បើមិនអាចក្លាយជាសេដ្ឋីបាន ព្រោះអ្នកនៅមានទម្លាប់ ៧ យ៉ាងនេះ
- 2019-01-02 07:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បើមិនអាចក្លាយជាសេដ្ឋីបាន ព្រោះអ្នកនៅមានទម្លាប់ ៧ យ៉ាងនេះ
គ្មាននរណាម្នាក់ដែលមិនចង់ក្លាយជាអ្នកមានទេ ទាំងអ្នកធ្វើការ និងអ្នកធ្វើជំនួយ។ តែពេលមានហេតុផលខ្លះ ដែលនាំឲ្យពួកគេមិនអាចឈានដល់ចំណុចនោះបាន ទាំងដែលខិតខំខ្លាំងយ៉ាងណាក៏ដោយនោះ។ ៧ មូលហេតុខាងក្រោមជាហេតុផលដែលនាំឲ្យអ្នកមិនអាចក្លាយជាសេដ្ឋីបាន៖
១.ធ្វើការតែមួយមុខ មិនហ៊ានធ្វើជំនួញ
ការធ្វើជំនួញផ្ទាល់ខ្លួនមិនប្រាកដថាអ្នកអាចក្លាយជាអ្នកមាន ឬសេដ្ឋីបានទេ ហើយការធ្វើការឲ្យគេក៏មិនច្បាស់ថា មិនអាចក្លាយជាអ្នកមានបានដែរ។ ប៉ុន្តែការមានមុខជំនួញខ្លួនឯង ធ្វើឲ្យអ្នកមានឱកាសច្រើនក្នុងការធ្វើជាអ្នកមានទ្រព្យ។ និយាយដោយត្រង់ទៅមនុស្សភាគច្រើននឹងមិនក្លាយជាអ្នកមាន ដោយការរស់នៅពឹងលើប្រាក់ខែ។
អ្នកក៏ត្រូវដើរតាមផ្លូវផ្សេងទៀតដែរ ប្រសិនបើអ្នកចង់បានលទ្ធផលប្រសើរ។ អ្នកមិនចាំបាច់ឈប់ពីការងារភ្លាមៗទេ។ ចាប់ផ្ដើមអាជីវកម្មបណ្ដើរៗសិន រហូតទាល់តែវាមានលំនឹងគ្រប់គ្រាន់ ដើម្បីជំនួសការងាររបស់អ្នក។ វិធីនោះអ្នកនឹងមានសុវត្ថិភាពហិរញ្ញវត្ថុដែលការពារក្រោយខ្នង។ តែបើមិនហ៊ានប្រថុយ អ្នកនឹងប្រើពេលយូរទៀត ទើបអាចឈានដល់ចំណុចនេះបាន។
២.អ្នកមិនហ៊ានប្រឈមនឹងហានិភ័យ
ហានិភ័យនេះ គឺជាផ្នែកសំខាន់មួយនៃការរីកលូតលាស់។ ប្រសិនបើអ្នកចង់ក្លាយជាអ្នកមាន ចូរព្យាយាមយកហានិភ័យដែលមានក្នុងជីវិតការងារ ឬអាជីវកម្មឲ្យនៅក្បែរខ្លួន។ មានតែភាពខុសគ្នារវាងអ្នកមាន និងមនុស្សដែលមានជីវភាពមធ្យមប៉ុណ្ណោះដែលហ៊ានប្រឈមហានិភ័យ។ ក្ដីសុបិនកាន់តែធំ ហានិភ័យកាន់តែខ្ពស់។ ការប្រថុយមិនមានន័យថាអ្នកនឹងវិនិយោគប្រាក់ទាំងអស់ក្នុងគម្រោងតែមួយទេ។ ការចំណាយលុយដោយឆ្លាតវៃ ហើយអ្នកអាចឃើញការកើនឡើងនូវទ្រព្យសម្បត្តិសរុបរបស់អ្នក។
៣.អ្នកមិនអាចគ្រប់គ្រងលុយរបស់បានត្រឹមត្រូវ
