លំហាត់​ប្រាណ​ឱ្យ​ភ្លៅ​ស្រឡូន ឆាប់​ឃើញ​លទ្ធផល ស្រីៗ​មិន​គួរ​មើល​រំលង

  • 2018-12-25 00:33:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បើ​អ្នក​មិន​មាន​ពេល​សម្រាប់​ទៅ​កន្លែង​ហាត់​ប្រាណ​ទេ អាច​ចំណាយ​ពេល​ត្រឹម​តែ​២-៣នាទី​នៅ​ផ្ទះ ធ្វើ​លំហាត់​ប្រាណ​ទាំង​៤ចលនា​ខាង​ក្រោម​នេះ ដើម្បី​ទទួល​បាន​ភ្លៅ​ស្រឡូន​ និង​ជើង​ដ៏​សិច​ស៊ី​ក្នុង​ពេល​ដ៏​ខ្លី​ប៉ុណ្ណោះ។

តោះ​បើក​ចម្រៀង​ដែល​អ្នក​ពេញ​ចិត្ត ហើយ​បញ្ចេញ​ចលនា​តាម​វិធី​សាស្ត្រ​ខា​ងក្រោម​នេះ​ទាំង​អស់​គ្នា៖

លំហាត់​​ទី១

ក្បាច់​នេះ​មាន​ប្រសិទ្ធភាព​​ចំពោះ​ភ្លៅ​ផ្នែក​ខាង​ក្នុង ដែល​ជា​កន្លែង​ពិបាក​ហាត់​ឱ្យ​ដល់​ណាស់។

វិធី​ហាត់​គឺ៖

. ដេក​លើ​កម្រាល​រាប​ស្មើ ដាក់​ដៃ​របស់​អ្នក​ឱ្យ​ស្រប​នឹង​ដង​ខ្លួន ហើយ​លើក​ជើង​ឡើង

. បង្រួម​ជង្គង់​ឱ្យ​កោង ដោយ​ឱ្យ​បាត​ជើង​ទាំង​ពីរ​​ផ្អឹប​គ្នា

. រួច​លា​ជើង​ទាំង​ពីរ​​ទៅ​សង្ខាង​ឱ្យ​បាន​ធំ​តាម​ដែល​អាច​ធ្វើ​បាន។ បន្ទាប់​មក​បង្រួមមក​ត្រង់​វិញ ដោយ​លើក​ឱ្យ​ខ្ពស់

. ធ្វើ​បែប​នេះ​បន្ត​បន្ទាប់​គ្នា​ឱ្យ​បាន​២​-៣​ជុំ តែ​ត្រូវ​ចាំ​ថា គេង​ដាក់​ខ្នង​ឱ្យ​ត្រង់​ស្មើ ហើយ​ដក​ដង្ហើម​ចូល​ពេល​កោង​ជង្គង់ និង​ដក​ដង្ហើម​ចេញ​ពី​ដាក់​ជើង​ឱ្យ​ត្រង់​វិញ

លំហាត់​ទី២

ក្បាច់​នេះ​មាន​ប្រសិទ្ធភាព​ចំពោះ​ត្រគាក កំប៉េះគូទ និង​ភ្លៅ​ទាំង​សង្ខាង។

វិធី​ហាត់​គឺ៖

.លុត​ជង្គង់​ ហើយ​ដាក់​ដៃ​ទាំង​ពីរ​ច្រត់​ទៅ​លើ​កម្រាល​ដូច​រូប​ដែល​បាន​បង្ហាញ

.បន្ទាប់​មក​លើក​ជើង​​ម្ខាង​​ទាញ​​ទៅ​ចំហៀង​ឱ្យ​ស្មើ​នឹង​ចង្កេះ

. ដាក់ជើងមកកន្លែដើមវិញ ហើយ​ទាញ​ទៅ​វិញ​ទៀត (ធ្វើ​ឱ្យ​គ្រប់​១៥​ដង) ទើប​​ឆ្លាស់​គ្នា​​ទៅ​ជើង​ម្ខាង​ទៀត​

ក្បាច់​នេះ​ត្រូវ​ប្រយ័ត្ន​​បន្តិច ធ្វើ​យ៉ាង​ណា​ឱ្យ​ស្មា ជង្គង់ ចង្កេះ​ និង​ត្រគាក​ឱ្យ​ត្រង់។ ពេល​ឱន​មើល​ឥដ្ឋ ឬ​កម្រាល មិន​ត្រូវ​ឱ្យ​ដង​ខ្លួន​កោង​ឡើយ។

លំហាត់​ទី៣

ក្បាច់​នេះ​មិន​ត្រឹម​តែ​​ល្អ​ចំពោះ​ត្រគាក និង​ភ្លៅ​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​អាច​កាត់​បន្ថយ​​ការ​ឈឺ​ចាប់​ផ្នែក​លើ​ត្រគាក និង​ខ្នង​បាន​ទៀត​ផង។

វិធី​ហាត់៖

. គេង​ផ្អៀង​ ហើយ​បន្ទន់​ជង្គង់​ក្នុង​មុំ​៤៥​ដឺក្រេ។ ដាក់​ដៃ​ខាង​ក្រោម​កល់​ក្បាល ហើយ​ដាក់​ដៃ​ខាង​លើ​ទប់​ឥដ្ឋ​ដើម្បី​ឱ្យ​ដង​ខ្លួន​មាន​លំនឹង

. លើក​ជង្គង់​ឱ្យ​ខ្ពស់​តាម​ដែល​អាច​ធ្វើ​បាន ដោយ​ដាក់​កែង​ជើង​ទាំង​ពីរ​ផ្អឹប​ជាប់​គ្នា​ តែ​ត្រូវ​មើល​ថា​ត្រគាក​មិន​ហើប​ពី​កន្លែង​ដើម។

. បញ្ឈរ​ជង្គង់​ដែល​លើក​នោះ​មួយ​សន្ទុះ រួច​ដាក់​ចុះ​វិញ។ ធ្វើ​ចលនា​បែប​នេះ​ចុះ​ឡើងៗ​ប្រមាណ​២០​ដង ហើយ​ដូរ​ទៅ​ម្ខាង​ទៀត។

លំហាត់​ទី៤

វិធី​ហាត់៖

. ដេក​ផ្ងារ​ឱ្យ​ស្មើ ហើយ​បញ្ឈរ​ជង្គង់​។ ដាក់​ដៃ​ឱ្យ​ស្រប​នឹង​ដង​ខ្លួន ហើយ​បាត​ជើង​ប៉ះ​កម្រាល​ឥដ្ឋ​តែ​ម្ដង។

. លើក​ជើង​ឆ្វេង​ឱ្យ​ត្រង់​ឡើង​លើ បន្ទាប់​មក​លើ​ត្រគាក​ឱ្យ​ខ្ពស់​បន្តិច​រហូត​ដល់​ដង​ខ្លួន​ត្រង់​ស្មើ ហើយ​ឈប់​នៅ​ទី​នោះ​ប្រហែល​២​វិនាទី៕

ចុចអាន៖ ៥ ក្បាច់​ជួយ​​បំបាត់​​​​​​សាច់​ហៀរ​នៅ​ក្រោម​ក្លៀក

ប្រភព៖ Brightside ប្រែ​សម្រួល៖ សរ សុគន្ធី

អត្ថបទពេញនិយម