មូលហេតុ​​ធ្វើ​ឲ្យ​មនុស្ស​ប្រុស​ងាយ​បាក់​ស្រលាញ់​លើ​​នារី​ទន់​ខ្សោយ ជាង​​នារី​រឹង​មាំ

  • 2018-11-11 02:23:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

គេ​ថា​ទឹក​ភ្នែក​មនុស្ស​ស្រី​អាច​រំលាយ​បាន​គ្រប់​វត្ថុ​ទាំង​ឡាយ​លើ​ពិភពលោក​ពិត​ជា​មិន​ខុស​ទេ ព្រោះទោះ​បី​ខាង​ប្រុស​ចិត្ត​រឹង​ប៉ុណ្ណា បើ​ខាង​ស្រី​សម្រក់​ទឹក​ភ្នែក​ហើយ​ ប្រាកដ​ជា​ទប់​ចិត្ត​មិន​រួច​ឡើយ។

ពេល​ខ្លះ​មនុស្ស​ស្រី​រឹង​មាំ​តែង​សួរ​គ្នា​ឯង​ថា​ខ្លួន​ប្រសព្វ​មួយ​ចប់ តែ​មិន​យល់​ហេតុអ្វី​នៅ​តែ​មិន​ទាន់​រក​បាន​ឲ្យ​ខ្លួន​ឯង​ស្នេហាមួយ។ តែ​អ្នក​មាន​ដឹង​ទេ​ថា មនុស្ស​ប្រុស​ងាយ​នឹង​លង់​ស្រលាញ់​មនុស្ស​ស្រី​ទន់ខ្សោយ​ជាង​មនុស្ស​ស្រី​រឹង​មាំ។ ខាង​ក្រោម​នេះ​គឺ​ជា​មូលហេតុ​ដែល​បណ្ដាល​ឲ្យ​មនុស្ស​ស្រី​ទន់​ខ្សោយ មាន​ភាព​ទាក់ទាញ​ខ្លាំង​ចំពោះ​មនុស្ស​ប្រុស។

១. បេះដូង​ទន់​ខ្សោយ ទង្គិច​បន្តិច​នឹង​បែក​ជា​ច្រើន​ចម្រៀក

ចរិត​ធម្មជាតិ​របស់​មនុស្ស​ប្រុស​គឺ​ការពារ​មនុស្ស​ដែល​ខ្លួន​ស្រលាញ់។ បើ​ប៉ះ​សង្សារ​ដែល​មនុស្ស​ទន់ខ្សោយ​ទៀត​នោះ គេ​រឹត​តែ​បង្ហាញ​ចរិត​នេះ​លើស​ដើម។ ដោយ​សារ​តែ​គេ​ក្លាយ​នាង​ប៉ះ​ទង្គិច​ផ្លូ​វ​ចិត្ត គេ​នឹង​រឹត​តែ​ថ្នាក់​ថ្នម​ចំណង​ជាមួយ​នាង​ជា​ពិសេស។

២. ត្រូវការ​អ្នក​នៅ​ក្បែរ

ផ្ទុយ​ពី​នារី​រឹង​មាំ​ដែល​តែង​ធ្វើ​អ្វី ទៅ​ណា​មក​ណា​តែ​ម្នាក់​​​ឯ​ង​ មិន​ត្រូវ​ការ​អ្នក​ណា​នៅក្បែរ​ទាំង​អស់​នោះ មនុស្ស​ស្រី​ទន់​ខ្សោយ​តែង​ត្រូវ​ការ​វត្តមាន​នរណា​ម្នាក់​កំដរ​នាង​ជានិច្ច មិន​ថា​នាង​ទៅ​ណា​ក៏​ដោយ។ ប្រការ​នេះ​ធ្វើឲ្យ​ខាង​ប្រុស​មាន​ឱកាស​នៅ​ក្បែរ​នាង​បាន​ច្រើន រឹត​តែ​បង្កើន​ភាព​ស្និទ្ធិស្នាល។

៣. ចេះយំ

យំ​ចំពោះ​មុខ​មនុស្ស​ដែល​ខ្លួន​ស្រលាញ់​គឺ​គ្មាន​ខុស​អ្វី​ទាំង​អស់ វា​កាន់​តែ​បង្ហាញ​ឲ្យ​គេ​ដឹង​ថា គេ​សំខាន់​ចំពោះ​យើង​ខ្លាំង​ទើប​យើង​ស្រក់​ទឹក​ភ្នែក។ គេ​ថា ចង់​ខាង​ប្រុស​ចិត្ត​រឹង​ដល់​កម្រិត​ណា​ ឲ្យ​តែ​មនុស្ស​ស្រី​យំ ក៏​នឹង​រត់​ទៅ​លួង​នា​ង​ភ្លាម។ ករណី​នេះ​នឹង​កាន់​តែ​ត្រូវ​នៅ​ពេល​អ្នក​មាន​សង្សារ​បេះដូង​ទន់​ខ្សោយ ព្រោះ​អ្នក​នឹង​មិន​អាច​ទុក​ឲ្យ​នាង​យំ​យូរ​បាន​ឡើយ៕

ចុចអាន៖ - កុំ​បារម្ភ​ថា​ពេល​ណា​បាន​យក​ប្ដី ​រស់​ដោយ​​គិត​ពី​​ថ្ងៃ​នេះ​សិន​ទៅ

ប្រភព៖ Spiceee ប្រែ​សម្រួល៖ Caramel