ការគ្រប់គ្រងប្រាក់ក៏ជាផ្នែកសំខាន់មួយនៃការក្លាយជាអ្នកមានផងដែរ។ វិធីដែលអ្នកវិនិយោគគ្រប់គ្រង និងចំណាយប្រាក់រកបានយ៉ាងលំបាកអាចមានឥទ្ធិពលយ៉ាងខ្លាំងទៅលើជីវិតរបស់អ្នក។ សូម្បីតែនៅក្នុងវិបត្តិសេដ្ឋកិច្ចក៏ដោយក៏មនុស្សជាមធ្យមអាចមានស្ថិរភាពផ្នែកហិរញ្ញវត្ថុដែរ ដោយការចាត់ចែងលុយតាមរបៀបឆ្លាត និងមានប្រសិទ្ធភាព។ ការពិតដ៏អាក្រក់ គឺថាប្រសិនបើអ្នកមិនគ្រប់គ្រងលុយរបស់អ្នកឥឡូវនេះ អ្នកមិនអាចមានសញ្ញាក្លាយជាមហាសេដ្ឋីនៅពេលខាងមុខឡើយ។ បង្កើតផែនការមួយ និងអនុវត្តទៅតាមលំដាប់ ដើម្បីទទួលបានអត្ថប្រយោជន៍ជាអតិបរមា។
៤.អ្នកមិនធ្វើការឲ្យបានគ្រប់គ្រាន់
មហាសេដ្ឋីមិនមើលទូរទស្សន៍ រយៈពេល ៦ ម៉ោងក្នុងមួយថ្ងៃហើយ ក៏មិនដេក ១២ ម៉ោងដែរ។ពួកគេចំណាយពេលទាំងអស់របស់ពួកគេ សម្រាប់ការងារផលិតកម្មដែលពួកគេនឹងទទួលបានផលប្រយោជន៍យូរអង្វែង។ ការខិតខំគឺចាំបាច់ខ្លាំងណាស់ តែបើមិនខំ ហើយចង់ក្លាយជាសេដ្ឋីលុះត្រាតែអ្នកមានសំណាងណាស់ដែលឈ្នះឆ្នោតមួយលានដុល្លារ។ ពេលវេលាគឺជាការវិនិយោគដ៏ល្អបំផុត។ ដាក់ចិត្ត ហើយខិតខំប្រឹងប្រែង នោះវានឹងមានប្រយោជន៍ជួយឲ្យខ្លួនឯងមានបាន។
៥.អ្នកគ្មានទំនុកចិត្តគ្រប់គ្រាន់
ទំនុកចិត្ត គឺជាសូចនាករច្បាស់លាស់នៃភាពជោគជ័យ។ ប្រសិនបើអ្នកមិនប្រាកដថា អ្នកនឹងក្លាយទៅជាអ្នកមាន ឬអត់នោះទេ អ្នកនឹងមិនមានឱកាសច្រើនជាងនេះទៀតទេ។ លោក Warren Buffet បាននិយាយក្នុងបទសម្ភាសន៍មួយថា គាត់មិនដែលសង្ស័យឡើយ ពេលក្លាយជាអ្នកមាន។
៦.គ្មានគោលដៅល្អ
ធ្វើការដោយគ្មានគោលដៅ នឹងមិននាំអ្នកទៅដល់ទីកន្លែងល្អទេ។ អ្នកត្រូវមានផែនការពេញលេញ និងគោលដៅច្បាស់លាស់មួយ ដើម្បីឲ្យសម្រេចបាននាពេលខាងមុខ។ កុំកំណត់គោលដៅដែលមិនពិតប្រាកដធ្វើ នឹងមានផលប៉ះពាល់អវិជ្ជមានដល់ទំនុកចិត្តរបស់អ្នក។ ការបង្កើតគោលដៅដែលមិនអាចជឿទុកចិត្តបាន អាចធ្វើឲ្យអ្នកមានអារម្មណ៍ថា គោលដៅនៅមានរយៈពេលវែង។
៧.ពឹងផ្អែកលើប្រភពប្រាក់ចំណូលតែមួយមុខ
យោងតាមការស្ទង់មតិមួយដែលថា មហាសេដ្ឋី ៩០% ពឹងផ្អែកលើប្រភពប្រាក់ចំណូលច្រើនជាងប្រាំពីរកន្លែងផ្សេងគ្នា។ ដូចដែលពាក្យចាស់និយាយថាកុំរក្សាស៊ុតទាំងអស់នៅក្នុងកញ្ចប់តែមួយ៕
ចុចអាន៖ប្រាក់ខែមិនសូវច្រើន ក៏ធ្វើការយ៉ាងសប្បាយដោយគន្លឹះ៥យ៉ាងនេះ