រៀបការមិនបានប៉ុន្មាន Zhao Li Ying ត្រូវគេសង្ស័យថាកំពុងពពោះកូនភ្លោះ
- 2018-11-07 02:48:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រៀបការមិនបានប៉ុន្មាន Zhao Li Ying ត្រូវគេសង្ស័យថាកំពុងពពោះកូនភ្លោះ
បង្ហាញខ្លួននៅលើផ្លូវជាមួយស្វាមីទើបរៀបការថ្មីថ្មោង តារាសម្ដែងស្រីជួរមុខចិន Zhao Li Ying ពាក់អាវធំបាំងពោះ ខណៈប្ដីនាងបង្ហើបថាប្រពន្ធខ្លួនអាចមានកូនភ្លោះ។
កាលពីថ្ងៃទី៣ ខែវិច្ឆិកាកន្លងទៅនេះ តារាសម្ដែងស្រីល្បីឈ្មោះចិន Zhao Li Ying ព្រមទាំងស្វាមីរបស់ខ្លួន តារាសម្ដែងប្រុសជើងចាស់ Feng Shaofeng បានបង្ហាញខ្លួននៅលើផ្លូវទីក្រុងប៉េកាំង ប្រទេសចិនដើម្បីដើរលំហែកាយ។ ពាក់អាវក្រៅពណ៌សធំក្រាស់ តួរឿង “និស្ស័យស្នេហ៍ដាវទេព” ត្រូវបានគេវាយតម្លៃទំហំពោះខ្លាំង ទោះទើបការថ្មីថ្មោងក៏ដោយ ដែលជាមូលហេតុបណ្ដាលឲ្យមានពាក្យចចាមអារាមលើកឡើងថា ស្រីស្អាតវ័យ៣១ឆ្នាំប្រាកដជាកំពុងមានទម្ងន់ហើយ។
បន្ថែមពីនេះ រឿងនេះកាន់តែច្បាស់នៅពេល Feng Shaofeng បង្ហោះបង្ហើបនៅលើបណ្ដាញសង្គមរបស់ខ្លួន កាលពីដើមខែថា៖ “1 + 1 = 4” ដែលធ្វើឲ្យអ្នកគាំទ្រជឿជាក់យ៉ាងមុតមាំថា សិល្បការិនីកើតឆ្នាំ១៩៨៧ ប្រាកដជាកំពុងពពោះកូនភ្លោះហើយ ទើបពោះឆាប់ធំយ៉ាងនេះ៕