តួ​ឯក​ស្រី​រឿង “ព្យុះ​ស្នេហ៍​ក្នុង​ភព​អនឡាញ” ត្រូវ​ចាប់​បាន​​ថា​ជក់​បារី​សា​ជាថ្មី

  • 2018-11-16 02:48:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នេះ​មិន​មែន​ជា​លើក​ដំបូង​ឡើយ​ដែល​តារា​សម្ដែងស្រី​វ៏យ​ក្មេង​កំពុង​ឡើង​កូដ Zheng Shuang ត្រូវ​គេ​ប្រទះ​ឃើញ​ជក់​បារី​នៅ​ទី​សាធារណៈ​ឡើយ។

កាល​ពី​ថ្ងៃ​ទី​១៤ ខែ​វិច្ឆិកា​មុន​នេះ តារា​សម្ដែង​ស្រី​កំពុង​ត្រូវ​ប៉ាន់​ចិន Zheng Shuang ព្រម​ទាំង​មិត្ត​ប្រុស​មហាសេដ្ឋី Zhang Hu ត្រូវ​បាន​គេ​ផ្ដិត​បាន​រូបភាព​បណ្ដើរគ្នា​ដើរ​លេង​នៅ​លើ​ផ្លូវ។ យ៉ាងណាក្ដី អ្វី​ដែល​ធ្វើ​ឲ្យ​គេ​ចាប់​អារម្មណ៍​នោះ​គឺ តួ​រឿង “Love 020” បាន​បង្ហុយ​ផ្សែង​បារី​យ៉ាង​ឈ្ងុយ ខណៈ​ត្រូវ​គេ​សន្និដ្ឋាន​ថា នាងនិងមិត្តប្រុស​បាន​ឈ្លោះ​គ្នា​ពេល​ដើរ​លេង ទើប​ធ្វើ​ឲ្យ​នាង​ជក់​បារី​បែប​នេះ។

គួរ​បញ្ជាក់​ផង​ដែរ​ថា នេះ​មិន​មែន​ជា​លើក​ទី​១​ឡើយ​ដែល​ស្រី​ស្អាត​វ័យ ២៧​ឆ្នាំ ត្រូវ​គេចាប់​បាន​ជក់​បារី​នៅ​ទី​សាធារណៈ ត្បិត​ប៉ុន្មាន​ខែ​មុន នាង​ក៏​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ជក់បារី​នៅ​កន្លែង​ថត​រូប​ដូច​គ្នា៕

ប្រភព៖ Kenh14 ប្រែសម្រួល៖ Caramel