ចង់​បាន​ចិញ្ចើម​ធំ​ស្អាត​ដូច​តារា​កូរ៉េ មក​រៀន​ពី​វិធី​គូរ​ដោយ​ខ្លួនឯងបែប​ងាយ​ៗនេះ

  • 2018-12-30 07:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ប្រសិនបើ​និយាយ​អំ​ពី​ភាព​ស្រស់​ស្អាត ចិញ្ចើម​អាច​ត្រូវ​បាន​ចាត់​ទុក​ថា​ផ្នែក​ដ៏​សំខាន់​ខ្លាំង​ណាស់ ដោយសារ​តែ​ចិញ្ចើម គឺ​ជា​ធាតុ​សំខាន់​នៅ​លើ​មុខ សម្រាប់​មនុស្ស​ស្រី។ ប៉ុន្តែ​អ្នក​ខ្លះ​មិន​សូវ​មាន​ចិញ្ចើម ឬ​អាច​និយាយ​បាន​ថា​រោម​ចិញ្ចើម​សរសៃ​ឆ្មាល​មើល​មិន​សូវ​ឃើញ។ អ្នក​ខ្លះ​មិន​សូវ​មាន​ជំនាយ ទើប​សុខ​ចិត្ត​ជ្រើសរើស​វិធី​សាក់ ឬ​ផ្លុំ​ដែល​មាន​ភាព​ឈឺចុកចប់​ខ្លះ។ ប៉ុន្តែ​បើ​អ្នក​មើល​ពី​វិធី​ណែនាំ រួម​ជាមួយ​វីដេអូ​នេះ បញ្ហា​គូរ​ចិញ្ចើម​លែង​ធំដុំ​សម្រាប់​អ្នក​ទៀត​ហើយ ព្រោះ​យើង​បាន​លម្អិត និង​ប្រាប់​ពី​របៀបរបប​ទាំងអស់។

ឧបករណ៍​ប្រើ

-Concealer

-ជក់ Eyeliner

-គូល័រ​ភ្នែក​ពណ៌​ដិត​ៗ​

-ជក់​គូរ​ចិញ្ចើម

-ជក់​ក្បាល​មូល

-បន្ទាត់​វែង

-ត្រវៀត​ក្បាល​ស្រួច

-កន្ត្រៃ​តូច

-ជក់​សិត​រោម​ចិញ្ចើម

វិធី​ធ្វើ

.វាស់​រោម​ចិញ្ចើម ដោយ​ចែក​ចេញ​ជា ៣ ផ្នែក។ បន្ទាប់មក​ប្រើ​គូល័រ​ពណ៌​ស​គូរ​រោម​ចិញ្ចើម​ពី​លើ​មក​ក្រោម។

.ប្រើ​ជក់​សិត​ចិញ្ចើម កុំ​ឲ្យ​ក្រាប ​ .ប្រើ​ជក់​ជ្រលក់​គូល័រ​គូរ​ចិញ្ចើម​ឲ្យ​ចេញ​ជា​រាង​តាម​ស្នាម​គំនូរ​ពី​វិធី​ទី ១

.បន្ទាប់​មក​អាច​យក​ខ្មៅ​ដៃ​គូរ​ចិញ្ចើម​មក​គូរ​បន្ថែម ដើម្បី​ឲ្យ​ឃើញ​រឹតតែ​ស្អាត៕

ចុចអាន៖​អត្ថ​​​​​ប្រយោជន៍​​​៦​​យ៉ាងនៃការ​Make Up ដោយ​​ប្រើ​​​ដៃ​​​​ មិន​មែន​ជក់

ប្រភព៖ gangbeauty ប្រែ​សម្រួល៖ ទ្រី រ៉ាវី