ​យឺត​ដ៏​វែង​ស្មើ​សំពត់ និង​ស្តើង។

៥.ឯក​សណ្ឋាន​សិស្ស​ធម្មតា ហើយ​បន្ថែម​អាវ​យឺត​ដៃ​វែង

សំពត់​ខ្លី​អាច​ត្រូវ​បាន​ស្លៀក​ច្រើន ហើយ​បើ​អ្នក​បន្ថែម​អាវ​ចាក់​ដៃ​វែង​មួយ​ជាន់​ទៀត ធ្វើឲ្យ​ខ្លួន​ឯង​មាន​អារម្មណ៍​ថា​កក់​ក្ដៅ​ល្អ៕

ចុចអាន៖រាង​ស្លីម​ក្បាល​ពោះ​រាប​ស្មើ កុំ​រំលង​ខោ​ខោវប៊យ​រឹប​រាងឲ្យ+អាវ​ខើច​ខ្លី

ប្រភព៖ gangbeauty ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម