ត្រចៀកកាំ ចែករំលែក​វិធី​សម្រក​ទម្ងន់ ១៥ គីឡូ​ក្នុង​រយៈពេល​ខ្លី ហើយ​មាន​ប្រសិទ្ធភាព

  • 2018-11-08 03:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

រូបរាង​ថ្មី​បំផុត​របស់​តារា​សម្ដែង Zhao Wei បាន​ធ្វើឲ្យ​មនុស្ស​គ្រប់គ្នា​កោតសរសើរ ព្រោះ​មិន​ត្រឹមតែ​រាង​ស្លីម​ទេ ទម្រង់​មុខ​ក៏​មាន​ភាព​ឆើតឆាយ​ស្រស់​ស្អាត​ខុស​ពី​មុន​ដែរ។

Zhao Wei ពេល​មិន​ទាន់​សម្រក

តួ​ព្រះនាង ត្រចៀកកាំ ធ្លាប់​អស់​កម្លាំងចិត្ត និង​ឈឺក្បាល​ក្នុង​ការ​គ្រប់គ្រង​ទម្ងន់ នាង​ក៏​ធ្លាប់​មាន​បំណង​បោះបង់​ចោល​ដែរ ហើយ​អ្នក​ម្ដាយ​កូន​១ រូប​នោះ​ជា​មនុស្ស​ងាយ​នឹង​ឡើង​ទម្ងន់។ ប៉ុន្តែ​ពេល​បង្ហាញ​ខ្លួន​នៅ​កម្មវិធី​កម្រាល​ព្រំ​ក្រហម Milan Fashion Week កាលពី​ប៉ុន្មាន​ខែ​មុន​តារា​ស្រី​វ័យ ៤២ ឆ្នាំ បាន​យក​រាង​ដើម​ត្រលប់​មក​វិញ​ធ្វើឲ្យ​គ្រប់​គ្នា​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង។

នាង​បាន​ប្រាប់​ដល់​សារព័ត៌មាន​ពី​វិធី​ឆាប់រហ័ស​ធ្វើឲ្យ​ទម្ងន់​ស្រក​បាន ១៥ គីឡូ​ក្រាម​ក្នុង​រយៈពេល​ខ្លី​ថា៖ "ពី​មុន​ខ្ញុំ​តែងតែ​ញ៉ាំ​ចំណី​អាហារ​មិន​ឈប់ ហើយ​គ្មាន​ផែនការ​ទប់ស្កាត់​ឡើយ។ ដោយសារ​តែ​ភាព​ឃ្លាន​ធ្វើឲ្យ​ការ​បរិភោគ​អាហារ​ក្នុង​បរិមាណ​ខ្ពស់​ផង​ដែរ។ នេះ​ជា​មូលហេតុ​ដែល​រាងកាយ​ផ្ទុក​ជាតិ​ខ្លាញ់​រហូត​ឡើង​ទម្ងន់​ច្រើន។ តែ​ដើម្បី​ទទួល​បាន​រាង​ស្អាត​ឡើង​វិញ ខ្ញុំ​ត្រូវ​កែប្រែ​របប​អាហារ​ឲ្យ​បាន​ត្រឹមត្រូវ តែ​ជាការ​ញ៉ាំ​បែប​សាមញ្ញ​ៗ ដោយ​ញ៉ាំ​តិច និង​បាន​គួបផ្សំ​ជាមួយ​ការ​ហាត់ប្រាណ ដើម្បី​កម្ចាត់កាល់ឡូរី​ដែល​លើស​នៅ​ក្នុង​ខ្លួន"។

រូបក្រោយស្រក និងមុនពេលស្រក

នាង​និយាយ​ថា​មនុស្ស​ជាច្រើន​យល់​ច្រឡំ​ថា ការ​សម្រក​ទម្ងន់ គឺ​ស្រដៀង​ទៅ​នឹង​ការ​កាត់បន្ថយ។ យោង​តាម​នាង​បាន​ឲ្យ​ដឹង​ថា ទម្ងន់​រាងកាយ​គឺ ៥០-៦០% ទឹក ១៥-៣០% ជាតិ​ខ្លាញ់ ឆ្អឹង សាច់ដុំ។ ជាតិ​ខ្លាញ់ គឺជា​កាក​សំណល់​ខណៈ​ការ​សម្រក​ទម្ងន់​ត្រូវ​កាត់បន្ថយ​ការ​ទទួល​ទាន​អាហារ​ដែល​មាន​ជាតិ​ខ្លាញ់ និង​សាច់។ ដូច្នេះ​ដើម្បី​កែលំអ​រូបរាង Zhao Wei បាន​វាស់​សមាមាត្រ​នៃ​ជាតិ​ខ្លាញ់​នៅ​ក្នុង​រាងកាយ ដើម្បី​កាត់​បន្ថយ​ជាតិ​ខ្លាញ់​ឲ្យ​បាន​សមស្រប និង​មាន​ប្រសិទ្ធភាព។

តារា​ស្រី​រូប​នេះ​បាន​ឲ្យ​ដឹង​ទៀត​ថា របប​អាហារ​គឺជា​ផ្នែក​មួយ​សំខាន់​សម្រាប់​ការ​ស្រក។ លទ្ធផល​នេះ​ហើយ​បាន​ជា​នាង​ចាំបាច់​ត្រូវ​កំណត់​ការ​ទទួល​ទាន​ចំណី​អាហារ​មាន​ផ្ទុក​ជាតិ​ស្ករ ម្សៅ ខ្លាញ់ ដោយ​ញ៉ាំ​តាម​ត្រឹមត្រូវ ដើម្បី​ធានា​ថាមពល​បាន​ពេញ​មួយថ្ងៃ ហើយ​មិន​ឡើង​ទម្ងន់។ នាង​ក៏​ចូលចិត្ត​ញ៉ាំ​សូកូឡា​ខ្មៅ​ដែរ ព្រោះ​វា​មាន​អង់ស៊ីម ដើម្បី​ជួយ​សម្រួល​ដល់​អារម្មណ៍។ ចំណែក​ទឹក​ផ្លែឈើ​នាង​ផឹក​ទឹក​ក្រូច​ឆ្មារ​ស្រស់​ត្រូវ ដើម្បី​ជួយ​កាត់​បន្ថយ​ការ​ញ៉ាំ​អាហារ និង​មាន​បន្ថែម​វីតាមីន C ជួយ​ឲ្យ​ស្បែក​រលោង។ រាល់​ពេល​ដែល​នាង​ស្រេក​ទឹក គឺ​ផឹក​ទឹក​ក្រូចឆ្មារ​មួយ​កែវ​លាយ​ជាមួយ​អំបិល​បន្តិច រួមផ្សំ​ជាមួយ​នឹង​ការ​ផឹកទឹក​ឲ្យ​បាន​ច្រើន​រៀងរាល់​ព្រឹក និង​មុន​ពេល​ញ៉ាំ ដើម្បី​បន្សុទ្ធ​សារធាតុពុល​ដែល​ប្រមូល​ផ្ដុំ​ក្នុង​រាងកាយ ហើយ​ជំរុញ​ការ​រំលាយអាហារ។

បន្ថែម​ពី​លើ​នេះ ការ​ញ៉ាំ​បន្លែ គឺជា​មធ្យោបាយ​ដើម្បី​បន្ថយ​ការ​ឃ្លាន​អាហារ វា​ជា​វិធី​ធ្វើឲ្យ​អ្នក​ញ៉ាំ​លឿន​ដោយ​មិន​ប៉ះពាល់​ដល់​ដំណើរការ​នៃ​ការ​សម្រកសម្ងន់ ហើយ​បន្លែ​ក៏​ជួយ​បន្សាប​ជាតិពុល​ពី​ក្នុង​រាងកាយ ធ្វើឲ្យ​ការ​បញ្ចេញ​កាក​សំណល់​មក​ក្រៅ​បាន​ល្អ ព្រម​ទាំង​មាន​សុខភាព​ល្អ​ជាមួយ​នឹង​ស្បែក​រលោង​ស្អាត។ ក្រៅ​ពី​របប​អាហារ​សមស្រប Zhao Wei តែងតែ​ធ្វើ​លំហាត់​ប្រាណ​ជា​ប្រចាំ ដូចជា ការ​រត់​ហាត់ប្រាណ ហែលទឹក លើស​ពី​នេះ​ទៀត​នាង​ក៏​ចូលចិត្ត​លេង​កីឡា​វាយកូនគោល និង​យូហ្គា៕

ចុចអាន៖រៀបការ​មិន​បាន​ប៉ុន្មាន Zhao Li Ying ត្រូវ​​គេ​សង្ស័យ​ថា​កំពុង​ពពោះ​កូន​ភ្លោះ​

ប្រភព៖ bestie ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម