ចង់​ឲ្យ​ខ្លួនឯង​កាន់តែ​មាន​សន្តិភាព​ផ្លូវ​ចិត្ត អ្នក​គួរតែ​អាន​សម្រង់​សម្ដី​អប់រំ​ទាំងនេះ

  • 2018-11-05 23:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សន្តិភាព គឺ​ការ​រស់នៅ​មាន​សេចក្ដី​សុខ​ទាំង​កាយ​ទាំង​ចិត្ត ដោយ​មិន​បៀតបៀន​អ្នក​ដទៃ និង​ពេញ​ចិត្ត​អ្វី​ដែល​ខ្លួន​មាន ប៉ុន្តែ​ទោះ​ជា​អ្នក​មាន​ការ​រំខាន​ខ្លះ អ្នក​ក៏​អាច​ធ្វើឲ្យ​ជីវិត​ស្ងប់​សុខ​​បាន​ដដែល។ បើ​អ្នក​ចង់​បាន​សន្តិភាព​ផ្លូវ​ចិត្ត ទោះជា​មាន​រឿង​ដែល​ផ្លាស់ប្ដូរ​ច្រើន ចូរ​ចងចាំ quote ទាំង​នេះ វា​នឹង​ជួយ​ការពារ​មិន​ឲ្យ​អ្នក​ឆេវឆាវ​បាន៖

.«ប្រសិនបើ​អ្នក​ចង់​បំភ្លេច​អ្វី​មួយ ឬ​នរណា​ម្នាក់​ កុំ​ស្អប់​គេព្រោះ​បើ​អ្នក​កាន់តែ​ស្អប់ អ្នក​រឹតតែ​ចងចាំ​ជាប់​ក្នុង​ចិត្ត»។

រូបតំណាង

**២**.«ការ​ចាកចេញ​មិន​មាន​ន័យ​ថា​អ្នក​មិន​ខ្វល់​អំពី​នរណា​ម្នាក់​ទេ អ្នក​គ្រាន់តែ​ដឹង​ថា​មនុស្ស​តែ​ម្នាក់​ដែល​អាច​គ្រប់គ្រង​បាន គឺ​ខ្លួន​អ្នក​ផ្ទាល់»។

.«យើង​មិន​គួរ​ខ្លាច​ការ​ផ្លាស់ប្ដូរ​ទេ។ ការ​កាន់កាប់​លើ​អ្វី​មួយ​ល្អ​សម្រាប់​អ្នក​ឥឡូវ​នេះ អាច​ជា​ហេតុផល​ដែល​អ្នក​មិន​ចាំបាច់​មាន​អ្វី​ល្អ​ជាង​គេ​លើ​លោក»។

.«ការ​ផ្លាស់ប្ដូរ​មិន​គួរឲ្យ​ជឿ​កើត​ឡើង​នៅ​ក្នុង​ជីវិត​របស់​អ្នក កើត​ឡើង​នៅ​ពេល​អ្នក​មិន​បាន​ត្រៀម​ខ្លួន​ទុក​ជា​មុន។ តែ​នោះ​មិនមែន​អ្វី​គួរឲ្យ​បារម្ភ​ឡើយ ព្រោះ​នោះ​ជា​រឿង​ធម្មតា​ទៅ​ហើយ»។

រូបតំណាង

.«វា​មិន​អាច​ទៅ​រួច​នោះ​ទេ ដែល​ថា​ជីវិត​គ្មាន​ជួប​ការ​បរាជ័យ​អ្វី​មួយ​សោះ លុះ​ត្រា​តែ​អ្នក​រស់នៅ​ដោយ​ប្រុងប្រយ័ត្ន ឬ​មិន​បាន​ធ្វើ​អ្វី​សោះ»។

.«ថ្ងៃ​ដែល​អ្នក​យល់​អ្វី​ៗ​គ្រប់​យ៉ាង នោះ​គឺជា​ថ្ងៃ​ដែល​អ្នក​ឈប់​គិត​អំពី​អ្វី​គ្រប់យ៉ាង»។

.«រឿង​តែ​មួយ​គត់​ដែល​មនុស្ស​ម្នាក់​ៗ​ពិតជា​អាច​ធ្វើ​បាន នោះ​គឺ​ការ​បន្ត​ទៅ​មុខ​ឥត​ឈប់ឈរ។ បោះ​ជំហាន​វែង​ៗ​ទៅ​មុខ​ដោយ​គ្មាន​ការ​ស្ទាក់ស្ទើរ ដោយ​គ្មាន​ការ​សម្លឹង​មើល​ទៅ​ក្រោយ»។

.«នៅ​ពេល​អ្នក​អាក់អន់ចិត្ត​ចំពោះ​អ្នកដទៃ អ្នក​ត្រូវ​បាន​ចង​ភ្ជាប់​ទៅ​នឹង​បុគ្គល​នោះ ឬ​ស្ថានភាព​ផ្លូវចិត្ត​ដែល​ពិបាក​ខ្លាំង​នោះ។ ការ​លើកលែង​ទោស​គឺជា​មធ្យោបាយ​តែ​មួយ​គត់ ដើម្បី​រំលាយ​កំហឹង ឬ​តំណ​ភ្ជាប់​នោះ ហើយ​អ្នក​ក៏​ទទួល​បាន​សេរីភាព»។

.«អ្នក​មិន​អាច​យកចិត្តទុកដាក់​ចំពោះ​ទំនាក់ទំនង​ថ្មី ដៃគូ​ថ្មី អាជីព​ថ្មី មិត្តភាព​ថ្មី ឬ​ជីវិត​ថ្មី​ដែល​អ្នក​ចង់​បាន​នោះ​ពេញ​លេញ​ទេ។ អ្នក​គ្រាន់តែ​ឱប​ក្រសោប​នូវ​អ្វី​ដែល​មាន​ជាប់​ខ្លួន​ទៅ​បាន​ហើយ»៕

រូបតំណាង

ចុចអាន៖អាន Quote ប៉ុន្មាន​ឃ្លា​ខាងក្រោម​នេះ​រួច អ្នក​កាន់តែ​ស្រលាញ់​ខ្លួនឯង​ច្រើន​ឡើង​ៗ

ប្រភព៖ hackspirit ប្រែ​សម្រួល៖ ទ្រី រ៉ាវី