៧ យ៉ាង​បញ្ជាក់​ថា​គេ​ជា​មនុស្ស​ប្រុស​ចាស់ចិត្ត ចាស់គំនិត អាច​យក​ជា​គូអនាគតបាន

  • 2018-11-12 02:00:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពេល​ខ្លះ​អ្នក​អាច​ស្ដាយ​ក្រោយ​ដោយសារ​តែ​ការ​ងប់ងុល​ស្រឡាញ់​លើ​អ្នក​ណា​ម្នាក់​ ដោយ​មិន​បាន​គិត​ពិចារណា​ច្បាស់​លាស់។ ដូច្នេះ​អ្នក​គួរ​សង្កេត​មនុស្ស​ប្រុស​ដែល​មាន​ចរិតចាស់ទុំ​អាច​ផ្ញើ​ជីវិត​បាន​បាន តាម​រយៈរឿង​ទាំង​ ៧ ​ខាងក្រោម​នេះ៖

១. មិនរិះ​គន់​ទៅ​លើ​រូប​សម្បត្តិ​អ្នក

គាត់​អត់​ដែល​បង្អាប់​អ្នក​ថា​ មិន​ស្អាត​នេះ​ មិន​ស្អាត​នោះ​ ឡើយ ព្រោះ​គាត់​មិន​ចង់​បង្អាប់​អ្នក​ដើម្បី​ផ្គាប់​ចិត្ត​គាត់​ អ្នក​ចង់​ធ្វើ​យ៉ាង​ណា​វា​ជា​សិទ្ធិ​អ្នក​ឲ្យ​តែ​អ្នក​គិត​ថា​សម​ និង​រីករាយ​។

រូបតំណាង

**២. មិនប៉ះពាល់​របស់​ផ្ទាល់​ខ្លួន​របស់​អ្នក​**

ទោះ​បី​ជា​ស្រឡាញ់​គ្នា ​ទុក​ចិត្ត​គ្នា​ប៉ុណ្ណា​ក៏ដោយ ក៏​គាត់​មិន​លូកលាន់​ ឆែកឆេរ​របស់​របរ​ផ្ទាល់​ខ្លួន​ឬ​ លួច​មើល​រឿង​ឯក​ជន​របស់​អ្នក​ដោយ​គ្មាន​ការ​អនុញ្ញាត​ឡើយ ព្រោះ​វា​មិន​មែន​ជា​រឿង​ត្រឹម​ត្រូវ​នោះ​ទេ​​ ទោះ​ជា​សង្សារ​គ្នា​ក៏​ដោយ។

៣.មិន​រត់​ចោល​គ្នា​ពេល​ជួប​បញ្ហា

គាត់​មិន​ដែល​រត់​គេច​ពី​បញ្ហា​ដើម្បី​សុខ​ខ្លួន​ឯង​នោះ​ទេ គាត់​នឹង​ព្យាយាម​រក​ដំណោះ​ស្រាយ​ និង​ ការពារ​អ្នក​ ហើយ​គាត់​មាន​ទំនួល​ខុស​ត្រូវ​ក្នុង​នាម​ជា​កូន​ប្រុស​ម្នាក់។

រូបតំណាង

៤.. មិនគិត​តែ​មួយ​ថ្ងៃ

គាត់​មិន​មែន​ជា​មនុស្ស​ដែល​រស់​មួយ​ថ្ងៃ​គិត​មួយ​ថ្ងៃ​ឡើយ​ គឺ​គាត់​គិត​គូ​ពី​អនាគត​ បារម្ភ​ខ្លាច​ថ្ងៃ​ក្រោយ​គាត់​មើល​ថែ​អ្នក​មិន​បាន​ល្អ​ ខ្លាច​គ្មាន​អី​ឲ្យ​អ្នក​រស់​នៅ​ដោយ​សុខសាន្ត​ ដូច្នេះ​គាត់​ធ្វើ​អី​សុទ្ធ​តែ​គិត​គូ​រវែង​ឆ្ងាយ។

៥. មិន​ធ្វើ​ឲ្យ​អ្នក​លំបាក​ចិត្ត​ពេល​គាត់​ចេញ​ទៅ​ណា​

មនុស្ស​ប្រុស​តែង​មាន​ការ​ជួបជុំ សប្បាយ​ជាមួយ​មិត្តភ័ក្ដិ​ជៀស​មិន​រួច​ទេ​ ប៉ុន្តែ​មនុស្ស​ប្រុស​ដែល​ចាស់​ទុំ​គឺ​គាត់​ទៅ​ណា​មក​ណា​ដឹង​ខុស​ត្រូវ​ណាស់ មិន​មែន​ឲ្យ​អ្នក​ខ្វល់ខ្វាយ​ច្រើន​នោះ​ទេ​ ដូច​ជា​ការ​ផឹក​ជ្រុល ដើរ​ដាច់​យប់​ជា​ដើម។

រូបតំណាង

៦. មិនចោល​ទំនាក់ទំនង​ពី​គ្រួសារ

គាត់​មិន​ដែល​ភ្លេច​គ្រួសារ​របស់​គាត់​ទេ​ គឺ​គាត់​តែង​តែ​ឆ្លៀត​ចំណាយ​ពេល​ជាមួយ​គ្រួសារ​ជានិច្ច​ ទោះ​បី​ពេល​ខ្លះ​រវល់​ជាមួយ​ការងារ​ ឬ​ក៏​ជាមួយ​អ្នក​ក៏​ដោយ​។

៧. មិន​ប្រើ​អំពើ​ហិង្សា​លើ​អ្នក

ទៅ​មាន​រឿង​អី ឬ​ខឹង​ខ្លាំង​យ៉ាង​ណា​ក៏​ដោយ​ក៏​គាត់​មិន​ប្រើ​ដៃ​ប្រើ​ជើង​ជាមួយ​អ្នក​ទេ​ ហើយ​ក៏​មិន​បង្ខិត​បង្ខំ​អ្នក​ឲ្យ​ធ្វើ​អី​ដែល​អ្នក​មិន​ចង់​ធ្វើ​ឡើយ។

រូបតំណាង

រឿង​អនាគត​គ្រួសារ​សម្រាប់​មនុស្ស​ស្រី​គឺ​សំខាន់​បំផុត បើ​បាន​ខុស​គឺ​ទឹកភ្នែក​ដេក​ពិបាក​ចិត្ត​ហើយ៕

ចុចអាន៖នៅ​ពេល​មនុស្ស​ម្នាក់​ស្រឡាញ់​អ្នក​ពិត​ប្រាកដ គេ​នឹង​មាន​ចំណុច​បែប​នេះ

អត្ថបទ៖ ផេង ផលធិតា

អត្ថបទពេញនិយម