អានសម្រង់សម្ដីលើកទឹកចិត្តទាំងនេះ ជួយអ្នកដឹកនាំជីវិតទៅរកផ្លូវត្រូវបាន
- 2018-11-16 04:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អានសម្រង់សម្ដីលើកទឹកចិត្តទាំងនេះ ជួយអ្នកដឹកនាំជីវិតទៅរកផ្លូវត្រូវបាន
ការតស៊ូពុះពារទើបជួយអ្នកឲ្យទៅរកភាពជោគជ័យបាន ប៉ុន្តែទន្ទឹងនឹងនោះសម្ដីលើកទឹកចិត្តខ្លះអាចឲ្យមនុស្សកាន់តែស្ទុះស្ទាថែមមួយកម្រិតទៀត។ ដើម្បីឲ្យអ្នករកផ្លូវទៅកាន់ភាពត្រចះត្រចង់បាន កញ្ញា សូមបង្ហាញពីសារជំរុញប៉ុន្មានឃ្លា ដែលជួយជាកម្លាំងចិត្ត។
១.«កុំទុកខ្លួនឯងជាអ្នកដំណើរឲ្យគេនាំផ្លូវ តែត្រូវធ្វើជានាវិក ទើបអ្នកអាចរកឃើញភាពជោគជ័យមុនគេ ហើយអាចចែករំលែកទៅអ្នកក្រោយៗបានទៀត»។
២.«ក្នុងឆាកជីវិតមនុស្សម្នាក់ៗយំព្រោះរឿង ៣ យ៉ាង ទី១ យំព្រោះបាត់បង់អ្វីៗ ទី២ យំព្រោះរំភើប និងទី៣ យំព្រោះរកឃើញអ្វីអស្ចារ្យសម្រាប់ជីវិត»។
៣.«អ្នកបានរិះគន់ខ្លួនឯងអស់រយៈពេលជាយូរមកហើយ តែវានៅតែធ្វើឲ្យខ្លួនអ្នកគ្មានការរីកចម្រើន។ ដូចនេះសាកល្បងទទួលយកអ្វីដែលជារបស់ខ្លួនឯង និងរង់ចាំមើលថាវានឹងមានអ្វីកើតឡើង»។
៤.«អ្វីដែលយើងត្រូវចាំ គឺថាយើងនៅតែអាចធ្វើអ្វីបានគ្រប់យ៉ាង។ យើងអាចផ្លាស់ប្ដូរគំនិតរបស់យើង យើងអាចចាប់ផ្ដើមធ្វើអ្វីមួយបាន»។
៥.«អារម្មណ៍គ្រាន់តែជាអ្នកទស្សនាមួយប៉ុណ្ណោះ អនុញ្ញាតឲ្យពួកគេមក ហើយក៏ឲ្យពួកគេទៅវិញ។ ធ្វើបែបនេះទើបមិនប៉ះពាល់ដល់ការតាំងចិត្តរបស់អ្នក»។
៦.«មិនថាសក្ដានុពលរបស់អ្នកដទៃអាចទាក់ទាញអ្នកបានយ៉ាងណានោះទេ តែអ្នកត្រូវដឹងពីភាពពិតរបស់ពួកគេសិន ទើបមិនធ្វើឲ្យផុងខ្លួនទៅតាមគេ»។
៧.«ទឹកសមុទ្រមិនអាចពន្លិចកប៉ាល់បានទេ លុះត្រាតែវាជ្រាបចូលក្នុងកប៉ាល់។ ស្រដៀងគ្នានេះដែរ ភាពអវិជ្ជមានលើពិភពលោកមិនអាចធ្វើឲ្យអ្នកធ្លាក់ចូលទៅទេ លុះត្រាតែអ្នកអនុញ្ញាតឲ្យវាចូលទៅក្នុងខ្លួនអ្នក»។
៨.«ត្រូវចាំថា អ្វីដែលស្រស់ស្អាតបំផុត មិនមែនជារឿងដែលល្អឥតខ្ចោះទេ»។
៩.«ប្រសិនបើអ្កកំណត់ជម្រើសខ្លួនឯង នោះមានន័យថាអ្នកមិនចង់រីកចម្រើនជាងនេះទៀតទេ ពោលគឺមានប៉ុណ្ណា យកប៉ុណ្ណឹង»៕
ចុចអាន៖ចង់ឲ្យខ្លួនឯងកាន់តែមានសន្តិភាពផ្លូវចិត្ត អ្នកគួរតែអានសម្រង់សម្ដីអប់រំទាំងនេះ