កុំ​បញ្ចេញ​អាការៈ ៤ យ៉ាង​​នេះ ព្រោះ​បង្ហាញ​ថា​អ្នកលួចច្រណែន​អតីត​មិត្ត​ស្រី​ របស់​សង្សារ​ខ្លួន

  • 2018-12-04 11:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ស្រី​​ៗ​យើង​ពេល​មាន​មិត្ត​ប្រុស​ហើយ​តែង​ចង់​ដឹង​រឿងរ៉ាវ​ខ្លះ​ទាក់ទងសង្សារ​ចាស់គេ ហើយ​ពេល​ខ្លះ​តែង​មាន​កូន​ចិត្ត​​លួច​ច្រណែន ឬ​ប្រច័ណ្ឌ​ទៀត​ផៀង។ តើ​ហេតុអ្វី​បាន​ជា​ធ្វើឲ្យ​យើង​មាន​អារម្មណ៍​យ៉ាង​នោះ?

១.ជីក​កកាយ​អតីតកាល

មក​ពី​យើង​ចេះតែ​ចង់​ដឹង​ចង់​ឮ,សួរនាំ ឬ​ស៊ើប​ពី​រឿងរ៉ាវ​ស្នេហា​ចាស់​របស់​សង្សារ​ថា​ពួកគេ​ធ្លាប់​មាន​ទំនាក់ទំនង​​ដល់​កម្រិត​ណា។

២.យក​សង្សារ​ចាស់​គេ មក​ប្រៀបធៀប​នឹង​ខ្លួន​ឯង

ពេល​ដឹង​រឿងរ៉ាវ​រវាង​មិត្ត​ប្រុស និង​សង្សារ​ចាស់​គេ​រួច​ហើយ ​យើង​ចូលចិត្ត​ប្រៀបធៀប​កាយវិការ ឬ​ទង្វើ​ដែល​គាត់​មាន​ចំពោះ​យើង​ទៅ​មនុស្ស​អតីត​របស់​គេ។

៣.ចូលចិត្តសួរ​មិត្តប្រុសឲ្យ​គាត់​ជ្រើសរើស

ពេល​ជជែកគ្នា យើង​ចូលចិត្ត​សួរ​ពី​ថា «សង្សារ​ចាស់​គាត់ និង​យើង​មាន​ចំណុច​ល្អ ឬ​ចំណុច​អាក្រក់​អ្វី​ខ្លះ»។ ពេល​ស្ដាប់​ឮ​ចម្លើយ​ហើយ មាន​តែ​ធ្វើឲ្យ​យើង​តូច​ចិត្ត​ទៅ​វិញ​ទេ ព្រោះ​ពេល​ខ្លះ​គេ​មាន​ចំណុច​ល្អ​ច្រើន​ជាង​យើង។

៤.ចូល​ចិត្ត​និយាយ​ដើម​សង្សារ​ចាស់​គាត់

បើ​អ្នក​មិន​ចង់​ឲ្យ​ខ្លួន​ឯង​អារម្មណ៍ កំពុង​ច្រណែន​មិត្ត​ស្រី​របស់​សង្សារ​ចាស់​យើង កុំ​ចូល​និយាយ​ដើម​គេ​ក្រោយ​ខ្នង​អី៕

ចុចអាន៖បើ​គេ​ពិត​ជា​ស្រឡាញ់​អ្នក និង​ត្រូវ​ការ​អ្នក​មែន គេ​មិន​ទៅ​ចោល​អ្នក​ទេ

ប្រភព៖ Youqueen ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម