តារាស្រីកូរ៉េញៀនកែសម្ផស្ស ទទួលមរណភាពនៅអាយុ៥៧ឆ្នាំ
- 2018-12-19 04:56:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តារាស្រីកូរ៉េញៀនកែសម្ផស្ស ទទួលមរណភាពនៅអាយុ៥៧ឆ្នាំ
ព័ត៌មានអតីតតារាចម្រៀង និងសម្ដែងស្រីកូរ៉េ Han Mi Ok បានធ្វើឲ្យអ្នកគាំទ្រតក់ស្លុតខ្លាំង តែគ្រួសាររបស់តារារូបនេះមិនព្រមទម្លាយពីមូលហេតុនៃការស្លាប់ឡើយ។
កាលពីពេលថ្មីៗនេះ បណ្ដាញព័ត៌មានតៃវ៉ាន់បានចុះផ្សាយថា អតីតតារាចម្រៀង និងសម្ដែងល្បីឈ្មោះកូរ៉េ Han Mi Ok បានទទួលមរណភាពហើយ ក្នុងអាយុ៥៧ឆ្នាំ។ ព័ត៌មាននេះបានធ្វើឲ្យទស្សនិកជនជាច្រើនភ្ញាក់ផ្អើល ត្បិតកាលនៅរស់ តារាស្រីរូបនេះបានបង្ករការចាប់អារម្មណ៍ដោយសារតែវះកាត់ខុស ធ្វើឲ្យមុខនាងហើមខ្លាំង។ នៅពេលនៅកាសែតទាក់ទងទៅក្រុមគ្រួសារដើម្បីសួរពីមូលហេតុនៃការស្លាប់នោះ គ្រួសាររបស់ Han Mi Ok បានបដិសេធ ដោយសូមមិនបញ្ចេញព័ត៌មានអ្វីទាំងអស់។ សូម្បីតែពិធីបុណ្យសពរបស់តារារូបនេះ ក៏នឹងធ្វើជាបែបឯកជនដោយមិនទទួលបណ្ដាញព័ត៌មានចូលយកព័ត៌មាននោះឡើយ។
គួរបញ្ជាក់ថា កាលនៅរស់ Han Mi Ok គឺជាតារាចម្រៀង និងសម្ដែងមានកេរ្តិ៍ឈ្មោះគ្រាន់បើនៅកូរ៉េ ក្រោយមកក៏ចាប់ផ្ដើមអាជីពរបស់ខ្លួនជប៉ុន។ ដោយសារតែមិនទាន់ពេញចិត្តនឹងរូបសម្បត្តិរបស់ខ្លួន នាងក៏ចាប់ផ្ដើមវះកាត់កែសម្ផស្សតែមិនមែនគ្លីនិកល្បីឈ្មោះ គឺកន្លែងតូចតាច ធ្វើឲ្យខូចមុខ និងហើមខ្លាំង៕