ក្រោយ Fan Bingbing ដល់វេនប្អូនប្រុសនាង ដេកស៊ីលុយឈ្នះបណ្ដឹងម្ដង
- 2019-01-06 03:02:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រោយ Fan Bingbing ដល់វេនប្អូនប្រុសនាង ដេកស៊ីលុយឈ្នះបណ្ដឹងម្ដង
ក្រោយពេលត្រូវគេបរិហាកេរ្ត៍ថាជាកូនឥតខាន់ស្លារបស់បងស្រីខ្លួនឯងផ្ទាល់ តារាចម្រៀងប្រុសវ័យក្មេង Fan Chengcheng ត្រូវបានគេសងជំងឺចិត្តរាប់ពាន់ដុល្លារ។ កាលពីថ្ងៃទី ២ខែមករាមុននេះ បណ្ដាញព័ត៌មាន Apple Daily បានរាយការណ៍ថា តុលាការទីក្រុងប៉េកាំង បានសម្រេចឲ្យតារាចម្រៀងប្រុសកំពុងឡើងកូដឈ្នះរឿងក្ដី អ្នកកាសែតម្នាក់ថាលោកជាកូនប្រុសរបស់ តារាសម្ដែងស្រីល្បីឈ្មោះ Fan Bingbing។ ទោះបីជានៅពេលកាត់ក្ដីនេះ ទាំងជនជាប់ចោទ និងដើមចោទគ្មានមុខនៅតុលាការក៏ដោយ តែពួកគេបានបញ្ជូនតំណាងរៀងៗខ្លួនឲ្យមានវត្តមាននៅតុលាការ។
ជាក់ស្ដែង កាលពីខែមេសាឆ្នាំទៅ អ្នកកាសែតខាងលើបានចុះផ្សាយថា តារាចម្រៀងវ័យ១៩ឆ្នាំនេះ តាមការពិតគឺជាកូនប្រុសរបស់ Fan Bingbing នោះទេ មិនមែនជាប្អូនឡើយ។ ក្រោយព័ត៌មាននេះចុះផ្សាយ Fan Chengcheng បានដាក់ពាក្យបណ្ដឹងពីបទបរិហាកេរ្ត៍លោក។ លទ្ធផលបញ្ចប់ តុលាការបានសម្រេចឲ្យ តារាកើតឆ្នាំ២០០០ឈ្នះក្ដី ហើយអ្នកកាសែតខាងលើត្រូវធ្វើការសូមទោសជាសាធារណៈ ហើយសងថ្លៃជំងឺចិត្តចំនួន៨៧០០ដុល្លារ។ តាមនោះដែរ ក្រោយពេល Fan Bingbing នៅតែផ្ទះក៏មានចំណូលរាប់ម៉ឺនដុល្លារ ដោយសារឈ្នះក្ដី រឿងគេយករូបខ្លួនទៅប្រើគ្មានការអនុញ្ញាតនោះ នៅពេលនេះក៏ប្រមូលលុយរាប់ពាន់ដុល្លារពីការឈ្នះបណ្ដឹងដូចគ្នា៕
ចុចអានបន្ត៖ Yang Mi តាំងពីសម្រាលដល់កូនអាយុ៣ឆ្នាំ ទៅមើលថែកូនបានតែ៣៧ថ្ងៃគត់