៤​ កន្លែង​ ​ដែល​ស្រីៗ​​តែង​​​និយម​ទៅ​​វះ​កាត់​កែ​សម្ផស្ស

  • 2018-12-19 07:31:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​​​ការ​វះ​​កាត់​កែ​សម្ផស្ស​នា​សម័យ​​បច្ចេកវិទ្យា​ទំនើប​បាន​ក្លាយ​ទៅ​ជា​រឿង​​ធម្មតា​ទៅ​ហើយ​។ ទាំង​​ប្រុស​ទាំង​ស្រី តែង​​មិន​ពេញ​ចិត្ត​​នូវ​​​​រូប​សម្រស់​ធម្មជាតិ​របស់​ពួក​គេ ទើប​សម្រេច​​ចិត្ត​​​​ចំណាយ​​លុយ​ និង​ឈឺ​ចាប់​យ៉ាង​​​ណា​ក៏​ទ្រាំ​​។ ចង់​ដឹង​ថា​​ ​​​ចំណុច​ណា​​​ខ្លះ​ដែល​​គេ​​ពេញ​​និយម​​ទៅ​​​វះ​កាត់​ តាម​ដាន​​​៤​កន្លែង​​ដូច​​​ខាង​​ក្រោម​នេះ។

១. ច្រមុះ

ច្រមុះ​​នៅ​តែ​ជា​​កន្លែង​ទី​​១​ ដែល​​​គេ​និយម​​ទៅ​វះ​កាត់ ​ព្រោះ​គិត​ថា​​បើ​​ច្រមុះ​​ស្រួច​​មាន​ទ្រនុង​​ នោះ​​សម្រស់​នឹង​កើន​ឡើង​ទ្វេ​ដង។

២. ​​សុដន់

​មិន​មែន​ត្រឹម​តែ​ជា​​ការ​​​វះ​កាត់​ពង្រីក​ឲ្យ​ធំ​​​ទេ​ ​​​​ពេល​​ខ្លះ​​​គឺ​​​​ដោយ​​​សារ​តែ​​​ទំហំ​​មិន​​​ស្មើ​គ្នា ធ្វើ​​ឲ្យ​ពួក​គេ​​ខ្វះ​​​ទំនុក​​ចិត្ត​​​ និង​​ពិបាក​ស្លៀក​ពាក់​។

៣. ត្របក​​ភ្នែក

​ភាគ​​ច្រើន​​​អ្នក​​​សែស្រឡាយ​កាត់​​ចិន​​​​ មាន​​ភ្នែក​​តូច​​មិន​​ធំ​ស្រឡះ​ ដូច្នេះ​​ហើយ​បាន​​​​ជា​​គេ​​​ចង់​បាន​​ត្របក​ភ្នែក​ពីរ​​ជាន់​​ ព្រោះ​​គិត​ថា​​ភ្នែក​​​​​​ជា​​ចំណុច​​សំខាន់​ទាក់ទាញ​នៅ​លើ​ផ្ទៃ​មុខ។

៤. ចង្កា

ចង្កា​​ក៏​​ពេញ​និយម​មិន​ចាញ់​​៣​កន្លែង​​​​ដែល​​រៀប​រាប់​​ខាង​លើ​ដែរ ជាពិសេស​ស្រីៗ​ទៅ​​ចាក់​​ចង្កា​ឲ្យ​វែង ​ព្រោះ​​​​ចង់​បាន​ទម្រង់​មុខ​Vនឹង​​ឯង។

សរុប​មក​​ការ​​វះកាត់​​កែ​​សម្ផស្ស​បាន​ទាំង​​ស្អាត​ បាន​ទាំង​ហានិភ័យ ដូច្នេះ​មុន​សម្រេច​ចិត្ត​ ត្រូវ​​គិត​​គូរ​ឲ្យ​ពិចារណា​​ជ្រើស​​រើស​ឲ្យ​បាន​ត្រឹម​ត្រូវ។

ចុចអានបន្ត៖ តារា​ស្រី​កូរ៉េញៀន​កែ​សម្ផស្ស ទទួល​មរណភាព​នៅ​អាយុ​៥៧​ឆ្នាំ

​​​​

ប្រភព៖ Sanook ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម