Yang Mi តាំងពីសម្រាលដល់កូនអាយុ៣ឆ្នាំ ទៅមើលថែកូនបានតែ៣៧ថ្ងៃគត់
- 2019-01-05 02:51:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Yang Mi តាំងពីសម្រាលដល់កូនអាយុ៣ឆ្នាំ ទៅមើលថែកូនបានតែ៣៧ថ្ងៃគត់
ក្រោយរឿងលែងលះគ្នារបស់កំពូលតារាសម្ដែងចិន Yang Mi និង Harwick Lau ត្រូវបានទម្លាយចេញមក ចំនួនថ្ងៃដែលស្រីស្អាតនេះទៅមើលកូនខ្លួនក៏ត្រូវបានបង្ហើបដូចគ្នា។
អាចនិយាយបានថា តារាសម្ដែងស្រីជួរមុខចិន Yang Mi កំពុងតែឈរលើកំពូលនៃអាជីពរបស់ខ្លួនតែម្ដង ដោយក្នុងឆ្នាំ២០១៨ នាងបានវ៉ាមុខរៀមច្បងជាច្រើនក្លាយជាសិល្បករដែលមានតម្លៃខ្ពស់បំផុត។ អាស្រ័យហេតុនេះ ស្រីស្អាតវ័យ៣២ឆ្នាំ គឺរវល់ខ្លាំងដកឃ្លាមិនរួច។ ជាមួយគ្នានេះដែរ រឿងរ៉ាវលែងលះគ្នាជាមួយអតីតស្វាមី Harwick Lau រឹតតែធ្វើឲ្យបណ្ដាញព័ត៌មានចាប់អារម្មណ៍កាន់តែខ្លាំង។
ជាក់ស្ដែង ថ្មីៗនេះបំផុត ចំនួនថ្ងៃដែលតួរឿង “Eternal Love” ទៅមើលកូនរបស់ខ្លួន នៅផ្ទះខាងប្ដីនាទីក្រុងហុងកុងក៏ត្រូវបានគេទម្លាយផងដែរ។ តាមនោះដែរ ក្នុងរយៈពេលបីឆ្នាំក្រោយពេលសម្រាលកូនស្រីរួច តារាកើតឆ្នាំ១៩៨២នៅមើលថែកូនបានតែ៣៧ថ្ងៃគត់។ ក្រៅពីនោះ គឺម្ដាយក្មេកអ្នកមើលទាំងអស់។
ទោះបីជាដឹងថា Yang Mi រវល់ខ្លាំងក៏ដោយ តែទស្សនិកជននៅតែទ្រាំមិនបាន ហើយបញ្ចេញមតិថា តារាលំដាប់ A រូបនេះមិនស័ក្ដិសមធ្វើម្ដាយគេសោះ ត្បិតរយៈពេល៣ឆ្នាំ ជាង១០០០ថ្ងៃនេះ ទៅមើលកូនតែ៣៧ថ្ងៃបែបនេះ៕
ប្រភព៖ baomoi