៥ ក្បាច់ជួយបំបាត់សាច់ហៀរនៅក្រោមក្លៀក
- 2018-12-21 10:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៥ ក្បាច់ជួយបំបាត់សាច់ហៀរនៅក្រោមក្លៀក
បញ្ហាចម្បងរបស់មនុស្សស្រី មិនថាអ្នកធាត់ឬស្គម ជៀសមិនផុតពីសាច់ហៀរនៅក្រោមក្លៀកនេះទេ។ ពេលចង់ពាក់អាវវាលក្លៀក ឬស្លៀករ៉ូបវាលចូលរួមកម្មវិធីម្តងៗ គ្មានទំនុកចិត្តពិបាកខ្លាំងណាស់។ កុំបារម្ភអី ឲ្យតែអ្នកព្យាយាមអនុវត្តក្បាច់ហាត់ប្រាណ៥ប្រភេទនេះ សាច់ហៀរក្រោមក្លៀកនឹងបាត់អស់គ្មានសល់ ហើយតឹងហាប់ទៀតផង។
ក្បាច់ទី១៖ (Under Armpits Cross Jacks)
លាដៃសន្ធឹង លោតចុះឡើង ដោយដាក់ជើងនិងដៃខ្វែងគ្នា ផ្លាស់ប្តូរទៅវិញទៅមក។
ធ្វើឲ្យបាន១៥ដង។
ក្បាច់ទី២៖ (Push Up)
ដៃទាំងពីរច្រតឡើង ដាក់កនិងខ្នងត្រង់ស្មើគ្នា រួចហើយព្យាយាមងើបចុះងើបឡើង។
ធ្វើឲ្យបាន១៥ដង សម្រាកបន្តិចសឹមបន្តឲ្យបាន៣ជុំ។
ក្បាច់ទី៣៖ (Tricep Dip)
ដាក់ជើងនិងដៃឲ្យត្រង់ទល់កម្រាល ទម្លាក់ចង្កេះឲ្យដល់កម្រាល(៩០ដឺក្រេ) ហើយងើបចុះឡើងៗ។
ធ្វើឲ្យបាន១៥ដង សម្រាកបន្តិចសឹមបន្តឲ្យបាន៣ជុំ។
ក្បាច់ទី៤៖ (Arms in a Circle)
ឈរដោយផ្គុំជើងទាំងពីរឲ្យស្មើគ្នា លើកដៃទាំងសងខាងឡើង ធ្វើចលនាជារង្វង់ចុះឡើងៗ។
ធ្វើឲ្យបាន១៥ដង សម្រាកបន្តិចសឹមបន្តឲ្យបាន៣ជុំ។
ក្បាច់ទី៥៖ (Plank Rotation)
ច្រតដៃទាំងពីរ បញ្ឈរដងខ្លួនឲ្យត្រង់ស្មើនឹងឆ្អឹងក លើកដៃឆ្វេងឡើងផ្តេកខ្លួនទៅចំហៀង បន្ទាប់មកទើបប្តូរទៅដៃស្តាំវិញម្តង។
ធ្វើឲ្យបាន១៥ដង សម្រាកបន្តិចសឹមបន្តឲ្យបាន៣ជុំ។
ព្យាយាមអនុវត្តឲ្យបានរាល់ថ្ងៃ អ្នកនឹងឃើញលទ្ធផលក្នុងរយៈពេលមួយសប្តាហ៍។ សាច់ហៀរបាត់អស់ ក្លៀកតឹងណែន ពាក់វាលប៉ុណ្ណាក៏លែងបារម្ភទៀតហើយ។
ចុចអានបន្ត៖ ក្បាច់ហាត់ប្រាណចំណាយពេលតិច ធ្វើឲ្យគូទងរស្អាតស្លៀកពាក់អ្វីក៏សម