អត្ថប្រយោជន៍៦យ៉ាងនៃការMake Up ដោយប្រើដៃ មិនមែនជក់
- 2018-12-29 05:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អត្ថប្រយោជន៍៦យ៉ាងនៃការMake Up ដោយប្រើដៃ មិនមែនជក់
បើនិយាយពីសម្រស់ទាក់ទាញរបស់មនុស្សស្រីគឺបានមកពីគ្រឿង Make Up ហើយផលិតផល Make up ទាំងនោះតែងភ្ជាប់មកជាមួយនឹងប៉ុងឬជក់។ យ៉ាងណាមិញ តើអ្នកដឹងទេថា ពេលតុបតែងមុខដោយប្រើដៃ មានអត្ថប្រយោជន៍ច្រើនជាងការប្រើជក់?
១. អាចជួយម៉ាស្សាផ្ទៃមុខ
ការតុបតែងមុខគឺជារឿងសំខាន់ ចំណែកឯការថែរក្សាក៏សំខាន់ដូចគ្នា។ មុនពេលឲ្យគ្រឿង Make Up ប៉ះជាមួយផ្ទៃមុខ អ្នកត្រូវប្រើគ្រីមឬឡេជាដើម លាបដោយដៃ ទើបអាចជួយម៉ាស្សាមុខ និងការពារស្បែកមិនឲ្យឆាប់ខូច។
២. ការពារបាក់តេរី
បើអ្នកប្រើប៉ុងឬជក់ផាត់មុខ ទាមទារឲ្យអ្នកសម្អាតជាប្រចាំ ពុំដូច្នោះទេ មេរោគបាក់តេរីទាំងឡាយ អាចចូលទៅក្នុងស្បែក ធ្វើឲ្យស្បែក រោលរមាស់ កើតមុនជាដើម។ មានតែម្រាមដៃប៉ុណ្ណោះ ងាយស្រួលលាងសម្អាតនិងមានអនាម័យ។
៣. ងាយស្រួលបិទបាំងស្លាកស្នាម
ពេលចង់លាបម្សៅទ្រនាប់ ដើម្បីបិទបាំងស្នាមជ្រួញ ស្នាមអុជខ្មៅ ស្នាមមុននៅលើមុខ ការលាបដោយដៃ អ្នកនឹងទទួលបានលទ្ធផលជាទីគាប់ចិត្ត ព្រោះការផាត់ដោយជក់ អាចលេចចេញស្នាមឆ្នូត ថែមទាំងអាចធ្វើឲ្យសាច់ម្សៅចូលមុខមិនសព្វល្អ។
៤. ធ្វើឲ្យម្សៅជាប់បានយូរ
ប្រសិនបើអ្នកចូលចិត្តផាត់ម្សៅទឹក ឬក៏លាប BB គ្រីម មានលក្ខណៈជាធម្មជាតិ គួរប្រើម្រាមដៃដើម្បីលាបហើយតប់ថ្នមៗ នោះម្សៅនឹងឆាប់ជ្រាបចូល ថែមទាំងជាប់បានយូរទៀតផង។
៥. លាបក្រេមបែបធម្មជាតិ
ពណ៌ក្រេមលើបបូរមាត់ នឹងចេញមកបែបធម្មជាតិស្រស់ស្អាត សឹងតែមើលមិនដឹង ពេលដែលអ្នកលាបវាដោយដៃ តែកុំភ្លេចលាងដៃឲ្យបានស្អាតផង មុននឹងលាប។
៦.ចំណេញថវិកា
ដូចដែរអ្នកហើយថា ជក់និងប៉ុងដែលមានគុណភាពល្អ តែងមានតម្លៃថ្លៃ ហើយអ្នកក៏ត្រូវឧស្សាហ៍ប្តូរថ្មីដែរ។ បើតុបតែងមុខដោយប្រើដៃ មានអត្ថប្រយោជន៍ច្រើនជាង ហេតុអ្វីអ្នកត្រូវចំណាយលុយតទៅទៀតនោះ?
ចុចអានបន្ត៖ ងាយៗ! បណ្ដុះរោមភ្នែកឱ្យវែង ក្រាសជាងមុន មួយសប្ដាហ៍អាចដឹងលទ្ធផល